ហ៊ុន សែន៖ កម្ពុជាមិនត្រូវការបរទេសទទួលស្គាល់ភាពស្របច្បាប់ នៃការបោះឆ្នោតទេ
ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានអំពាវនាវ ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាពិសេសបោះឆ្នោតជូនរូបលោក ឲ្យនៅបន្តកាន់អំណាចយ៉ាងហោច «១០ឆ្នាំ» ទៅមុខទៀត បើទោះជាការបោះឆ្នោតនោះ មិនមានការទទួលស្គាល់ ជុំវិញភាពស្របច្បាប់របស់វា ពីសំណាក់អន្តរជាតិក៏ដោយ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣២ឆ្នាំមកនោះ បានថ្លែងថា ច្បាប់កម្ពុជា មិនតម្រូវឲ្យបរទេសទាំងនោះ ទទួលស្គាល់ឬអនុញ្ញាត ទើបមានការបោះឆ្នោតស្របច្បាប់នោះទេ។
នៅចំពោះកម្មករកម្មការិនីច្រើនរយពាន់នាក់ ក្នុងព្រឹកថ្ងៃទី១៤ ខែធ្នូនេះ លោកហ៊ុន សែន បានថ្លែងឡើងថា៖ «ច្បាប់រដ្ឋធម្មនុញ្ញា នៅកម្ពុជាមិនតម្រូវឲ្យចុះហត្ថលេខា ពីអង្គការសហប្រជាជាតិ ឬប្រធានាធិបតីប្រទេសដទៃ ទើបហៅការបោះឆ្នោត (នោះទេ) ប្រជាជនកម្ពុជាចូលរួមការបោះឆ្នោត គឺគ្រប់គ្រាន់។ (ហើយ) រាជរដ្ឋាភិបាល [...]