Posts tagged as "CPP"

អ្នក​ច្បាប់​ថា បក្ស​ប្រជាជន​ខ្លាច​ការ​ផ្ដល់​សិទ្ធិ និង​សេរីភាព​ឲ្យ​ពលរដ្ឋ

អ្នក​ច្បាប់​ថា បក្ស​ប្រជាជន​ខ្លាច​ការ​ផ្ដល់​សិទ្ធិ និង​សេរីភាព​ឲ្យ​ពលរដ្ឋ

«ច្បាប់​ថ្មី»​សម្រាប់​ស្ថាប័ន គ.ជ.ប ដែល​ក្រុម​ការងារ​បច្ចេក​ទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជួប​ជជែក​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​នោះ ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់ និង​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។ លោក ព្រហ្ម វិជ្ជា សាស្រ្តាចារ្យ​ច្បាប់ និង​មគ្គុ​ទេស​ក្នុង​ការ​បង្ហាត់​បង្ហាញ​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​នានា​ដែល​ពាក់​ព័ន្ធ​នឹង គ.ជ.ប ទៅ​ដល់​មន្រ្តី​និង​យុវជន នៃ​ស្ថាប័ន គ.ជ.ប នេះ បាន​ថ្លែង​ថា នោះ​ដោយ​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ខា្លច​ការ​ផ្តល់​សិទ្ធិ និង​សេរីភាព​ទៅ​ឲ្យ​ពលរដ្ឋ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក ព្រហ្ម វិជ្ជា បាន​រៀប​រាប់​ថា កន្លង​មក​គណបក្ស​ទាំង​ពីរ​តែង​តែ​ទើស​ទាល់ ក្នុង​ការ​សម្រេច​​ក្នុង​ជំនួប​នៃមន្រ្តី​បច្ចេក​ទេស ហើយ​កិច្ចការ​មួយ​ចំនួន [...]

បក្ស​ប្រជាជន ចង់​បង្រួម​«សិទ្ធិ»​ឃោសនា​បោះ​ឆ្នោត​ក្នុង​ច្បាប់​ថ្មី

បក្ស​ប្រជាជន ចង់​បង្រួម​«សិទ្ធិ»​ឃោសនា​បោះ​ឆ្នោត​ក្នុង​ច្បាប់​ថ្មី

កិច្ចពិភាក្សា លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​មក​ដល់​ដំណាក់​កាល​មួយ​ទៀត ស្ដី​ពី​សិទ្ធិ​នៃ​ការ​ឃាសនា​បោះ​ឆ្នោត។ បន្ទាប់​ពី​ជំនួប​ជា​ថ្មី តែ​ខ្លី​ខុស​ពី​ធម្មតា នៃ​ក្រុម​ការងារ​ចាស់​របស់​គណបក្ស​ទាំង​ពីរ នា​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៤ ម្សិល​ម៉ិញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ប្រធាន​ក្រុម​ការងារ​របស់​ខ្លួន លោក ប៊ិន ឈិន បាន​ថ្លែង​ឡើង​ចង់​ឲ្យ​មាន​«មាត្រា»​កំណត់​ឲ្យ​ច្បាស់​ពី​«សកម្មភាព»​ធ្វើ​យុទ្ធនាការ​ឃោសនា របស់​គណបក្ស​នយោបាយ​ទាំង​អស់។

លោក​បាន​ពន្យល់​ថា ចង់​ឲ្យ គ.ជ.ប កំណត់​ការ​អនុញ្ញាត ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​ត្រូវ​ផ្តើម​បើក​យុទ្ធនាការ​ឃោសនា​ដំបូង និង​នៅ​ថ្ងៃ​បិទ​ប៉ុណ្ណោះ ដើម្បី​ជៀស​វាង​ការ​កក​ស្ទះ​ចរចរាចរណ៍។ ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា ក្នុង​ថ្ងៃ​បន្ត​បន្ទាប់ [...]

គួយ ប៊ុនរឿន ចង់​បញ្ជូល​ឈ្មោះ​តាម​«កុំព្យូទ័រ»​ក្នុង​ច្បាប់ ខណៈ ប៊ិន ឈិន មិន​ហ៊ាន​សម្រេច

គួយ ប៊ុនរឿន ចង់​បញ្ជូល​ឈ្មោះ​តាម​«កុំព្យូទ័រ»​ក្នុង​ច្បាប់ ខណៈ ប៊ិន ឈិន មិន​ហ៊ាន​សម្រេច

សម្រាប់​កិច្ច​ពិភាក្សា លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ ដ៏​ចម្រូង​ចម្រាស​នៅ​លើក​នេះ ការ​បញ្ចូល​«អត្ត​សញ្ញាណ»​អ្នក​ត្រូវ​បោះ​ឆ្នោត ដោយ​ប្រព័ន្ធ​កុំព្យូទ័រ បាន​ក្លាយ​ជា​ប្រធាន​បទ​ថ្មី ដែល​នាំ​ឲ្យ​លោក ប៊ិន ឈិន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ឈាន​ទៅ​រក​ភាព​ទើស​ទាល់​កាន់​តែ​ខ្លាំង នូវ​ការ​មិន​ពេញ​ចិត្ត​នឹង​គ្នា ឬ​អាច​និយាយ​ថា មើល​មុខ​គ្នា​មិន​ចំ និង​ដោយ​បង្ខំ​ព្រោះ​​តួនាទី​នោះ។

ក្រោយ​ការ​បញ្ចប់​កិច្ច​ពិភាក្សា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​៥ ខែ​មករា ឆ្នាំ​២០១៥ នា​វិមាន​រដ្ឋសភា តំណាង​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា បន្ត​ការ​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ​បន្ត​ទៅ​មុខ​ទៀត​លើ​ចំណុច​ថ្មី។ ឯ​ចំណុច​ចាស់​ដែល​មិន​ទាន់​«ត្រូវរ៉ូវ»​គ្នានោះ នឹង​បន្ត​លើក​មក​ពិភាក្សា​ជា​ថ្មី​ម្តង​ទៀត [...]

ប៊ិន ឈិន និង គួយ ប៊ុនរឿន មើល​មុខ​គ្នា​លែងចំ? (vdo)

ប៊ិន ឈិន និង គួយ ប៊ុនរឿន មើល​មុខ​គ្នា​លែងចំ? (vdo)

«អត្តសញ្ញាណ​របស់​អ្នក​បោះ​ឆ្នោត» ជា​ដំណាក់​កាល​ចាស់ នៃ​កិច្ច​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ ដ៏​ចម្រូង​ចម្រាស ដែល​បាន​ធ្វើ​ឲ្យ​លោក ប៊ិន ឈិន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ឈាន​មក​ដល់​របត់​ថ្មី ដែល​ហាក់​ដូច​ជា​បាន​បង្ហាញ នូវ​ការ​មិន​ពេញ​ចិត្ត​នឹង​គ្នា ឬ​អាច​និយាយ​ថា មើល​មុខ​គ្នា​មិន​ចំ។

នាវិមាន​រដ្ឋសភា​ជាតិ កាល​ពី​រសៀល​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ​២០១៥​នេះ ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​ការ​បោះ​ឆ្នោត នៃ​គណបក្ស​ទាំង​ពីរ បាន​ជួប​ប្រជុំ​ជា​ថ្មី​លើ​បញ្ហា​ចាស់ ដែល​ពី​សប្តាហ៍​មុន នៅ​មិន​អាច​ដោះ​ស្រាយ​បាន ពាក់​ព័ន្ធ​នឹង​ការ​ចេញ​អត្ត​សញ្ញាណ​ថ្មី សម្រាប់​បញ្ជាក់​អ្នក​បោះ​ឆ្នោត ជំនួស​អត្ត​សញ្ញាណ​ប័ណ្ឌ​សញ្ជាក់​ពី​សញ្ញាតិ។

តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា [...]

CNRP ចង់​បង្កើត​ប័ណ្ណ​បោះ​ឆ្នោត តែ CPP ថា​មិន​ចាំ​បាច់ (vdo)

CNRP ចង់​បង្កើត​ប័ណ្ណ​បោះ​ឆ្នោត តែ CPP ថា​មិន​ចាំ​បាច់ (vdo)

ភាព«ខ្វែង»​គំនិត​គ្នា រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ លើ​បញ្ហា​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ ដែល​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ បាន​ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​កន្លង​មក​នោះ បិទ​បញ្ចប់​ទៅ ដោយ​មិន​សូវ​ជា​មាន​លទ្ធផល​វិជ្ជមាន​ច្រើន​នោះ​ឡើយ។ តាម​ទំនង ដោយ​សារ​តែ​ភាគី​ទាំង​ពីរ«ងើយ»​រៀងៗ​ខ្លួន មុន​នឹង​មក​ផ្តល់​កិច្ច​សម្ភាស ជា​មួយ​អ្នក​សារព័ត៌មាន​។

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​ទៅ​បោះ​ឆ្នោត​បាន ដោយ​ប្រើ​តែ​«អត្ត​សញ្ញាណ»​មួយ ជៀស​វាង​បញ្ហា​កើត​ឡើង ដូច​មុនៗ​ទៀត។ លោក​បាន​ពន្យល់​ថា «ប័ណ្ណ»​នេះ អាច​ការពារ​បញ្ហា​បាន​ច្រើន ដូច​ជា​បាត់​ឈ្មោះ, ខុស​ឈ្មោះ ឯ​អាជ្ញាធរ​មូលដ្ឋាន ​​ក៏​មិន​ចាំបាច់​បញ្ជាក់​អត្តសញ្ញាណ ឲ្យ​អ្នក​បោះ​ឆ្នោត​ស្រេច​នឹង​ចិត្ត​នោះ​ដែរ។

លោកបានបន្តថា «ប័ណ្ណថ្មី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...