មីក្រូសូហ្វ៍ រងការស៊ើបអង្កេត ពីរឿងពុករលួយនៅបរទេស
ប្រព័ន្ធយុត្តិធម៌របស់អាមេរិក បានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យា មីក្រូសូហ្វ៍ (Microsoft) និងដៃគូររបស់ក្រុមហ៊ុននេះ ដែលរងការចោទប្រកាន់ពីអំពើរពុករលួយ នៅក្នុងប្រទេសជាច្រើន។
រូបសញ្ញារបស់ក្រុមហ៊ុនមីក្រូសូហ្វ៍ នៅការិយាល័យកណ្ដាលក្នុងប្រទេសអាមេរិក។
កាសែតវល ស្ទ្រីត ជូកណល (Wall Street Journal) បានរាយការណ៍ថា អាជ្ញាធររបស់ប្រទេសអាមេរិក បានបើកការស៊ើបអង្កេត ទៅលើក្រុមហ៊ុនមីក្រូសូហ្វ៍ និងដៃគូរមួយចំនួនទៀត របស់ក្រុមហ៊ុន ដែលទំនងជាបានប្រព្រឹត្តិអំពើពុករលួយ ចូលដៃជើង ជាមួយនឹងអ្នកទទួលខុសត្រូវ នៃរដ្ឋាភិបាលរបស់ប្រទេសចិន អ៊ីតាលី និងរ៉ូម៉ានី ដើម្បីទទួលបាននូវកិច្ចសន្យា ឬកិច្ចព្រមព្រៀងទាំងឡាយ។
នាយករងទទួលបន្ទុកបញ្ហាយុត្តិធម៌ប្រចាំក្រុមហ៊ុន [...]