អនុប្រធាន CNRP ចំអកឲ្យរឿង«ចុះចូល»
បន្ទាប់ពីបោះឆ្នោត គឺដល់ពេលវេលា ដែលត្រូវដកស្រង់បទពិសោធន៍ម្ដង! ដកស្រង់ហេតុការណ៍ ដែលកើតឡើងកាលពីមុនពេល និងក្នុងពេលបោះឆ្នោត ថាតើវាបានផ្ដល់គុណវិបត្តិ ឬគុណសម្បត្តិ និងភាពខាត ឬចំណេញអ្វីខ្លះ ជាពិសេសអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ សម្រាប់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិវិញ បានលើកយក«រឿងចុះចូល» មកនិយាយនៅថ្ងៃនេះ ដោយទំនងជាចង់ចំអក ទៅដល់ចលនា ដែលស្ថិតនៅពីខាងក្រោយវាំងនន។
លោក ឆៃអ៊ាង បានលើកឡើងថា៖ «និយាយពីរឿងចុះចូល ចេះតែចង់សើច ព្រោះនៅឃុំណាមានពិធីទទួលអ្នកចុះចូល គឺជំរុំទេវតានៅឃុំនោះ បាត់សម្លេងឆ្នោត ហើយជំរុំព្រះអាទិត្យកើនសម្លេងឆ្នោត»។
អនុប្រធានគណបក្សប្រឆាំង ទំនងជាចង់សំដៅ ជំរុំទេវតា ថាជាគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាតំណាង ហើយជំរុំព្រះអាទិត្យ ថាជាគណបក្សសង្គ្រោះជាតិរបស់លោក ដែលមានរូបព្រះអាទិត្យបញ្ចេញរស្មីជាតំណាង។ [...]