Posts by "អ៊ុម វ៉ារី"

ប៊ិន ឈិន និង គួយ ប៊ុនរឿន មើល​មុខ​គ្នា​លែងចំ? (vdo)

ប៊ិន ឈិន និង គួយ ប៊ុនរឿន មើល​មុខ​គ្នា​លែងចំ? (vdo)

«អត្តសញ្ញាណ​របស់​អ្នក​បោះ​ឆ្នោត» ជា​ដំណាក់​កាល​ចាស់ នៃ​កិច្ច​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ ដ៏​ចម្រូង​ចម្រាស ដែល​បាន​ធ្វើ​ឲ្យ​លោក ប៊ិន ឈិន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ឈាន​មក​ដល់​របត់​ថ្មី ដែល​ហាក់​ដូច​ជា​បាន​បង្ហាញ នូវ​ការ​មិន​ពេញ​ចិត្ត​នឹង​គ្នា ឬ​អាច​និយាយ​ថា មើល​មុខ​គ្នា​មិន​ចំ។

នាវិមាន​រដ្ឋសភា​ជាតិ កាល​ពី​រសៀល​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ​២០១៥​នេះ ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​ការ​បោះ​ឆ្នោត នៃ​គណបក្ស​ទាំង​ពីរ បាន​ជួប​ប្រជុំ​ជា​ថ្មី​លើ​បញ្ហា​ចាស់ ដែល​ពី​សប្តាហ៍​មុន នៅ​មិន​អាច​ដោះ​ស្រាយ​បាន ពាក់​ព័ន្ធ​នឹង​ការ​ចេញ​អត្ត​សញ្ញាណ​ថ្មី សម្រាប់​បញ្ជាក់​អ្នក​បោះ​ឆ្នោត ជំនួស​អត្ត​សញ្ញាណ​ប័ណ្ឌ​សញ្ជាក់​ពី​សញ្ញាតិ។

តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា [...]

មួយ​ឆ្នាំ​ក្រោយ​នៃ​ព្រឹត្តិការណ៍ វ៉េងស្រេង៖ ឯណា​ទៅ​«យុត្តិធម៌»?

មួយ​ឆ្នាំ​ក្រោយ​នៃ​ព្រឹត្តិការណ៍ វ៉េងស្រេង៖ ឯណា​ទៅ​«យុត្តិធម៌»?

មក​ទល់​នឹង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៥ នេះ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មិន​ទាន់​បាន​ប្រកាស ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ពី​ការ​បាញ់​ប្រហារ មក​លើ​ហ្វូង​កម្មករ ដែល​បាន​កើត​ឡើង​កាល​ពី​មួយ​ឆ្នាំ​មុន បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​នៅ​ឡើយ។ ព្រឹត្តិការណ៍​បាញ់​ប្រហារ ដោយ​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ នៅ​តាម​ដង​វិថី វ៉េងស្រេង នោះ បាន​ប្រើ​ប្រាស់​នូវ​អាវុធ​គ្រាប់​«ពិត» បាញ់​បង្ក្រាប​លើ​ហ្វូង​កម្មករ ដែល​បាន​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​«ប្រាក់»​ឈ្នួល​អប្បបរមា រហូត​បណ្តាល​ឲ្យ​មាន​ស្លាប់​ប្រមាណ​ជា​៥​នាក់ និង​មាន​របួស ព្រម​ទាំង​បាត់​ខ្លួន​ជា​ច្រើន​នាក់។

ហេតុការណ៍​ដ៏​អាក្រក់​បាន​កើត​ឡើង នៅ​ថ្ងៃ​៣ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ផុត​មួយ​ឆ្នាំ​ទៅ​ហើយ តែ​វា​ហាក់​ដូច​ជា​នៅ​ថ្មីៗ និង​នៅ​នឹង​ភ្នែក​ស្រស់ៗ​នៅ​ឡើយ សម្រាប់​ក្រុម​កម្មករ ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត [...]

ទ្រង់ រណឫទ្ធិ វិលមក ហ៊្វុនស៊ីនប៉ិច វិញ ជា​ជំរើស​ដ៏​ត្រឹម​ត្រូវ?

ទ្រង់ រណឫទ្ធិ វិលមក ហ៊្វុនស៊ីនប៉ិច វិញ ជា​ជំរើស​ដ៏​ត្រឹម​ត្រូវ?

ចម្រៀង «ទៅ​ហើយ​មក​វិញៗ ដោយ​សារ​តែ​បង» ដូច​ជា​មិន​សូវ​ខុស ពី​ចរិក​របស់​អ្នក​នយោបាយ​ខ្មែរ​ប៉ុន្មាន​ទេ។ ហើយ​បើ​គេ​និយាយ​ពី​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឬទ្ធិ ក៏​កាន់​តែ​ដូច​ណាស់​ទៅ​ទៀត។ បន្ទាប់​ពី​យាង​ចេញ​ពី​គណបក្ស​រាជា​និយម​ហ្វុនស៊ិនប៉ិច ព្រះ​អង្គ​ម្ចាស់​បាន​ទៅ​ដឹកនាំ​គណបក្ស​ខ្លួន​ឯង និង​ក្រោយ​មក​បាន​ប្រកាស​ដក​ខ្លួន ចេញ​ពី​នយោបាយ។ល។ ប៉ុន្តែ​នៅ​ទី​បំផុត ឆ្នាំង​បាយ​ចាស់​របស់​ទ្រង់ ដែល​ព្រះអង្គ​បាន​ចាក​ចោល​អស់​រយៈ​ពេល​៨ឆ្នាំ ទំនង​ជា​នៅ​តែ​ដាំ​បាយ មាន​រសជាតិ​ឆ្ងាញ់​ដដែល។ នោះ​គឺ​ព្រះអង្គ បាន​​សម្រេច​​ព្រះ​ទ័យ មក​​យាង​​ដឹកនាំ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​វិញ បន្ទាប់​ពី​បាន​ឆ្លើយ​ឆ្លង​សំបុត្រ ជា​មួយ​ព្រះ​អង្គ​ម្ចាស់​​ក្សត្រី នរោត្តម អារុណរស្មី ដែល​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វុនស៊ីនប៉ិច រួច​មក។

អតីតនាយខុទ្ទកាល័យរបស់ព្រះអង្គម្ចាស់ លោក នរាណាឫទ្ធិ [...]

ប្រធាន ជាម យៀប ព្រលះ​អនុ​ប្រធាន សុន ឆ័យ ក្នុង​រឿង​អាជ្ញាធរ​ជាតិ​អប្សរា (vdo)

លោក សុន ឆ័យ បាន​យក​រឿង​«ប្រាសាទ​អង្គរវត្ត»​ជា​ដើម​ហេតុ ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន ដើម្បី​ទាញ​យក​ប្រយោជន៍ និង​ផល​ចំណេញ​នយោបាយ ហើយ​វា​ក៏​ជា​មូលហេតុ​មួយ ព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សុន ឆ័យ ប្រកាន់​នូវ​ជំហរ​ប្រឆាំង ក្នុង​ចេតនា​បង្កាច់​បង្ខូច​រដ្ឋាភិបាល។ នេះ​ជា​ការ​ថ្លែង​របស់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​មន្ទីររដ្ឋសភា​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ។

លោក ជាម យៀប បាន​ពន្យល់​ថា ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ ពី​សំណាក់​មហាជន​នោះ ទើប​លោក​ចេញ​មុខ​មក​ធ្វើការ​បក​ស្រាយ​ក្នុង​នាម​លោក ជា​ប្រធាន និង​ជា​អ្នក​ដឹកនាំ​គណប្រតិភូ ដែល​បាន​ចុះ​ធ្វើការ​អង្កេត​នោះ។ ហើយ​ជាង​នេះ​ទៅ​ទៀត លោក សុន ឆ័យ មិន​គោរព​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​អនុ​ប្រធាន​របស់​គណៈកម្មការ​នេះ​ទេ។

បន្ទាប់ពីបដិសេធនូវការលើកឡើងរបស់លោក សុន ឆ័យ [...]

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​មណ្ឌល​គីរី រង​បណ្តឹង​«ពុក​រលួយ» ទៅ​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​មណ្ឌល​គីរី រង​បណ្តឹង​«ពុក​រលួយ» ទៅ​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា

តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ដែល​​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ទើប​នឹង​ទទួល​បាន ក្នុង​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ មន្រ្តី​រាជការ​ដែល​បំរើ​ការងារ​នៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌល​គីរី បាន​ប្តឹង​លោក យន់ សារ៉ោម ប្រធាន​មន្ទីរ លោក​ស្រី ធា ប៊ុនធឿន អនុ​ប្រធាន​មន្ទីរ និង​លោក ទូច ម៉ាឡា ប្រធាន​ការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត ទៅ​កាន់​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។

ក្នុងពាក្យបណ្តឹង​នោះ បាន​សរសេរ​ថា លោក យន់ សារ៉ោម, លោក​ស្រី ធា ប៊ុនធឿន និង​លោក លោក ទូច ម៉ាឡា បាន​ឃុប​ឃិត​គ្នា​តាំង​ពី​ឆ្នាំ​២០០៧ រហូត​ដល់​បច្ចុប្បន្ន ក្នុង​ការ​កេង​ប្រវ័ញ្ញ​ប្រាក់​រដ្ឋ និ​ង​យក​ទ្រព្យ​សម្បតិ្ត​របស់​រដ្ឋ (ឡាន ម៉ូតូ សាំង) ទៅ​បំរើ​គ្រួសារ​របស់​ខ្លួន។ ពាក្យ​បណ្តឹង​នេះ​បាន​សរសេរ​ទៀត​ថា ក្រោយ​ការ​ឡើង​កាន់​ដំណែង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...