យ៉ោម បុប្ផា ជាប់ពន្ទនាគារ៣៦៥ថ្ងៃ៖ ដង្ហែក្បួនដើម្បីសុំពន្លឿនថ្ងៃបើកសវនាការ
គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នេះអ្នកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគារចំនួន៣៦៥ថ្ងៃហើយ ដោយការសម្រេចផ្តន្ទាទោសពីបទព្រហ្មទណ្ឌរបស់តុលាការកម្ពុជា ខណៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលើកលែងទោសអន្តរជាតិចាត់ទុកអ្នកស្រី យ៉ោម បុប្ផា ថាជាសកម្មជនដីធ្លី និងស្មើរឲ្យដោះលែងជាបន្ទាន់ដោយគ្នានលក្ខខណ្ឌ។
ការតវ៉ារបស់អ្នកភូមិបឹងកក់ នៅមុខតុលាការកំពូល ថ្ងៃទី១២ខែសីហា។ (រូបថត MONOROOM.info/ U. Bory)
ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ថ្លែងប្រាបទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នេះថា៖ «ករណី អ្នកស្រីយ៉ោម បុប្ហា ជារឿដីធ្លីសុទ្ធសាធ វាមិនមែជារឿងព្រហ្មទណ្ឌនោះទេ តែអាជ្ញារធររាជធានីភ្នំពេញបានប្រើប្រាសប្រព័ន្ធតុលាការ [...]