CNRP គ្រោងជួប CPP សប្តាហ៍ក្រោយ
ជំនួបរវាងលោក សម រង្ស៊ី ប្រធានតំណាងរាស្រ្តមតិភាគតិច និងលោក ស ខេង ប្រធានតំណាងរាស្រ្ត មតិភាគច្រើន នៃរដ្ឋសភា នាសប្តាហ៍ក្រោយនេះ នឹងធ្វើឡើង ដោយផ្តោតសំខាន់ លើកិច្ចការបោះឆ្នោត និងការងារមួយចំនួនទៀត ដែលមិនទាន់បានដោះស្រាយ បញ្ចប់នៅឡើយ។
តាមការបញ្ជាក់ ពីមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានអះអាងថា «កិច្ច» វិសោធកម្មច្បាប់បោះឆ្នោត នឹងត្រូវលើកមកនិយាយ ជាចំបង នៅក្នុងជំនួបនោះ។ ថ្លែងដោយសុំមិនបង្ហាញបង្ហាញឈ្មោះ ព្រោះមិនមែនជាអ្នកនាំពាក្យនោះ មន្ត្រីរូបនេះបានបន្ថែមឲ្យដឹងទៀតថា កិច្ចនៃជំនួបនេះមួយទៀត គឺការស្វែងរកដំណោះស្រាយ ខាងនយោបាយជាតិ ដែលំពុងមានភាពតានតឹងនៅឡើយ។ និងបញ្ហានានា ដែលទាក់ទងនិងសកម្មជន នៃគណបកសសង្គ្រោះជាតិ ដែលនៅមិនទាន់មានច្រក ដោះស្រាយនៅឡើយនោះ។
មន្រ្តីរូបនេះបន្តថា គម្រោងនៃជំនួប នៅមិនទាន់កំណត់ថ្ងៃជាក់លាក់ នៅឡើយទេ តែបើគ្មានការប្រែប្រួលទេ ជំនួបនេះយ៉ាងយូរបំផុត [...]