សម រង្ស៊ី៖ «ហ៊ុន សែន ជាជនក្បត់ជាតិផង និងជាឃាតករផង»
លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានបន្តទំព័រប្រវត្តិសាស្ត្ររបស់លោក ដោយវេលានេះនិយាយដោយត្រង់ៗ និងចំៗ ទៅរកប្រវត្តិរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់តំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣ទសវត្សន៍មកហើយ នៅក្នុងប្រទេសកម្ពុជា។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានពន្យល់ថា លោក ហ៊ុន សែន ជា«ជនក្បត់ជាតិ»ផង និងជា«ឃាតករ»ផង បើគេត្រឡប់ ទៅមើលការដឹកនាំរបស់បុរសខ្លាំងកម្ពុជា ចាប់តាំងពីបានកាន់អំណាច នៅក្រោយឆ្នាំ១៩៧៩នោះមក។
លោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏មានសក្តានុពល របស់លោក ហ៊ុន សែន បានសរសេរថា លោក ហ៊ុន សែន ដែលបានចាប់កំណើត ក្នុងឆ្នាំ១៩៥២ និងមានឈ្មោះដើម ហ៊ុន ណាល់ បានឡើងកាន់តំណែងជាប្រធាន នៃគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៥ ខណៈនៅឆ្នាំ ១៩៩១ អតីតគណបក្សកុម្មុយនីសមួយនេះ បានត្រឡប់មកប្រើឈ្មោះដើម របស់ខ្លួនឡើងវិញ ដូចឈ្មោះ «គណបក្សប្រជាជនបដិវត្តកម្ពុជា» កាលពីឆ្នាំ ១៩៥១ [...]