សម រង្ស៊ី ថា ហ៊ុន សែន និងគូកន «អស់លក្ខណ៍ហើយ»
«ច្បាប់ថ្មីចេញហើយ!» លោក សម រង្ស៊ី មេដឹកនាំប្រឆាំងដ៏មានសក្ដានុពល របស់កម្ពុជា បានឧទានឡើងដូច្នេះ នៅលើបណ្ដាញសង្គម ដើម្បីប្រតិកម្មទៅនឹងការអនុម័តច្បាប់ថ្មី លេខ «H.R. 5754» ជាលក្ខណៈឯកច្ឆ័ន្ទ ពីសំណាក់រដ្ឋសភាអាមេរិក កាលពីរសៀលម្សិលម៉ិញ។ លោក រង្ស៊ី បានសន្និដ្ឋានថា លោក ហ៊ុន សែន និងគូកនរបស់លោក ទាំង១៦នាក់ផ្សេងទៀត ដែលត្រូវបានភ្ជាប់ឈ្មោះ មកជាមួយច្បាប់ខាងលើ នឹង«អស់លក្ខណ៍ហើយ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងដ៏សំខាន់ ដែលត្រូវបានរបបលោក ហ៊ុន សែន រំលាយកាលពីខែវិច្ឆិកាមុន បានសរសេរថា៖ «ហ៊ុន សែន ក្រុមគ្រួសារ និងបក្ខពួកស្និទ្ធស្នាល ១៦ រូប នឹងទទួលទណ្ឌកម្ម ពីសហរដ្ឋអាមេរិក បន្ទាប់ពីច្បាប់ថ្មីមួយ ស្តីពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ត្រូវបានអនុម័ត ដោយសភាអាមេរិកាំង កាលពីម្សិលមិញនេះ។ [...]