ប្រមុខការទូតអ៊ឺរ៉ុបព្រមានជាថ្មី ដកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម ចេញពីកម្ពុជា
សហភាពអ៊ឺរ៉ុប នៅតែរង់ចាំដោយក្ដីទន្ទឹង នូវការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងការលប់ចោល នូវការរំលាយគណបក្សនេះ ហើយការពិនិត្យមើល ទៅលើការអនុគ្រោះផ្នែកពាណិជ្ជកម្ម សម្រាប់ប្រទេសកម្ពុជា នឹងត្រូវធ្វើក្នុងឆ្នាំ២០១៨ នេះ។ នេះ បើតាមចម្លើយរបស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ដែលបានឆ្លើយតបនឹងសំណួរចំនួនបី របស់សមាជិកសភាអ៊ឺរ៉ុបជាច្រើនរូប ដែលបានដាក់ទៅកាន់អ្នកស្រី កាលពីដើមខែធ្នូកន្លងមក។
អ្នកស្រីបានឆ្លើយតប ជាលាយលក្ខណ៍អក្សរ នៅក្នុងចម្លើយ ចុះថ្ងៃទី ២៦ ខែមេសា ដោយរំលឹកពីសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៦ ខែវិច្ឆិកា [...]