ឡៅ ម៉ុងហៃ៖ គណបក្សប្រជាជនមានចំណុចខ្យោយ ខណៈបក្សប្រឆាំងមានចំណុចខ្លាំង
នៅបន្ទាប់ពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៨ខែកក្កដានោះមក ការប្រកាសលទ្ធផល ក៏បានចេញផ្សាយជាផ្លូវការរួចហើយដែរ។ ឆ្លងតាមលទ្ធផលនេះ អ្នកវិភាគបាននិយាយថា វាជាការឆ្លុះបញ្ចាំងពីចំណុចខ្សោយ របស់គណបក្សកានអំណាច និងចំណុចខ្លាំងរបស់គណបក្សប្រឆាំង។
មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។
លទ្ធផលបណ្តោះអាសន្ន ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ខណៈបក្សប្រឆាំងទទួលបាន៥៥អាសនៈ។ សបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនបានបាត់បង់អាសនៈ រហូតដល់ទៅ២២បើប្រៀបធៀប ទៅនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៤ ដែលទទួលបានរហូតដល់៩០អាសនៈ។
ការថយចុះនូវចំនួនអាសនៈ របស់គណបក្សកាន់អំណាចយ៉ាងខ្លាំង ស្របពេលដែលគណបក្សប្រឆាំង មានការកើនឡើងពី២៩ រហូតដល់៥៥អាសនៈ បានបង្ហាញឲ្យឃើញថា [...]