សម រង្ស៊ី បន្តអះអាងថាសារបែកធ្លាយរវាង«តានិងចៅ» ជាសារពិត
សាលក្រមរបស់សាលាដំបូងរាជធានី មិនបានធ្វើឲ្យលោក សម រង្ស៊ី ដែលជាចុងចោទ នៅទន្ទឹងរង់ចាំយូរ ដើម្បីប្រតិកម្ម ឆ្លើយតបមកវិញនោះទេ។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានយកទំព័រហ្វេសប៊ុករបស់លោក ដើម្បីបន្តអះអាងថា អង្គហេតុដែលយកមកចោទប្រកាន់រូបលោក ទាក់ទងនឹងសារបែកធ្លាយ រវាង«តានិងចៅ»នោះ គឺជាសារពិត។
ក្នុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ តុលាការរាជធានីភ្នំពេញ បានបើកសវនាការ និងសម្រេចសាលក្រមឲ្យលោក សម រង្ស៊ី ចាញ់ក្ដីលោក ហ៊ុន សែន ពីបទ«បរិហាកេរ្តិ៍» តាមរយៈពាក្យបណ្ដឹងមួយ ដែលលោក គី តិច មេធាវីតំណាងដោយអាណត្តិ របស់លោក ហ៊ុន សែន បានដាក់ចូលទៅកាន់តុលាការជាន់ដំបូងនេះ កាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ។
ពាក្យបណ្ដឹងនោះ ធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ចំនួន ១លានដុល្លារ ដើម្បីឲ្យអតីតអ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ ធ្វើយុទ្ធនាការវាយប្រហារ [...]