វិទ្យុអាស៊ីសេរី ផ្អាកការិយាល័យព័ត៌៌មានរបស់ខ្លួននៅកម្ពុជា
«ជាការគួរឲ្យសោកស្ដាយបំផុត ដែលវិទ្យុអាស៊ីសេរី ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាន នៅទីក្រុងភ្នំពេញ របស់ខ្លួនមួយរយៈ» នេះ ជាអ្វីដែលវិទ្យុអាស៊ីសេរី (RFA) បានប្រកាសឲ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបចេញផ្សាយ នៅមុននេះបន្តិច។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរបន្តថា៖ «ការបង្ក្រាបមកលើសំឡេងឯករាជ្យ ឥតស្រាកស្រាន្ត ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗ ចុងក្រោយនេះ ពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាត ឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួន ដោយធានា អំពីសុចរិតភាព នៃបេសកកម្មសារព័ត៌មាន (...) ជាបន្តទៅទៀត បាននោះទេ»។
វិទ្យុអាស៊ីសេរី បានបញ្ជាក់ទៀតថា៖ «ជាការឆ្លុះបញ្ចាំង ឲ្យឃើញកាន់តែប្រត្យក្សជាក់ស្ដែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានចេតនាអនុញ្ញាត [...]