ព្យុះសង្ឃរា សេនឌី បក់​លើ​ឆ្នេរ​ខាង​កើត នៃ​សហរដ្ឋអាមេរិក

ព្យុះសង្ឃរា សេនឌី នេះ ដែលនឹងនាំមកជាមួយផង នូវខ្យល់បង់ដ៏ខ្លាំងក្លា និងមានភ្លៀងធ្លាក់យ៉ាងសម្បើមនោះ ត្រូវបានបណ្ដាជនអាមេរិក ដែលរស់នៅជាប់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក រំពឹងគិតថានឹងមកដល់ទីក្រុងញ៉ូយក នៅថ្ងៃច័ន្ទទី ២៩តុលានេះ។ ទីក្រុងញ៉ួយក ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមទីក្រុងធំៗជាច្រើនផ្សេងទៀត របស់ប្រទេសមហាអំណាចមួយនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្យុះសង្ឃរា សេនឌី នេះ ដែលនឹងនាំមកជាមួយផង នូវខ្យល់បង់ដ៏ខ្លាំងក្លា និងមានភ្លៀងធ្លាក់យ៉ាងសម្បើមនោះ ត្រូវបាន​បណ្ដាជនអាមេរិក ដែលរស់នៅជាប់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក រំពឹងគិតថានឹងមកដល់ទីក្រុងញ៉ូយក នៅថ្ងៃច័ន្ទទី ២៩តុលានេះ។ ទីក្រុងញ៉ួយក ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមទីក្រុងធំៗជាច្រើនផ្សេងទៀត របស់ប្រទេសមហាអំណាចមួយនេះ។

បណ្ដាជនប្រមាណជា ៥០លាននាក់ នឹងត្រូវទទួលផលប៉ះពាល់ ក្នុងនោះលទ្ធភាពដែលមានលក្ខណៈធ្ងន់ធ្ងរជាងគេ នឹង​អាចមានដូចជា ទឹកជំនន់ និងការដាច់ចរន្ដអគ្គិសនី ដោយសារតែដើមឈើជាច្រើននឹងត្រូវខ្យល់បោកបក់ផ្ដួលរំលំ ហើយប៉ះ​ទៅលើបង្គោលភ្លើង ឬខ្សែរភ្លើង ជាដើម។

ការឃោសនាជាច្រើន នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវបានផ្អាក

រដ្ឋចំនួន ៩ នៅជាប់ឆ្នេរខាងកើត និងតាមបណ្ដាយទិសរបស់ ព្យុះសង្ឃរា​ បានប្រកាសភាពអសន្ន។ លោកបារ៉ាក់ អូបាម៉ា (Barack Obama) បានប្រកាសលប់ចោល នូវការជួបជុំស្វែងរកសន្លឹកឆ្នោត ដែលបានគ្រោងទុកនៅរដ្ឋហ្ល័រិដ ហើយបាន​ត្រឡប់​មកទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីតាមដានស្ថានការណ៍ឧត្តុនិយមរបស់ប្រទេស។

នៅពេលចេញពីកិច្ចប្រជុំ ស្ដីពីវិបត្តិនេះនៅសេតវិមាន លោកអូបាម៉ាបានថ្លែងថា «វាជាខ្យល់ព្យុះដ៏ខ្លាំង និងមានមហិទ្ធិរិទ្ធ​មួយ ដែលនឹងបោកបកមកលើតំបន់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក។ ខ្ញុំគិតថា គ្រប់គ្នាត្រូវត្រៀមបំរុង ទប់ទល់ពី​ហេតុការណ៍អាសន្ននេះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។» លោកក៏បានអំពាវនាវ អោយប្រជាជនអាមេរិកទាំងអស់ អោយប្រុងប្រយ័ត្នចាំស្ដាប់ នូវរាល់ការប្រកាសជម្លៀសចេញទាំងឡាយ។ ចំណែកឯលោក ម៉ាត៍ រ៉ូមណី (Mitt Romney) បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋវិញ លោកក៏បានប្រកាសលប់ចោល កាលពីថ្ងៃច័ន្ទនេះដែរ នូវការជួបជុំជាច្រើន នៃការឃោសនាស្វែងរកសន្លឹកឆ្នោត។

អំពាវនាវ អោយជម្លៀសចេញ

ទីក្រុងញ៉ូយក ដែលមានប្រជាជនរស់នៅយ៉ាងច្រើនេះ បានស្ថិតក្នុងសភាពស្ងាត់ជ្រងំ នៅថ្ងៃច័ន្ទនេះ។ រថភ្លើង រថយន្ដក្រុង និងសាលារៀន បានបិតទ្វាពេញមួយថ្ងៃ។ នៅតំបន់ជាប់នឹងឆ្នេរ និងសមុទ្រ  លោកចៅហ្វាយក្រុង ម៉ៃឃើល ប៊្លូមប៊ើរ (Michael Bloomberg) បានបញ្ជាអោយមានការជម្លៀសចេញ នូវបណ្ដាអ្នករស់នៅក្នុងសង្កាត់ដែលរងប៉ះពាល់ទាំងនេះ ដែលមានប្រមាណជា ៣៧៥ ០០០នាក់។ តែមើលទៅបណ្ដាជនទាំងនេះ សុខចិត្តបង្ខាំងខ្លួន នៅក្នុងផ្ទះឬលំនៅដ្ឋាន​របស់​ខ្លួន ជាជាងធ្វើតាមបញ្ជាលោកចៅហ្វាយក្រុង។

នៅបណ្ដារដ្ឋប៉ែកខាងកើត ឈៀងខាងជើងនៃសហរដ្ឋអាមេរិក ចៅហ្វាយក្រុងទាំងអស់នៅទីនោះ ក៏បានប្រកាសដូចគ្នាដែរ «សូមកុំល្ងង់អោយសោះ។ ចាកចេញទៅ!»

សូមបញ្ជាក់ថា ខ្យល់ព្យុះបានសម្លាប់មនុស្ស ប្រមាណជា ៦៦នាក់រួចមកហើយ នៅពេលវាឆ្លងកាត់ប្រជុំកោះ ការ៉ាអ៊ីប។ សំរាប់ទីក្រុងអាត្លង់ទីក ស៊ីធី ប៉ែកខាងកើតសហរដ្ឋអាមេរិក មានរូបថតជាច្រើនបានផ្សាយពីទឹកជំនន់ ដែលបានជន់លិច សឹងតែគ្រប់ស្ថានីយ៍ក្នុងទីក្រុងនេះ ហើយបានបង្ខាំងបណ្ដាជនដែលមិនព្រមជម្លៀសខ្លួនចេញ អោយជាប់គាំងនៅក្នុង​ទីក្រុង។ ស្ថានីយឧត្តុនិយមរបស់រដ្ឋ បានព្យាករណ៍ទុកជាមុនថា បណ្ដាជួរភ្នំ នៃរដ្ឋវៀជីនៀរខាងលិច នឹងត្រូវគ្របដណ្ដប់ ដោយព្រិលកម្រាស់ជា ១មែត្រ ហើយរលកទឹកនៃបឹងដ៏ធំមួយ ក្នុងរដ្ឋមីឈីគែន ដែលមានចំងាយប្រមាណជា ១ ០០០គម ពីមហាសមុទ្រអាត្លង់ទីក នឹងមានកំពស់ខ្ពស់ជាង ១០មែត្រ។

ទីផ្សារហិរញ្ញវត្ថុ ជួបភាពរអាក់រអួល

ព្យុះសង្ឃរា សេនឌី បានរំខានកាលពីថ្ងៃច័ន្ធនេះ នូវគ្រប់សកម្មភាព របស់បណ្ដាធនាគារនៃ វ៉ល ស្ទ្រីត (Wall Street) ដោយ​ហេតុមកពី ការិយាល័យជាច្រើនបានបិតទ្វា និងការងារជាច្រើន បានជម្លៀសទៅរកទីកន្លែងដែលមានសវត្ថិភាព។ ទីផ្សារ​ហិរញ្ញវត្ថុ បានបិទនៅថ្ងៃច័ន្ទ ហើយនឹងបិតទ្វាដូចគ្នានៅថ្ងៃអង្គារ។ ការបិតទ្វានេះ ជាលើកទីមួយ រាប់តាំង​ពី២៧ឆ្នាំ​មក៕

---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២
ប្រភព ៖ ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...