«បុរសប្រមូលទិញអេតចាយ»
ខាងក្រោមនេះ ជាសាច់រឿងនិទានខ្លី របស់លោកបណ្ឌិត មាស នី ទាំងស្រុង ដែលលោកដាក់ចំណងជើងឲ្យថា «សេចក្តីប្រាថ្នា ដោយខ្វះការពិចារណា»៖
មានបុរសម្នាក់ បានសម្រេចចិត្ត រកសុីជាអ្នកប្រមូលទិញ របស់អេតចាយលក់ ដោយគាត់គិតថា មានតែរបរនេះទេ ដែលនឹងអាចជួយ លើកដំកើងមុខមាត់ និងជីវភាពគ្រួសារគាត់បាន។
នៅពេលចាប់ផ្តើម គាត់បានប្រកាស ឲ្យអ្នកស្រុកអ្នកភូមិ ប្រមូលយកវត្ថុនានា ដែលគេលែងប្រើការបាន យកមកលក់ឲ្យគាត់។ មិនបានប៉ុន្មានថ្ងៃក្រោយមក របស់របរអេតចាយ រាប់សិបមុខ ទម្ងន់រាប់សិបតោន បានត្រូវទិញចូល មកដាក់ក្នុងផ្ទះ រហូតដល់ពេញណែនផ្ទះ រកតែកន្លែងដេកគ្មាន។
តែជាអកុសល ហេតុតែមិនបានពិចារណា និងពិនិត្យ ឲ្យបានដិតដល់ គាត់មិនត្រឹមតែ មិនបានខ្ពស់មុខមាត់ ដោយសាររបរនេះទេ ព្រោះមានរបស់មួយចំនួនធំ វាអត់ត្រូវនឹងទីផ្សារ ហើយមានវត្ថុខ្លះទៀត វាចាស់ពុកខ្លាំងពេក ប្រើការលែងកើត លក់មិនចេញ។
នៅទីចុងបំផុត [...]