Posts tagged as "Sam Rainsy"

មន្ត្រីស្និត កឹម សុខា ជំទាស់​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ»

មន្ត្រីស្និត កឹម សុខា ជំទាស់​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ»

ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ទំនងជាកំពុងប្រឈម នឹងការរង្គោះរង្គើជាថ្មីទៀត នៅចំពោះចលនាថ្មីមួយ ឈ្មោះ​«ចលនាសង្គ្រោះជាតិ» ដែលទើបនឹងត្រូវបានបង្កើតឡើង ដោយមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រឆាំង៩នាក់ រាប់ទាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនោះផង។ ចលនាថ្មីនេះ ទំនងជាមិនទទួលបានការស្វាគមន៍ ពីក្រុមមន្ត្រីបក្សប្រឆាំង ដែលស្និតនឹងលោក កឹម សុខា ឬនិយាយម្យ៉ាងទៀត ដែលមានកូតា មកពីគណបក្សសិទ្ធិមនុស្សនោះឡើយ។

នៅលើបណ្ដាញសង្គម លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា គឺជាមន្ត្រីបក្សប្រឆាំងដំបូងគេ ដែលបានសំដែងការជំទាស់ ទៅនឹង«ចលនាថ្មី»ណាមួយនោះ ដោយចោទសួរពីចលនានេះ ថាតើវាជា«យុទ្ធសាស្ត្រស៊ីឈ្នួលចាញ់ បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងធ្វើអត្តឃាតនយោបាយ»ឬ? សាររបស់លោក មុត ចន្ថា ត្រូវបានបង្ហោះ នៅល្ងាចថ្ងៃទី១២ ខែមករា ខណៈទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានប្រកាសនៅវេលាយប់រំលងអាធ្រាត ចូលមកថ្ងៃទី១៣ ខែមករា [...]

សម រង្សុី ពន្យល់​ពី​ចលនា​សង្គ្រោះ​ជាតិ ថា​ជា​«រូបភាព​ថ្មី​មួយ»

សម រង្សុី ពន្យល់​ពី​ចលនា​សង្គ្រោះ​ជាតិ ថា​ជា​«រូបភាព​ថ្មី​មួយ»

នៅក្នុងសេចក្ដីពន្យល់ របស់លោក សម រង្ស៊ី នៅមុននេះបន្តិច តាមរយៈទំព័រហ្វេសប៊ុករបស់លោក បានឲ្យដឹងថា សម្រាប់បរិបទសព្វថ្ងៃ វាជារឿងចាំបាច់ ដែល«ត្រូវផ្ដួចផ្ដើម» នូវ«គំនិតថ្មី» និង«ដំណោះស្រាយ»មួយ ដើម្បី«លើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូ» របស់គណបក្សសង្គ្រោះជាតិ។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា ចលនាថ្មីដែលមានឈ្មោះថា «ចលនាសង្គ្រោះជាតិ» នឹងផ្តល់ផលប្រយោជន៍ចំនួន ៥ ឲ្យគណបក្សសង្គ្រោះជាតិ តាមការដកស្រង់ទាំងស្រុង (នៃការពន្យល់នេះ) ដូចខាងក្រោម៖

១- ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយគ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីយើងបានដែរ។ ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ [...]

ក្រុម​មន្ត្រី​ប្រឆាំង ប្រកាស​បង្កើត​«ចលនា​សង្គ្រោះជាតិ»

ក្រុម​មន្ត្រី​ប្រឆាំង ប្រកាស​បង្កើត​«ចលនា​សង្គ្រោះជាតិ»

សេចក្ដីថ្លែងការណ៍ របស់ចលនា«សង្គ្រោះជាតិ» ដែលទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី១២ ខែមករានេះ បានឲ្យដឹងថា ក្រុមស្ថាបនិកដែលមានសមាជិក៩នាក់ កំពុងបង្កើតចលនានេះឡើង សំដៅ«ធានាឲ្យមានការឯកភាព នៃគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមិនប្រកាន់បក្ខពួក និន្នាការនយោបាយណាមួយឡើយ និងដោយមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកប្រធាន កឹម សុខា»។

សេចក្ដីថ្លែងការណ៍ដដែល បានរៀបរាប់ពីឈ្មោះស្ថាបនិកទាំង៩នាក់ មានលោក អេង ឆៃអ៊ាង - ជា គឹមលី - សម រង្ស៊ី - អ៊ុង រិទ្ធី - គា រី - អ្នកស្រី ជូឡុង សូមួរ៉ា - អ្នកស្រី មូ សុខហួរ - លោក តុ វ៉ាន់ចាន់ និងលោក ទួន យក់ដា។ បណ្ដាស្ថាបនិកទាំងនេះ បានសំដែងការជឿជាក់ថា៖ «ស្ថានភាពក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន [...]

សម រង្ស៊ី ថា​វីដេអូ​ឃោសនា​ថ្ងៃ​៧មករា ប្រមាថ​ប្រវត្តិសាស្ត្រ និង​រាស្ត្រខ្មែរ

សម រង្ស៊ី ថា​វីដេអូ​ឃោសនា​ថ្ងៃ​៧មករា ប្រមាថ​ប្រវត្តិសាស្ត្រ និង​រាស្ត្រខ្មែរ

ការបញ្ចាំងវីដេអូឃោសនា របស់រដ្ឋាភិបាលកម្ពុជា ស្ដីពីថ្ងៃ៧មករា ដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ទទួលបានប្រតិកម្មមកវិញ ពីសំណាក់លោក សម រង្ស៊ី ខ្លាំងៗនៅមុននេះបន្តិច ដោយហៅវីដេអូនេះ ជាការប្រមាថមើលងាយប្រវត្តិសាស្ត្រ និងបានចាត់ទុកប្រជាជនកម្ពុជា ថា«មិនដឹងអី» និង«ឆោតល្ងង់»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រតិកម្មដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ ជាភាសាអង់គ្លេស ដោយមានន័យ ជាខេមរភាសាដូច្នេះថា៖ «វីដេអូឃោសនាចុងក្រោយរបស់ហ៊ុនសែន គឺជាការប្រមាថមើលងាយប្រវត្តិសាស្រ្ត (...) និងជាការប្រមាថចំពោះប្រជាជនកម្ពុជា ដែលត្រូវបាន (លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា) ចាត់ទុកថាជាមនុស្សមិនដឹងអី និងឆោតល្ងង់»។

កូន​ប្រុស អេង ឆៃអ៊ាង ទម្លាយ​ពី​ទំនាក់​ទំនង​ដំបូង​រវាង​ឪពុក​ខ្លួន និង សម រង្ស៊ី

កូន​ប្រុស អេង ឆៃអ៊ាង ទម្លាយ​ពី​ទំនាក់​ទំនង​ដំបូង​រវាង​ឪពុក​ខ្លួន និង សម រង្ស៊ី

មានមនុស្សមិនតិចទេ ដែលចោទសួរថា តើហេតុអ្វីទើបលោក សម រង្ស៊ី ដែលមិនសូវមាននរណាស្គាល់ នៅមុនឆ្នាំ១៩៩៣ បានប្រែក្លាយនៅថ្ងៃនេះ មកជាអ្នកនយោបាយកម្ពុជា ដ៏មានឥទ្ធិពលម្នាក់ និងថែមទាំងជាគូបដិបក្ខ ដ៏សំខាន់ជាងគេ របស់លោក ហ៊ុន សែន ដែលជាអង្គុយ នៅក្នុងតំណែងនាយករដ្ឋមន្ត្រី តាំងពីច្រើនឆ្នាំមកនោះ? លោក អេង រតនៈ ដែលជាកូនប្រុសរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានត្រឡប់មកនិទានឡើងវិញ ពីហេតុការណ៍ដំបូងៗ ដែលលោក សម រង្ស៊ី បានកសាងឫសគល់នយោបាយ និងក្រុមការងារដ៏ស្មោះស្ម័គ្ររបស់លោក នៅពេលមេដឹកនាំប្រឆាំងរូបនេះ បានចូលប្រឡូក​ក្នុងជីវិតនយោបាយ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១។

លោក អេង រតនៈ បានលើកឡើងមកបញ្ជាក់ថា ការកសាងក្រុមការងារ និងឬសគល់នយោបាយ ឲ្យចេញជារូបរាងឡើងនោះ បានចាប់ផ្ដើម ចេញពីទស្សនវិជ្ជា«ដឹកនាំ»មួយ របស់លោក សម រង្ស៊ី ដែលមានអត្ថន័យដូច្នេះថា៖ «គិតធំ ចង់ធ្វើធំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...