Posts tagged as "Information"

ទំព័រហ្វេសប៊ុក ហ៊ុន សែន រងការប្លន់យកទៅគ្រប់គ្រង

ទំព័រហ្វេសប៊ុក ហ៊ុន សែន រងការប្លន់យកទៅគ្រប់គ្រង

នៅប៉ុន្មាននាទីមុន ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ នៅកម្ពុជា បានបង្ហោះនូវសារដ៏ចម្លែកមួយ ដោយអមមកជាមួយនូវរូបភាពជាច្រើន ដែលសុទ្ធសឹងជារូបភាពបែកធ្លាយ ក្នុងពេលកន្លងមក។ សារដ៏ចម្លែកនោះ ត្រូវបានលប់ចេញទៅវិញ នៅពេលនេះ តែបណ្ដាញព័ត៌មាន របស់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលបានអូស «Facebook Feed News» ទាន់ពេល បានធ្វើ «PrintScreen» ទុក និងចម្លងបានទាំងពាក្យពេជន៍ អត្ថន័យ​ក្នុងសារនោះផង។

សារដ៏ចម្លែក មានសរសេរទាំងស្រុងថា៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកគាំទ្រនិងចុចLike ទំព័រហ្វេសប៊ុករបស់ខ្ញុំ ជាពិសេសប្រជាជនហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា។»

«អគុណក្មួយប្រុស ដួង តារា ដែលបានខិតខំជួយបង្កើត និងផ្សព្វផ្សាយ ទំព័រហ្វេសប៊ុករបស់ខ្ញុំ រហូតមកដល់ពេលនេះ។»

«រាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ [...]

អាឡិច ថា​គណនី​ហ្វេសប៊ុក​ខ្លួន រង​ការ​វាយប្រហារ​ពី​«ក្របី​ព្រៃ»

អាឡិច ថា​គណនី​ហ្វេសប៊ុក​ខ្លួន រង​ការ​វាយប្រហារ​ពី​«ក្របី​ព្រៃ»

រវាងប្រទេសកម្ពុជា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅ អាឡិច ទំនងជាពិបាកបេះពីគ្នាណាស់ បើទោះជា ស្ថាបនិកអង្គការ​មាតាធម្មជាតិរូបនេះ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជារួចហើយក្ដី។ នៅថ្ងៃនេះ លោក អាឡិច បានសរសេរជាភាសាខ្មែរ អះអាងថា គណនីហ្វេសប៊ុករបស់លោក ត្រូវរងការវាយប្រហារ ដោយ«ក្របីព្រៃម្នាក់» ដែលជាសមាជិក នៃនាយកដ្ឋានមួយ ក្នុងក្រសួងមហាផ្ទៃកម្ពុជា។

ដោយអមមកជាមួយ នឹងរូបថតរបស់លោក ឌី វិជ្ជា កូនប្រសារ​របស់លោក ហ៊ុន សែន និងជាអគ្គស្នងការរង នៃនគរបាលជាតិកម្ពុជានោះផង លោក អាឡិច បានសរសេរថា៖ «នៅពេលដែលខ្ញុំ កំពុងជាប់រវល់អបអរសាទរ នូវលទ្ធផលបោះឆ្នោត ដ៏មហាអស្ចារ្យ ដែលបញ្ជាក់ជាចុងក្រោយថា សម្ដេច ហ៊ុន សែន បានសម្រេចចិត្ដដើរតាមមាគ៌ា របស់កូរ៉េខាងជើង គុយបា វៀតណាម។ល។ ស្រាប់តែខ្ញុំត្រូវរងការវាយប្រហារ តាមផ្នែកប្រព័ន្ធបច្ចេកវិទ្យា (hack) [...]

របប ហ៊ុន សែន រាំង​ខ្ទប់​១៧គេហទំព័រ​មិន​ឲ្យ​ដំណើរការ​ មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត

របប ហ៊ុន សែន រាំង​ខ្ទប់​១៧គេហទំព័រ​មិន​ឲ្យ​ដំណើរការ​ មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត

បើទោះជារងការរិះគន់ ពីការរិតត្បិតសិទ្ធិសេរីភាព ផ្នែកសារព័ត៌មានក៏ដោយ តែរបបដឹកនាំរបស់នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា មិនញញើតញញើម ក្នុងការរិតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ បន្ថែមទៀតឡើយ។ គេហទំព័ររបស់ស្ថាប័នសារព័ត៌មាន រួមនឹងគេហទំព័ របស់គណបក្សប្រឆាំង សរុបចំនួន១៧ស្ថាប័ន រាប់ទាំងគេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ (MONOROOM.info) ផង ត្រូវបានរាំងខ្ទប់ មិនឲ្យដំណើរការ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃសៅរិ៍ទី២៨ ខែកក្កដានេះ រហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោតជាតិ។

ស្ថាប័នផ្សព្វផ្សាយ ដែលជាម្ចាស់គេហទំព័ររងគ្រោះ ព្រោះការសម្រេច របស់រដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានគេស្គាល់ថា ជាស្ថាប័នសារព័ត៌មាន​ឯករាជ្យ ទាំងក្នុងនិងក្រៅស្រុក ដែលតែងផ្ដល់ព័ត៌មានសុក្រិត និងស៊ីជម្រៅ ដូចយ៉ាង វិទ្យុសម្លេងសហរដ្ឋអាមេរិក (khmer.voanews.com) វិទ្យុសម្លេងអាស៊ីសេរី (rfa.org/khmer) [...]

ចៅក្រម​ស៊ើបសួរ​ចោទ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ និង​កោះ​ឲ្យ​ចូល​ខ្លួន

ចៅក្រម​ស៊ើបសួរ​ចោទ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ និង​កោះ​ឲ្យ​ចូល​ខ្លួន

ដីកាចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ របស់លោក អ៊ី ឋាវរៈ ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានី បានបង្គាប់មកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌​សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកំពុងមានវត្តមាន នៅឯសហរដ្ឋអាមេរិក ឲ្យចូលព្រះកាយ នៅព្រឹកថ្ងៃទី២៣ ខែឧសភា​ខាងមុខ នៅក្នុងសំនុំរឿងព្រហ្មទណ្ឌ លេខ៥៧៥០ ក្រោមបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

នៅក្នុងដីកានោះ ចៅក្រមស៊ើបសួរខាងលើ បានសរសេរ«ចោទប្រកាន់» ប្រឆាំងព្រះសង្ឃ ប៊ុនតិញ ពីបទ​«រំលោភ​ទំនុកចិត្ត» តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ នៅចុងបញ្ចប់ មានសរសេរព្រមានថា៖ «ក្នុងករណីមិនចូលខ្លួន តាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកា បង្គាប់​ឲ្យនាំខ្លួន»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាជនពាក់ព័ន្ធមួយអង្គ ពីក្នុងជនពាក់ព័ន្ធបីអង្គ/​រូប ដែលត្រូវលោក ពេជ្រ ស្រស់ ប្ដឹងទៅកាន់តុលាការ ដើម្បីអ្វីមួយ [...]

៧៩​អង្គការ​សមាគម​រួមគ្នា​ប្រតិកម្ម ចំពោះ​ហេតុការណ៍​នៅ​ភ្នំពេញ​ប៉ុស្ដិ៍

៧៩​អង្គការ​សមាគម​រួមគ្នា​ប្រតិកម្ម ចំពោះ​ហេតុការណ៍​នៅ​ភ្នំពេញ​ប៉ុស្ដិ៍

សេចក្ដីថ្លែងការណ៍រួមមួយ ដែលទើបនឹងចេញផ្សាយ នៅក្នុងថ្ងៃនេះ បានបញ្ជាក់ថា រឿងរ៉ាវថ្មីៗ ដែលបានកើតឡើង នៅស្ថាប័នសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ដែលចេញផ្សាយ ជាភាសាអង់គ្លេស និងខេមរភាសា ជាករណីចុងក្រោយមួយ នៅ«ក្នុងចំណោម​ការធ្វើទុក្ខ​បុកម្នេញ​ ជាច្រើនបន្តបន្ទាប់​ទៀត​ ដែលបាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់លំហ​សារព័ត៌មាន ចាប់តាំងពី​ពាក់កណ្ដាល​​ឆ្នាំ​២០១៧​មក»។ ហើយរឿងរ៉ាវ នៅស្ថាប័នសារព័ត៌មានខាងលើ ដែលសេចក្ដីថ្លែងការណ៍ បានសរសេរថា «ជាកាសែត​ឯករាជ្យ​ចុងក្រោយ​មួយ នៅ​កម្ពុជា» បាន​នាំឱ្យមាន​មន្ទិល​សង្ស័យ​ជាច្រើន​ ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ នៅ​ពេល​​ខាងមុខ។

ក្រុមសង្គមស៊ីវិលទាំងនោះ បានសរសេរពន្យល់ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនថា៖ 

«បន្ទាប់ពី​បាន​ចូល​កាន់​តំណែង​ កាលពី​ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០១៨​ ពោលគឺ​ត្រឹម​រយៈពេល ២​ថ្ងៃប៉ុណ្ណោះ​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...