Posts tagged as "UN"

ឧត្ដម​ស្នងការ អ.ស.ប រិះគន់ ហ៊ុន សែន ដែល​ថា កឹម សុខា មាន​ទោស

ឧត្ដម​ស្នងការ អ.ស.ប រិះគន់ ហ៊ុន សែន ដែល​ថា កឹម សុខា មាន​ទោស

មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា បានចែងថា៖ «(...) វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ ដល់ជនជាប់ចោទ។ ជនជាប់ចោទណា​ក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការ មិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួន តាមផ្លូវតុលាការ។»។ ប៉ុន្តែសម្រាប់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាច នៅក្នុងប្រទេសកម្ពុជា តែងបានថ្លែង​ជាសាធារណៈ ចាត់ទុកអ្នកនយោបាយទាំង​ឡាយ​ណា ដែលរងការចាប់ខ្លួន ដោយក្រុមអាជ្ញាធរ ក្រោមបញ្ជារបស់លោកនោះ សុទ្ធតែជា«ជនមានទោស»ទាំងអស់។

ការថ្លែងជាសាធារណៈ របស់បុរសខ្លាំងកម្ពុជា ក្នុងរយៈពេល ពីរថ្ងៃជាប់គ្នា (ថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងមកនេះ) ចំពោះការចាប់ខ្លួន លោក កឹម សុខា សុទ្ធតែបានកំណត់រួចជាស្រេច ថាមេដឹកនាំបក្សប្រឆាំងរូបនេះ មានទោស«ក្បត់ជាតិ» បន្ទាប់ពីវីដេអូក្លីប នៃការថ្លែងរបស់លោក កឹម សុខា កាលពីចុងឆ្នាំ២០១៣ ត្រូវបានម្ចាស់ទំព័រហ្វេសប៊ុក [...]

សាលា​ដំបូង​ចោទ​ កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​«សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស»

សាលា​ដំបូង​ចោទ​ កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​«សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស»

ជាមួយនឹងបទ «សន្ទិដ្ឋិភាពជាមួយបរទេស» នេះ ប្រសិនជាតុលាការរងឃើញថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពិតជាបានប្រព្រឹត្តិ​កំហុសមែននោះ លោកអាចនឹងរងការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី១៥ ទៅ៣០ឆ្នាំ។

លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់​រំលង​អាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។

«បទល្មើសជាក់ស្ដែង» បើតាមអយ្យការអមសាលាដំបូង...

សេចក្ដីថ្លែងការណ៍ ចេញផ្សាយក្នុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ [...]

កម្ពុជា​​ប្រដៅ​​ស្នងការ​​ជាន់​​ខ្ពស់ អ.ស.ប ឲ្យ​​យល់​​ពី​​«នីតិរដ្ឋ»

កម្ពុជា​​ប្រដៅ​​ស្នងការ​​ជាន់​​ខ្ពស់ អ.ស.ប ឲ្យ​​យល់​​ពី​​«នីតិរដ្ឋ»

«កម្ពុជា មិនស្ថិត​ក្នុងដំណាក់កាល​កុមារភាព​ទៀតទេ» បើនិយាយទាក់ទង ដល់វិស័យសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមទាំងសេរីភាព នៃការបញ្ចេញមតិ សេរីភាពនៃការចូលរួម និងកាតព្វ​កិច្ចផ្សេងៗ។ នេះ ជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់​ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ តបដោយផ្ទាល់ ទៅនឹងការលើកឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ របស់ឧត្ដម​ស្នងការ​ជាន់ខ្ពស់ របស់អង្គការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានប្រតិកម្ម ទៅនឹងការបិទអង្គការ «NDI» និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​មួយចំនួន នៅកម្ពុជា។

អង្គការសហប្រជាជាតិ តាមរយៈសម្លេង របស់អ្នកស្រី «Liz Throssell» អ្នកនាំពាក្យឧត្ដមស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស (HCDH) បានធ្វើប្រតិកម្មខ្លាំងៗ ចំពោះចំណាត់ការជាបន្តបន្ទាប់នោះ ដោយថ្លែងអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវគោរព​​កាតព្វកិច្ច​ខ្លួន [...]

អ.ស.ប ប្រតិកម្ម​នឹង​ការ​បិទ​អង្គការ «NDI» និង​ការ​រិតត្បិត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ

អ.ស.ប ប្រតិកម្ម​នឹង​ការ​បិទ​អង្គការ «NDI» និង​ការ​រិតត្បិត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ

អង្គការសហប្រជាជាតិ តាមរយៈស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស (HCDH) ដែលមានទីស្នាក់ការ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានធ្វើប្រតិកម្មខ្លាំងៗ ចំពោះយុទ្ធនាការជាបន្តបន្ទាប់ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងការបិទ ឬជំហានទៅបញ្ឈប់ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ជាពិសេសអង្គការ «វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ (NDI)» របស់អាមេរិក និងការផ្សព្វផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​មួយចំនួន នៅក្នុងប្រទេសកម្ពុជា។ អង្គការសហប្រជាជាតិ បានថ្លែងអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវគោរព​​កាតព្វកិច្ច​ខ្លួន ក្នុងការធានាសិទ្ធិនយោបាយ ស៊ីវិល និងធានាពីសិទ្ធិ​សេរីភាព របស់ប្រព័ន្ធផ្សព្វផ្សាយ។

អ្នកនាំពាក្យរបស់ស្នងការជាន់ខ្ពស់ អ្នកស្រី «Liz Throssell» បានថ្លែងឲ្យដឹង នៅក្នុងសន្និសីទកាសែត ក្នុងទីស្នាក់ការក្រុង ហ្សឺណែវ ថា៖ «យើងស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យធានាឲ្យមាន នូវនីតិវិធីជាទៀងទាត់ [...]

«ពាក្យ“បាក់​ធ្មេញ គល់​ឫស្សី ឬ​ មឈូស” ជា​ភាសា​សាមញ្ញ»

«ពាក្យ“បាក់​ធ្មេញ គល់​ឫស្សី ឬ​ មឈូស” ជា​ភាសា​សាមញ្ញ»

សង្គ្រាមពាក្យសំដី ដែលបានកើតឡើង ប្រតិកម្មទៅនឹងការប្រើប្រាស់ភាសា ដ៏«គ្រីតគ្រាត» របស់​មេ​ដឹកនាំ​ខ្មែរ​ជា​ច្រើន​នាក់ រាបតាំងពីមន្ត្រីរដ្ឋាភិបាល រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវ​បាន​លោក ផៃ ស៊ីផាន ព្យាយាមជួយទប់ និងជួយបកស្រាយមកវិញថា វាគ្រាន់តែ​ជា​ការ​ប្រើប្រាស់​«ភាសា​សាមញ្ញ»​ធម្មតា​ប៉ុណ្ណោះ។ មន្ត្រី​អ្នក​នាំ​ពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បានរំលឹកគេឯង ឲ្យយល់ថា៖ «ពាក្យទាំងអស់នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើ ក្នុងកិច្ចព្រមាន​រំលឹកប្រាប់ជាទូទៅ និងសាមញ្ញបំផុត (Slang Language)»។

សម្រាប់ក្រុមអ្នកឃ្លាំមើល និងអ្នកវិភាគមួយចំនួនវិញ បានចាត់ទុក​ការពន្យល់​របស់លោក ផៃ ស៊ីផាន ថា​ជា​ការ​មិនអាច​​ទទួល​​យក​បានទេ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាន​ព្យាយាម​បកស្រាយសំដីរបស់មេដឹកនាំខ្មែរ ដែលលើកឡើង​ដោយប្រើពាក្យ «វ៉ៃបាក់ធ្មេញ» «វាយក្បាលម៉ា​គល់​ឫស្សី» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...