Posts tagged as "Incendie"

ចៅក្រម​​ម្ចាស់​​រថយន្ដ​​ដែល​​ផ្ទុះ​ឆេះ​ម្សិល​ម៉ិញ ចេញ​មុខ​បក​ស្រាយ

ចៅក្រម​​ម្ចាស់​​រថយន្ដ​​ដែល​​ផ្ទុះ​ឆេះ​ម្សិល​ម៉ិញ ចេញ​មុខ​បក​ស្រាយ

ហេតុការណ៍នេះ ការឆាបឆេះរថយន្ដ ប្រភេទ តូយ៉ូតាធុនដ្រា (Thundra សេរីឆ្នាំ២០១១) នៅត្រង់ចំណុចជិតផ្សារបែកចាន ក្នុងភូមិបែកចាន ឃុំ​បែក​ចាន ​ស្រុក​អង្គស្នួល ខេត្តកណ្តាល បានកើតឡើង កាលពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​១០​ ខែកក្កដា ​ឆ្នាំ​២០១៧ និងមានរយៈពេលច្រើនម៉ោង មុននឹងត្រូវក្រុមអាជ្ញាធរ ពន្លត់ភ្លើងបានជាស្ថាពរ ដោយមានអន្តរាគមន៍ ពីរថយន្ដពន្លត់អគ្គិភ័យចំនួនពីរគ្រឿង។

ការផ្ទុះឆេះរថយន្ដ ដោយអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន យកទៅចុះផ្សាយ បង្កឲ្យមានប្រតិកម្ម និងការលើកឡើងជាច្រើន ពីសំណាក់មហាជន។ ប៉ុន្តែប្រតិកម្មទាំងនោះ មិនបានធ្វើឲ្យម្ចាស់រថយន្ដ លោក ឆឹម ឫទ្ធី ដែលជាចៅក្រម​សាលាដំបូងខេត្តកំពង់ស្ពឺផង សំដែងការយល់ព្រមនោះឡើយ និងបង្ខំចិត្ត ចេញមុខមកបកស្រាយ ពីហេតុការណ៍នេះ ទៅតាមអ្វីមួយ ដែលលោកអះអាងថា ជា«ព័ត៌មានជាក់លាក់» ក្នុងនាមលោក គ្រានត់ែជា«ជនរងគ្រោះ» ដោយឧប្បត្តិហេតុ [...]

រក​ឃើញ​ម្ចាស់​បទ «ឡាំបាដា» ស្លាប់​ឆេះ​ខ្លោច​ខ្លួន​ក្នុង​រថយន្ដ

រក​ឃើញ​ម្ចាស់​បទ «ឡាំបាដា» ស្លាប់​ឆេះ​ខ្លោច​ខ្លួន​ក្នុង​រថយន្ដ

អ្នកដែលធំដឹងក្ដី នៅចុងទសវត្សឆ្នាំ៨០ ពិតជាស្គាល់ចម្រៀងនេះ ដែលបកស្រាយជាច្រើនភាសា (រាប់ទាំង​ភាសា​ខ្មែរផង) ហើយ​ក៏​មាន​អ្នក​ចូល​ចិត្ត តាំងពីពេល​នោះ រហូតមក​ដល់​សព្វថ្ងៃ ដោយ​សារ​ចម្រៀង​ដ៏​ល្បី ត្រូវ​បាន​យក​​មក​​ច្រៀង​ឡើង​វិញ ជាច្រើនដង ដោយ​អ្នក​ចម្រៀងក្មេងៗ ជំនាន់​​ក្រោយ។ តែមនុស្ស​ភាគ​ច្រើន មិន​បាន​​ស្គាល់​​ម្ចាស់​​ចម្រៀង​​ដើម នៃ​ចម្រៀង ដែលច្រៀងពីចង្វាក់រាំ «La Lambada» របស់​​បណ្ដាជន ​រស់​នៅ​ទ្វីប​​​អាមេរិក​​​ឡាទីន​​នោះ​​ឡើយ។

តែបើសិន ជាអ្នកមិនស្គាល់ម្ចាស់បទដើម និងចង់ស្គាល់នៅពេលនេះ វាបានហួសពេលទៅហើយ ព្រោះ​អ្នកស្រី​ «Loalwa Braz Vieira» ដែលច្រៀង​ចម្រៀង​នេះ ដំបូងគេបង្អស់ បានលាចាកលោកទៅហើយ។ ប្រភព​ពី​នគរបាល បានឲ្យដឹងថា អ្នកស្រី «Loalwa Braz Vieira» [...]

ផ្ទុះឆេះរថយន្ដទេសចរណ៍មួយគ្រឿង នៅអូរជ្រៅ

ផ្ទុះឆេះរថយន្ដទេសចរណ៍មួយគ្រឿង នៅអូរជ្រៅ

នៅល្ងាចថ្ងៃទី១០ ខែមករានេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ (ភាគខាងជើង ប្រទេសកម្ពុជា) គ្រោះថ្នាក់ឆេះរថយន្ដ ប្រភេទទេសចរណ៍មួយគ្រឿង បាន​កើត​ឡើង។ ជាសំណាងល្អ ពុំមានរបាយការណ៍ណាមួយ និយាយថា មានជនរងគ្រោះ នៅក្នុងគ្រោះផ្ទុះ​ឆេះ​រថយន្ដ​នេះ​ឡើយ។

ស្នងការរងនគរបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុ សុផល បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរ​មួយ​គ្រឿង​នេះ មានមនុស្សជិះពេញ និងបានបើកបរ ក្នុងទិសដៅ ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅខេត្តសៀមរាប។ ក្នុង​ពេល​ភ្លាមៗ រថយន្ដដឹកមនុស្ស បានផ្ទុះឆេះឡើង យ៉ាងសន្ធោសន្ធៅ មុននឹងរថយន្ដ​ពន្លត់​អគ្គិភ័យ​ទៅដល់។ បន្ទាប់​មក កងកម្លាំងអាជ្ញាធរ រួមនឹងប្រជាពលរដ្ឋ នៅក្បែរៗនោះ បានពួតដៃគ្នាជួយពន្លត់ រហូតបានជាស្ថាពរ [...]

វីដេអូ​បង្ហាញ​ពី​ម៉ាស៊ីន​ប្រតិកម្ម​យន្ដហោះ ប៊ូអីង ផ្ទុះ​ឆេះ​នៅ​តូត្យូ

វីដេអូ​បង្ហាញ​ពី​ម៉ាស៊ីន​ប្រតិកម្ម​យន្ដហោះ ប៊ូអីង ផ្ទុះ​ឆេះ​នៅ​តូត្យូ

ម៉ាស៊ីនប្រតិកម្ម ប្រភេទ «Rolls Royce Trent 1000» ផ្នែកខាងឆ្វេង នៃយន្ដហោះប៊ូអ៊ីង (Boeing 787-8 Dreamliner) របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ឈ្មោះ «All Nippon Airways (ANA)» បានផ្ទុះ​ឆេះ​ជា​អណ្ដាត​ភ្លើង​ឡើង កាលពីរសៀលថ្ងៃអាទិត្យមកនេះ បង្កភាពយឺតយ៉ាវជាង៣ម៉ោង ដល់ជើង​ហោះ​ហើរ ដែល​ត្រូវ​ភ្ជាប់​រាជធានី តូត្យូ ប្រទេសជប៉ុន មកកាន់ក្រុង សៀងហៃ ប្រទេសចិន និងដែលត្រូវ​ប្រើ​រយៈ​ពេល មិន​ដល់​មួយ​ម៉ោង​ផង។

នៅវេលាម៉ោង ប្រមាណជា ១៤ និង២៥នាទី ម៉ោងក្នុងស្រុក បន្ទាប់ពីបានរត់ នៅលើផ្លូវព្រលាន សម្រាប់​ការ​ហោះ​ឡើង បានប្រមាណជា២០០ម៉ែត្រ យន្ដហោះបានរោទ៍ម៉ាស៊ីនឡើង ដើម្បីត្រៀមខ្លួនហោះងើបខ្លួន ពី​ព្រលាន។ តែរំពេចនោះ ម់ាស៊ីនប្រតិកម្ម បានផ្ទុះឆេះ​ជាអណ្ដាតភ្លើង ជាមួយនឹងសម្លេង​ដ៏ខ្លាំងមួយ។ វីដេអូ​នៃ​ការ​ផ្ទុះម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះប៊ូអីងខាងលើ ទើបនឹងត្រូវបានទម្លាយ មកផ្សព្វផ្សាយ​ជាសាធារណៈ កាល​ពី​ថ្ងៃ​ម្សិល​ម៉ិញនេះ។

[...]
ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

មនុស្ស១៦នាក់ ដែលកំពុងជិះ នៅក្នុងពោងហោះដ៏ធំមួយ បានស្លាប់នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលម៉ិញនេះ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ អគ្គិភ័យបានឆាបឆេះឡើង នៅមុនពេល​ពោង​ហោះ​បាន​ផ្ទុះ និង​ធ្លាក់បោកខ្លួន នៅលើដី។ នេះបើតាមការអះអាង របស់ការិយាល័យនគរបាល នៃភូមិ​«Caldwell» កន្លែង​ដែល​មាន ហេតុការណ៍នេះ​កើត​ឡើង។

បើតាមមន្ត្រី​អ្នកនាំពាក្យ របស់នាយកដ្ឋាន​អាកាសចរណ៍ស៊ីវិលអាមេរិក បានឲ្យដឹងថា ពោងហោះបាន​ធ្លាក់​បោក​ខ្លួន នៅពីលើចំការអ្នកស្រុក ដែលមានចំងាយជាង ៥០គីឡូម៉ែត្រ ខាងត្បូងក្រុង «Austin»។ អ្នកនាំ​ពាក្យ​ដដែល មិនបានបញ្ជាក់​ពីចំនួនជនរងគ្រោះនោះទេ។ មន្ត្រីរូបនេះគ្រាន់តែអះអាងថា គ្រោះថ្នាក់​បាន​កើត​ឡើង នៅព្រឹក​ម៉ោង៧និង៤០នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងរសៀល ម៉ោង១៤និង៤០នាទី ម៉ោងនៅបារាំង ឬ​ត្រូវ​នឹង​យប់ ម៉ោង១៩និង៤០នាទី ម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ដដែល)។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...