Posts tagged as "Information"

ខៀវ កាញារីទ្ធ អះអាង​ថា ជុន ច័ន្ទបុត្រ មាន​ទោស

ខៀវ កាញារីទ្ធ អះអាង​ថា ជុន ច័ន្ទបុត្រ មាន​ទោស

ទង្វើរបស់លោក ហួត វុទ្ធី ដាក់រហស្សនាម ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ដែលបានចូលក្នុងពន្ធនាគារ ព្រៃស ជាមួយក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែមេសាកន្លងមកនោះ ជាទង្វើខុសច្បាប់កម្ពុជា ដែលត្រូវមានទោស។ នេះ ជាការអះអាងឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន ដែលបានស្លាប់​ក្នុងសម័យសង្គ្រាម​ កាលពីរសៀលថ្ងៃទី៣ ខែឧសភានេះ ស្របគ្នា​នឹង​ទិវា​សេរីភាព​​សារព័ត៌មាន​ពិភពលោក លើកទី១៦ នៅរាជធានីភ្នំពេញ។

«ជាទូទៅ... ជាគោលការណ៍...»

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន ដែលបានសាកសួរលោក ពីករណីរបស់លោក ជុន ច័ន្ទបុត្រ លោក ខៀវ កាញារីទ្ធ បានអះអាងថា៖ «ជា​ទូទៅ​ ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​គឺ​ការ​បន្លំ​ គឺ​ជា​ការ​ខុស​ហើយ។ ហ្នឹង​​(និយាយ)​ពី​ច្បាប់ យើង​បន្លំ​ជាមួយ​សមត្ថកិច្ច​ គឺ​ខុស។​ [...]

ខៀវ សុភ័គ៖ ជុន ច័ន្ទបុត្រ ជា​«ឆ្កែ​បម្រើ»​ឲ្យ​ប្រធាន​វិទ្យុ​អាស៊ី​សេរី

ខៀវ សុភ័គ៖ ជុន ច័ន្ទបុត្រ ជា​«ឆ្កែ​បម្រើ»​ឲ្យ​ប្រធាន​វិទ្យុ​អាស៊ី​សេរី

លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ កំពុងមាន​«ឈ្មោះ​ហៅ»​ថ្មី​មួយទៀត ពីសំណាក់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ «ឆ្កែបម្រើ»។ លោក ខៀវ សុភ័គ បានហៅលោក ហួត វុទ្ធី ដូច្នេះ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មាន ខេមបូឌា ដេលី (The Cambodia Daily) កាលពីម្សិលមិញ ក្រោមហេតុផលថា លោក ហួត វុទ្ធី បានស្ដាប់បញ្ជាគេ «ឲ្យចាកចេញ» ពីប្រទេសកម្ពុជា។

លោក ហួត វុទ្ធី ដែលជាអ្នកសារព័ត៌មាន និងជានាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានចាកចេញពីកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានរង ​ការចោទប្រកាន់ពីអាជ្ញាធរ ថាលោក​បានធ្វើ ​«សេចក្ដី​ប្រកាស​ក្លែង​បន្លំ» ដើម្បី​បាន​ចូល ទៅ​ក្នុង​​ពន្ធនាគារ​​ព្រៃស កាលពី​​ថ្ងៃ១៩ ខែ​មេសា ​កន្លង​​មក ជាមួយ​នឹង​ក្រុម​​តំណាង​​រាស្ត្រ [...]

វិទ្យុ​អាស៊ី​សេរី​មិន​ឲ្យ ជុន ច័ន្ទបុត្រ ត្រឡប់​ចូល​កម្ពុជា​វិញ

វិទ្យុ​អាស៊ី​សេរី​មិន​ឲ្យ ជុន ច័ន្ទបុត្រ ត្រឡប់​ចូល​កម្ពុជា​វិញ

ទីបំផុតទៅ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា នឹង​មិន​វិល​ត្រឡប់ ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ បន្ទាប់ពីលោក​បានធ្វើដំណើរ ចាកចេញពី​ប្រទេសនេះ កាលពីចុងសប្តាហ៍​កន្លង​ទៅ។ នេះ​ បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​វិទ្យុអាស៊ីសេរី ដែលទើបនឹង​ចេញផ្សាយ ឲ្យដឹង​នៅមុននេះ​បន្តិច។

បើតាមសេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងថា ការមិនវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ របស់​លោក ហួត វុទ្ធី គឺ​ជា​ការ​សម្រេច របស់​ថ្នាក់​ដឹកនាំ នៃស្ថាប័ន​អាស៊ីសេរី ដែលមានទីស្នាក់ការ​ធំ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។ សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​បន្ត​ថា៖ «អាជ្ញាធរ​បាន​ជ្រើស​រើស យក​ករណី​ប្រឆាំង​រូប​លោក (ហួត វុទ្ធី) មក​ធ្វើ​ជា​រឿង​នយោបាយ ក្នុងចេតនាបង្វែង​ការចាប់​អារម្មណ៍ របស់​ប្រជាពលរដ្ឋខ្មែរ ក្នុង​ពេល​ប្រកួត​ប្រជែង ដ៏​ស្វិតស្វាញ នារដូវកាល​បោះឆ្នោត»។

[...]
ជុន ច័ន្ទបុត្រ ថា​គ្រាន់​តែ​ចង់​និយាយ​ការ​ពិត និង​ធ្វើ​ប្រយោជន៍​សាធារណៈ

ជុន ច័ន្ទបុត្រ ថា​គ្រាន់​តែ​ចង់​និយាយ​ការ​ពិត និង​ធ្វើ​ប្រយោជន៍​សាធារណៈ

នៅវេលានេះ តើលោក ហួត វុទ្ធី ដែលមានរហស្សនាមក្នុងវិទ្យុ ហៅ ជុន ច័ន្ទបុត្រ ស្ថិតនៅទីណា? ហើយ​ចំពោះ​ ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅថ្ងៃទី២ ខែឧសភានេះ ទៅតាមដីកាកោះ របស់សាលាដំបូងរាជធានី ទាក់ទង​នឹង​«ការ​​​ផ្តល់​​សេចក្តី​​ប្រកាស​​ភូត​​កុហក បន្លំ​ចូល​ក្នុង​ពន្ធនាគារ»នោះវិញ តើអ្នកសារព័ត៌មានរូបនេះ នឹង​ត្រូវ​ធ្វើ​បែប​ណា? ចូល​ទៅ​បំភ្លឺ ឬត្រូវសុំ​ពន្យាពេល ទៅថ្ងៃក្រោយ?

មកដល់ម៉ោងនេះ គ្មានដំណឹងណាមួយ ដើម្បីអាចឆ្លើយ នឹងសំនួរខាងលើនេះបានទេ ហើយ​ការ​ទាក់ទង​ទៅ​លោក តាម​រយៈទូរស័ព្ទ និង​តាមរយៈ​ទូរសាអេឡិចត្រូនិក មិនទាន់​មានការ​ឆ្លើយតប មកវិញ​នៅឡើយ។ ផ្ទុយ​ទៅ​វិញ គេទទួល​បាន ត្រឹមតែជាសំណេរ​ថ្លែងអំណរគុណ ទៅនឹង​ប្រិយមិត្ត​អ្នកស្ដាប់ និង​គោលជំហរ​របស់​​លោក ដែល​លោក​បានបង្ហោះ កាលពីយប់​ថ្ងៃទី១ ខែឧសភានេះ នៅលើបណ្ដាញ​សង្គម​ប៉ុណ្ណោះ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោក នាយករងការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី​រូបនេះ [...]

Freedom House៖ ហ៊ុន សែន ដូរ​យុទ្ធសាស្ត្រ​មក​បង្ក្រាប​សារព័ត៌មាន

Freedom House៖ ហ៊ុន សែន ដូរ​យុទ្ធសាស្ត្រ​មក​បង្ក្រាប​សារព័ត៌មាន

ជាថ្មីម្ដងទៀត ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរងការរិះគន់ ពីសំណាក់របាយការណ៍ របស់អង្គការអន្តរជាតិមួយ ដែលអះអាងថាកម្ពុជា គឺជាប្រទេសដែល«គ្មានសរីភាព» ខាងសារព័ត៌មាន។ អង្គការនោះបានព្យាករណ៍ថា កម្ពុជា​អាច​នឹង​មាន «ការ​បង្ក្រាប» កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត នៅមុន​ការ​បោះឆ្នោត ​ខិត​ជិត​មក​ដល់។ ប៉ុន្តែការលើកឡើងនោះ ត្រូវបានមន្ត្រី​​រដ្ឋាភិបាលច្រានចោល និងបរិហាររបាយការណ៍នេះ ថាចេះ​តែ​វាយ​ប្រហារ ទៅលើ​ប្រទេស​កម្ពុជា​ ទាំង​បិទ​ភ្នែក។

របាយការណ៍ ចេញផ្សាយកាលពីសប្ដាហ៍មុន របស់អង្គការ «Freedom House» បានហៅប្រទេសកម្ពុជា ថាជាប្រទេស «គ្មានសេរីភាព» សម្រាប់វិស័យសារព័ត៌មាន​ និងបានដាក់ចំណាត់ថ្នាក់យ៉ាងទាប ឲ្យដល់ប្រទេសមួយនេះ (ជាប់លេខទី៣៣ ពីក្នុងចំណោម៤០ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីភិក និងលេខទី១៥២ ពីក្នុងចំណោម១៥៨ប្រទេស នៅលើពិភពលោក)។ នៅក្នុងរបាយការណ៍ដដែល បានពន្យល់បន្តថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...