Posts tagged as "Kim Jong-Un"

គីម សន្យា​ជា​មួយ ត្រាំ ថា​នឹង​រំសាយ​សព្វាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង ចេញ​ពី​ឧបទ្វីប​កូរ៉េ

គីម សន្យា​ជា​មួយ ត្រាំ ថា​នឹង​រំសាយ​សព្វាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង ចេញ​ពី​ឧបទ្វីប​កូរ៉េ

«ការរំសាយសព្វាវុធនុយក្លេអ៊ែរ ចេញទាំងអស់ ពីឧបទ្វីបកូរ៉េ» ជាថ្នូរទៅនឹង «ការធានាពីសុខសន្តិភាព របស់កូរ៉េខាងជើង»។ នេះ ជាសេចក្ដីសង្ខេប នៃសេចក្ដីប្រកាសរួមមួយ រវាងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និងលោក គីម ជុង-អ៊ុន (Kim Jong-un) ប្រមុខដឹកនាំកូរ៉េខាងជើង បន្ទាប់ពីជំនួបកំពូល របស់មេដឹកនាំទាំងពីរ ដែលត្រូវបានរៀបចំធ្វើ នៅព្រឹកថ្ងៃអង្គារទី ១២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងប្រទេសសិង្ហបូរី។

ឯកសារ​នៃសេចក្ដីប្រកាសរួមនោះ បានសរសេរថា លោក គីម ជុង-អ៊ុន បានសន្យាពី «ការរំសាយសព្វាវុធនុយក្លេអ៊ែរចេញទាំងអស់ ពីឧបទ្វីបកូរ៉េ» ខណៈលោក ដូណាល់ ត្រាំ បានសន្យា ពីការធានាសម្រាប់ប្រទេសកូរ៉េខាងជើង នូវ«សុខសន្តិភាព» ដែលគ្មានការគម្រាមកំហែង។ លោក ត្រាំ បានលើកឡើងថា លោកបានបង្កើតឡើង នូវចំណងទាក់ទងយ៉ាងពិសេស ជាមួយមេដឹកនាំកូរ៉េខាងជើង និងបានអញ្ជើញលោក គីម ជុង-អ៊ុន ឲ្យទៅធ្វើទស្សនកិច្ច [...]

ដូណាល់ ត្រាំ លើក​ពី​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ គីម ជុង-អ៊ុន

ដូណាល់ ត្រាំ លើក​ពី​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ គីម ជុង-អ៊ុន

«ខ្ញុំមានកិត្តិយសណាស់» នេះ ជាការអះអាងឡើង របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនានេះ ពីអារម្មណ៍របស់លោក ទៅកាន់លោក គីម ជុង-អ៊ុន (Kim Jong-un) ប្រមុខដឹកនាំកំពូល របស់ប្រទេសកូរ៉េខាងជើង។

ប្រធានាធិបតីអាមេរិក បានលើកឡើងថា លោកមាន«ទំនាក់ទំនងដ៏អស្ចារ្យ» ជាមួយមេដឹកនាំកូរ៉េកុម្មុយនីស្ដ នៅបន្ទាប់ពីលោកបានជួបជជែក ជាមួយលោក គីម ជុង-អ៊ុន ដែលជាការជួបជជែក លើកដំបូងបង្អស់ ប្រព្រឹត្តិទៅក្នុងព្រឹកដដែលនេះ ក្នុងប្រទេសសិង្ហបូរី។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា៖ «ខ្ញុំមិនមានការ​សង្ស័យទេ»។

ចំពោះលោក គីម ជុង-អ៊ុន វិញ បានថ្លែងសាទរថា ប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានធ្វើឲ្យជោគជ័យ ក្នុង​«ការជំនះ នូវរាល់ឧបសគ្គជាច្រើន» [...]

ត្រាំ បន្ត​​វាយ​ប្រហារ​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន នៅ​មុន​ជួប គីម

ត្រាំ បន្ត​​វាយ​ប្រហារ​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន នៅ​មុន​ជួប គីម

«ពាណិជ្ជកម្មដែលស្មើភាព គួរត្រូវហៅថា ជាពាណិជ្ជកម្មល្ងីល្ងើ បើសិនជាវា មិនមានទៅមានមកទេនោះ» នេះ ជាសារបង្ហោះរបស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដើម្បីសំដៅទៅលើការកំណត់តម្លើង​ពន្ធដារ របស់ប្រទេសកាណាដា ចំពោះផលិតផលទឹកដោះគោអាមេរិក ដែលនាំចូលទៅក្នុងប្រទេសកាណាដា។

កាលពីថ្ងៃសៅរ៍ ខណៈលោក ត្រាំ ស្ថិតក្នុងយន្ថហោះ «Air Force One» ដើម្បីធ្វើដំណើរទៅត្រៀមជំនួប ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-Un) នៅឯប្រទេសសិង្ហបូរីនោះ ប្រធានាធិបតីអាមេរិក បានប្រកាសដកខ្លួន«ឆៅ» ចេញពីសេចក្ដីប្រកាសរួម របស់ជំនួបកំពូល «G7» ដែលបានប្រព្រឹត្តិទៅ ក្នុងក្រុង «La Malbaie» ភាគខាងកើតប្រទេសកាណាដា កាលពីចុង​សប្ដាហ៍​កន្លងមក។

លោក ត្រាំ បានដាក់ការទទួលខុសត្រូវ នៃការសម្រេចចិត្តរបស់លោក ទៅលើលោក ជូស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា បន្ទាប់ពីមេដឹកនាំកាណាដា​រូបនេះ [...]

ត្រាំ ចាកចេញពី​«G7»​មុនគេ តែ​ទន់ភ្លន់

ត្រាំ ចាកចេញពី​«G7»​មុនគេ តែ​ទន់ភ្លន់

ចាកចេញមុនគេ នៅល្ងាចថ្ងៃសៅរ៍នេះ ពីជំនួបកំពូល​នៃក្រុមប្រទេសមហាយក្ស ផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្ម​ ទាំង៧ «G7» របស់ពិភពលោក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបន្សល់ទុក នូវពាក្យពេជន៍វិជ្ជមានមួយចំនួន ដោយហៅជំនួបពិភាក្សា នៃក្រុមប្រទេស «G7» ថាជា«កិច្ចពិភាក្សា ដែលទទួលបានផលដ៏ល្អប្រសើរ»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងល្ងាចថ្ងៃសៅរ៍នេះ លោក ត្រាំ បានថ្លែងឡើងថា៖ «យើងមានការពិភាក្សា ដែលទទួលបានផល ដ៏ល្អប្រសើរ ទៅលើភាពចាំបាច់ ដែលតម្រូវឲ្យមាន នូវការផ្លាស់ប្ដូរពាណិជ្ជកម្មស្មើភាព»។ ប្រធានាធិបតីអាមេរិក បានស្នើទៅក្រុមប្រទេសជាដៃគូ នៅក្នុង «G7» ឲ្យធ្វើការពិចារណា ក្នុងការបង្កើតនូវ «តំបន់ផ្លាស់ប្ដូរពាណិជ្ជកម្មសេរី» មួយឡើង ខណៈរដ្ឋបាលរបស់លោក ទើបនឹងបង្កើនការយកពន្ធ ទៅលើការនាំចូលក្នុងសហរដ្ឋអាមេរិក នៃផលិតផលដែកថែប។

តំបន់ផ្លាស់ប្ដូរពាណិជ្ជកម្មសេរី ដែលសម្រាប់លោក [...]

ត្រាំ បញ្ជាក់​ថា​នឹង​មាន​ជំនួប​ជាមួយ គីម នៅ​ថ្ងៃ​១២មិថុនា

ត្រាំ បញ្ជាក់​ថា​នឹង​មាន​ជំនួប​ជាមួយ គីម នៅ​ថ្ងៃ​១២មិថុនា

បន្ទាប់ពីទទួលជួប ជាមួយដៃស្ដាំលោក គីម ជុង-អ៊ុន (Kim Jong-Un) គឺលោកឧត្ដមសេនីយ៍ គីម យ៉ុង-ចុល (Kim Yong Chol) នៅសេតវិមានរួច លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានថ្លែងអះអាង ទៅកាន់ក្រុមអ្នកយកព័ត៌មានថា ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ មានបំណងក្នុងការរំសាយ​អាវុធនុយក្លេអ៊ែរ ហើយលោកបានទស្សន៍ទាយទុកថា កិច្ចសន្ទនាជាមួយក្រុង ព្យុងយ៉ាង នឹងជា​«ដំណើរការ ដែលពោរពេញដោយភាពជោគជ័យ»។

ប្រធានាធិបតី ដែលអះអាងថា បានទទួលលិខិតរបស់លោក គីម ជុង-អ៊ុន តាមរយៈលោក គីម យ៉ុង-ចុល នោះ បានថ្លែងសន្យាទៀតថា នៅក្នុងជំនួបខាងមុខនេះ សហរដ្ឋអាមេរិក នឹងមិនដាក់កំហិត ជាថ្មីទៀត ទៅលើកូរ៉េខាងជើងនោះទេ។

លោក ត្រាំ បានថ្លែងឡើងដូច្នេះ នៅលើសួនច្បារនៃសេតវិមាន បន្ទាប់ពីបានជូនលោក គីម យ៉ុង-ចុល ឲ្យឡើងរថយន្ដរួច។ លោកថា៖ «ខ្ញុំឈប់ចង់ប្រើពាក្យ "គំនាបជាអតិបរិមា"។ ខ្ញុំឈប់ចង់ប្រើពាក្យនេះទៀត។ យើងបានយល់ពីគ្នា។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...