Posts tagged as "CPP"

CNRP ឈ្នះ​ទាំង​ឃុំ​បឹង​ប្រាំ និង​ឃុំ​ក្លែង

CNRP ឈ្នះ​ទាំង​ឃុំ​បឹង​ប្រាំ និង​ឃុំ​ក្លែង

លទ្ធផលចុងបញ្ចប់ និងបិទផ្លូវតវ៉ា នៃការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងការិយាល័យចំនួន៩ ក្នុងឃុំបឹងប្រាំ ស្រុក​បវេល ខេត្តបាត់ដំបង និងនៅក្នុង​ការិយាល័យ​មួយ​ទៀត ក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បាន​ផ្ដល់​ជ័យជំនះ​ទាំង​ពីរឃុំ ទៅឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះពីលើគណបក្ស​ប្រជាជន​កម្ពុជា។ ការរាប់​សន្លឹកឆ្នោត​ឡើង​វិញ​​ទាំង​នេះ សុទ្ធតែ​មាន​ការ​ចូលរួម​សង្កេតការណ៍​ដោយផ្ទាល់​ ពី​តំណាង​គណបក្សនយោបាយ និង​អង្គការ​​សង្គម​​ស៊ីវិល​​​មួយចំនួនទៀត។

សម្រាប់ឃុំបឹងប្រាំ គណបក្សសង្គ្រោះជាតិ ទទួលបាន ៧៧៦ សំឡេង ឈ្នះគណបក្សប្រជាជនកម្ពុជា ដែល​ទទួល​បានតិចជាង៦៩សំឡេង (បានតែ ៧០៧សំឡេង)។ រីឯឃុំក្លែង​វិញ គណបក្សសង្គ្រោះជាតិ ទទួល​បាន​សំឡេង ៨៣៧សម្លេង ឈ្នះ២សំឡេង ពីលើគណបក្សប្រជាជនកម្ពុជា ដែលទទួល​សំឡេងឆ្នោត យ៉ាង​ប្រផិត​ប្រផើយ ចំនួន ៨៣៥សំឡេង។

ការប្រកាសលទ្ធផលបឋម ដែលធ្វើឡើង ក្រោយការរាប់សន្លឹកឆ្នោតភ្លាមៗ [...]

គ.ជ.ប ទទួល​ស្គាល់ CPP ឈ្នះ​នៅ​ឃុំ​ដូង ខេត្ត​ស្វាយរៀង

គ.ជ.ប ទទួល​ស្គាល់ CPP ឈ្នះ​នៅ​ឃុំ​ដូង ខេត្ត​ស្វាយរៀង

រាល់សន្លឹកឆ្នោត ដែលត្រូវបានចាត់ទុក ជាសន្លឹកឆ្នោតមិនបានការ នៅក្នុងការរាប់សន្លឹកឆ្នោត នៅនឹងកន្លែង ភ្លាមៗ​បន្ទាប់ពីបោះឆ្នោតហើយនោះ គឺជា​មូលហេតុដ៏សំខាន់ ដែលធ្វើឲ្យលទ្ធផលបិទផ្លូវតវ៉ា ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ផ្ដល់ជ័យជំនះ​ឲ្យទៅ​គណបក្ស​ប្រជាជនកម្ពុជា។ នេះ បើ​តាម​សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយស្ថាប័នធម្មនុញ្ញ រៀបចំការបោះឆ្នោតមួយនេះ កាលពី​ល្ងាច​ម្សិលម៉ិញ។

ការសម្រេចចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការរាប់សន្លឹកឆ្នោតឡើងវិញ អស់រយៈពេល២ថ្ងៃ សម្រាប់​ការិយាល័យទាំង២៣ និងបន្ទាប់​ពី​មាន​ការជជែកគ្នា យ៉ាងតឹងសរសៃក រវាងតំណាង​​គណបក្ស​​ប្រជាជន​​​កម្ពុជា ​និង​​​គណបក្ស​​​សង្គ្រោះ​​ជាតិ។ បើគិតជាសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជា បានឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ តែពីរ​សម្លេង​ប៉ុណ្ណោះ (២,៦១១​​សំឡេងទល់នឹង ​២,៦០៩​សំឡេង) និងផ្ទុយពីលទ្ធផលបឋម ដែល​បង្ហាញ​ថា [...]

រដ្ឋាភិបាល​លុប​ចោល​បម្រាម​ហាម​ សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​

រដ្ឋាភិបាល​លុប​ចោល​បម្រាម​ហាម​ សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​-ប្រធានគណបក្សប្រជាជនកម្ពុជា បាន​បញ្ជា​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លុប​ចោល​​លិខិត ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដែល​បញ្ជាឲ្យ​ទប់ស្កាត់ ការវិលត្រឡប់ចូលកម្ពុជាវិញ របស់​លោក​​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ បើតាមលិខិតមួយ របស់លោក តឹករ៉េត សំរេច រដ្ឋ​លេខា​ធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានផ្ញើរជូន នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​​ជាតិ និង​​នាយ​​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​។​

លិខិត​«ជម្រាបជូន»នោះ ដែលមកដល់ដៃអ្នកសារព័ត៌មាន ក្នុងថ្ងៃដដែល បានយោងតាម​បទបញ្ជា​ «ដ៏​ខ្ពង់​ខ្ពស់»​ របស់​​លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃតែមួយ និងបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា សម្រេច​«លុប​ចោល» នៅ​លិខិត​លេខ​១៥១ របក ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ [...]

ហ៊ុន សែន សួរ ខៀវ កាញារីទ្ធ ថា​«មាន​គ្រាប់​ភ្នែក»​មើល​ឬទេ?

ហ៊ុន សែន សួរ ខៀវ កាញារីទ្ធ ថា​«មាន​គ្រាប់​ភ្នែក»​មើល​ឬទេ?

ការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅក្នុងរយៈពេលចុងក្រោយនេះ ទំនង​ជា​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ ក្នុងចំណោមនោះ យ៉ាង​ហោចណាស់ មានការលើកឡើង​មួយ​របស់​​លោក ខៀវ កាញារីទ្ធ បានបញ្ឆេះ​នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង​នៅកម្ពុជា ឲ្យ​ច្រឡោត​ឡើង។

នោះ គឺការចោទសួរ របស់លោក ខៀវ កាញារីទ្ធ ជុំវិញការតែងតាំងលោក ឃឹម វុទ្ឋី ឲ្យឡើងធ្វើ​ជា​អគ្គ​នាយក​​ទូរទស្សន៍ជាតិ (ទទក) ថ្មី ជំនួសលោក កឹម គុណវឌ្ឃ ដែលចូលនិវត្តន៍នោះ ចេញមកពីណា។ នៅ​ចំពោះ​ការ​បង្ហោះព័ត៌មាននោះ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម គុណវឌ្ឍ នោះ លោក ខៀវ កាញារីទ្ធ បាន​​សរសេរ​ប្រតិកម្ម​ឡើងថា៖ «ហេតុអីខ្ញុំអត់ដឹងសោះអញ្ចឹង ? តើចេញតាមណាវិញ ? ព្រោះ​អត់​មាន​អ្នកណា​មក​ឆ្លង​យោបល់ ឬ សុំមតិ​ឯកភាព​ផង។»។

សំណេរខាងលើ របស់លោករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន [...]

អនុ​ប្រធាន CNRP ថា ញឹក ប៊ុនឆៃ ទូរស័ព្ទ​មក​លោក

អនុ​ប្រធាន CNRP ថា ញឹក ប៊ុនឆៃ ទូរស័ព្ទ​មក​លោក

ព័ត៌មានដែលលេចឭ បានក្លាយជាការពិត។ តែការពិតនោះ ត្រូវបានលោក ញឹក ប៊ុនឆៃ អតីតមេទ័ព​រាជា​និយម​​​ដ៏​​ល្បី​​ឈ្មោះ និង​ជា​​ប្រធាន​គណបក្សខ្មែរ​រួបរួម​ជាតិ ច្រាន​ចោល ដោយបកស្រាយថា រឿងដែលលើកឡើង​នោះ ​ជា​​ការ​​យល់​​ច្រឡំ ហើយលោកបានពន្យល់រឿងនេះ ជូនទៅលោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​​ប្រជាជន​​​កម្ពុជា រួចហើយ។

រឿងវ៉ាវដែលបានកើតឡើង នៅត្រង់ថា លោក ញឹក ប៊ុនឆៃ ពិតជាបានទូរស័ព្ទ ទៅលោក អេង ឆៃអ៊ាង អនុ​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ កាលពី​មុន​ការ​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ជុំវិញ​ការ​ស្នើ​​ឲ្យ​​អ្នក​គាំទ្រ​ របស់​គណបក្ស​ខ្មែរ​រួបរួមជាតិ​ បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​ឃុំ​ដែល​​​គណបក្ស​​​ខ្មែរ​រួបរួម​​ជាតិ​ មិន​មាន​លទ្ធភាព​ ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ។ នេះបើតាម​ការ​អះអាង របស់លោក អេង ឆៃអ៊ាង នៅ​ក្នុង​​



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...