Posts tagged as "RFA"

ប្រតិកម្ម​ជុំ​វិញ​ការ​ផ្អាក​ ការ​​ផ្សាយ​បន្ត​របស់​វិទ្យុ​បរទេស​ក្នុង​ពេល​បោះឆ្នោត របស់​ក្រសួង​ព័ត៌មាន

ប្រតិកម្ម​ជុំ​វិញ​ការ​ផ្អាក​ ការ​​ផ្សាយ​បន្ត​របស់​វិទ្យុ​បរទេស​ក្នុង​ពេល​បោះឆ្នោត របស់​ក្រសួង​ព័ត៌មាន

បន្ទាប់ពីការចេញសេចក្ដីណែនាំ របស់ក្រសួង​ព័ត៌មាន​​កម្ពុជា ដែលបានហាម​ដល់​​​គ្រប់​វិទ្យុ FM ក្នុងស្រុក​ទាំងអស់​ ឲ្យ​ផ្អាក​រាល់​ការ​ផ្សាយ​បន្ត​ពី​វិទ្យុបរទេស ​ដែល​ផ្សាយ​ជា​ខេមរភាសា​ ​នៅ​ក្នុង​អំឡុង​ពេញ​មួយយុទ្ធនាការ​ឃោសនា​បោះឆ្នោតនោះ ប្រតិកម្មបានធ្លាក់ចុះមកភ្លាមៗ ពីបណ្ដាវិទ្យុ អង្គការសង្គមស៊ីវិល និងមន្ត្រីជំនាញមួយចំនួនទាក់ទងការបោះឆ្នោត។


រូបសញ្ញារបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី។

ក្នុងនាម​ជា​រដ្ឋមន្រ្តី​ស្តីទី ក្រសួង​ព័ត៌មាន លោក​អ៊ុក ប្រាថ្នា បានចេញសេចក្ដីណែនាំនេះ ​ដែលគេទើបនឹងទទួលបាន​នៅ​រសៀលថ្ងៃទី២៨ ខែ​មិថុនា ​ដោយទទួលស្គាល់​ជាអាថ៌ថា «ប្រព័ន្ធផ្សព្វផ្សាយ​ មាន​តួនាទី​ដ៏សំខាន់ ​ក្នុង​ការ​ចូលរួមចំណែក​ ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី [...]

ព័តមាន​សំខាន់ៗ និង​ទស្សនៈ​សារព័ត៌មាន​ចេញ​ផ្សាយ​ចុង​សប្ដាហ៍

ព័តមាន​សំខាន់ៗ និង​ទស្សនៈ​សារព័ត៌មាន​ចេញ​ផ្សាយ​ចុង​សប្ដាហ៍

នៅក្នុងសប្តាហ៍ទីម្ភៃបួននេះមានពព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗជាច្រើន ដែលពាក់ពន្ធ័និងសិទ្ធិមនុស្ស ក៏ដូចជារឿង​នយោបាយបានកើតឡើងជាបន្តរបន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនទាំងឯករាជ្យ ទាំងស្រប និងជំទាស់ បានធ្វើ​របាយការណ៍ និងការបញ្ចេញនូវទស្សនៈផ្សេងៗគ្នា ទាក់ទងនឹងហេតុការណ៍ទាំងអស់នោះ។


កាសែត សារពត៌មានក្នុងស្រុក នៅកម្ពុជា។

តាមគេហទំព័រវិទ្យបារាំង(rfi)ចុះថ្ងៃទី១៣ ខែមិថុនា មានចំណងជើងថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យ​ផ្អាក​បាតុកម្មប្រឆាំងលោក កឹម សុខា» ដើម្បីបង្កើនបរិយាកាសនៃការបោះឆ្នោត ដែលនឹងឈានចូលមកដល់​នាពេលខាង​មុខ​នេះ។ ការអំពាវនាវនេះដោយសារតែលោក កឹម សុខា បានថ្លែងក្នុងរយៈសន្និសីទកាសែតកាលពីថ្ងៃទី១២ថា សុវត្ថិភាព​របស់លោកកំពុងស្ថិតក្រោមការគំរាមកំហែង [...]

វិទ្យុនិងសារព័ត៌មានកម្ពុជា៖ ព័តមាន​សំខាន់ៗ ចេញ​ផ្សាយ​ចុង​សប្ដាហ៍​នេះ

វិទ្យុនិងសារព័ត៌មានកម្ពុជា៖ ព័តមាន​សំខាន់ៗ ចេញ​ផ្សាយ​ចុង​សប្ដាហ៍​នេះ

នៅក្នុងសប្តាហ៍នេះមានព្រិត្តិការណ៍ និងព័ត៌មានសំខាន់ៗជាច្រើន បានកើតឡើង។ ទាំងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ក្រៅស្រុក ទាំងឯករាជ្យ ស្រប និងជំទាស់ បានធ្វើរបាយការណ៍ និងបញ្ចេញនូវទស្សនៈផ្សេងៗ ទាក់ទងនឹងហេតុ​ការណ៍​ទាំងនោះ។


កាសែត សារពត៌មានក្នុងស្រុក នៅកម្ពុជា។

វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៩ នេះបានចាប់អារម្មណ៍ជំនួបរវាងកម្ពុជា-ថៃ ករណីប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌​អន្តរជាតិ។ វិទ្យុនេះបាន សរសេរថា «លោក ហោ ណាំហុង បារម្ភខ្លាចតុលាការយុត្តិធម៌អន្តរជាតិមិនឯករាជ្យ»។ វិទ្យុនេះ​បន្តថាលោកហោ ណាំហុង ដែលជាប្រធានប្រតិភូកម្ពុជា បានស្នើរអោយតុលាការធ្វើការបក ស្រាយសាលក្រមឆ្នាំ១៩៦២ អោយបានច្បាស់។ លោកក៏សង្ឃឹមថា តុលាការនឹងទទួលយកតាមសំណើរបស់កម្ពុជាក្នុងករណីនេះ។ តែអ្វីដែលលោក​បារម្ភនោះ [...]

កម្ពុជា៖ កំដៅឡើងរវាងរដ្ឋាភិបាល និងវិទ្យុអាមេរិក ផ្សាយជាខេមរភាសា

កម្ពុជា៖ កំដៅឡើងរវាងរដ្ឋាភិបាល និងវិទ្យុអាមេរិក ផ្សាយជាខេមរភាសា

វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលកម្ពុជា បានហៅទៅដាស់តឿន កាលពីថ្ងៃ០៩តុលាកន្លងមក នៅតែប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការផ្សាយរបស់ខ្លួន ដែលផ្ទុយ ទៅនឹងអ្វីដែលខាងអាជ្ញាធរចង់បាន។

នៅថ្ងៃបន្ទាប់  ដែលទីស្ដីការគណរដ្ឋមន្ត្រី រួមជាមួយនឹងក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងក្រសួងពត៌មានរបស់ ប្រទេសកម្ពុជា បានកោះហៅតំណាងរបស់វិទ្យុទាំងពីរ អោយទៅចូលរួមក្នុងកិច្ចប្រជុំបិទទ្វាមួយនោះ វិទ្យុដែលគាំទ្រថវិការ ដោយសហរដ្ឋអាមេរិករ ទាំងពីរនេះ បានឆ្លើយតបបកមកវិញយ៉ាងខ្លាំងៗ តាមរយះសេចក្ដីប្រកាសរៀងៗខ្លួន និងជាបន្ដ បន្ទាប់។ នេះជាការផ្សាយអោយដឹងរបស់កាសែតភ្នំពេញប៉ុស្ដ៍ កាលពីថ្ងៃទី១១តុលានេះ។ កាសែតបានលើកយក សេចក្ដី ប្រកាសរបស់វិទ្យុអាស៊ីសេរី ដែលមានជាអាថ៌ថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...