សួន សេរីរដ្ឋា ចេញ​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពី​ត្រូវ​ព្រះមហាក្សត្រ​លើកលែង​ទោស

នៅវេលានេះ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានដោះលែង ចេញពីពន្ធនាគារហើយ បន្ទាប់ពីរូបលោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យ លើកលែងទោស តាមការស្នើសុំ​របស់នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន។
សួន សេរីរដ្ឋា ចេញ​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពី​ត្រូវ​ព្រះមហាក្សត្រ​លើកលែង​ទោស
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 23, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានគណបក្សអំណាចខ្មែរ ដែលរងការផ្ដន្ទាទោស ឲ្យជាប់ក្នុងពន្ធនាគារ តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មកនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពហើយ នៅយប់ថ្ងៃព្រហស្បត្តិ ទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីលោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យលើកលែងទោស តាមសំណើររបស់លោក ហ៊ុន សែន កាលពីព្រលប់ថ្ងៃដដែល។

ការលើកលែងទោស ពីសំណាក់ព្រះមហាក្សត្រ បានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការប្រកាសរបស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ ដែលថា បុរសខ្លាំងកម្ពុជា គ្រោងនឹងលើកលែងទោស ជាលក្ខណៈទ្រង់ទ្រាយធំមួយ ក្នុងពេលខាងមុខ។

កាលពីប៉ុន្មានម៉ោងមុន នៅលើទំព័រហ្វេសប៊ុក របស់លោក សួន សេរីរដ្ឋា គេឃើញមានបង្ហោះ នូវលិខិតមួយច្បាប់ របស់អតីតប្រធានគណបក្សអំណាចខ្មែរ ដែលបានសរសេរទៅលោក ហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ ឲ្យលើកលែងទោស។ ក្នុងលិខិតនោះ លោក សួន សេរីរដ្ឋា បានសំដែងការសោកស្ដាយ ចំពោះកំហុសឆ្គងរបស់ខ្លួន និងសុំអភ័យទោសចំពោះលោក ហ៊ុន សែន និងបណ្ដាឧត្ដមសេនីយ៍ នៅក្នុងជួរកងទ័ពទាំងអស់។

លោក សួន សេរីរដ្ឋា ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន និងបញ្ជូនទៅឃុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបង្ហោះសារ កាលពីមួយថ្ងៃមុន និយាយរិះគន់ពី«មេទ័ពចោរ» និងពី«សេនាប្រមុខ» ដែលឱនក្បាល ចូលចរចាជាមួយសត្រូវ។

អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់​កុំឲ្យយោជិន​ស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ តាមអំណាច​សាលដីកា​លេខ ១៤៩ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០១៨ របស់​តុលាការ​កំពូល៕

 

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...