Posts tagged as "Circulation"

ផ្ទុះ​ករណី​ថ្មី អ្នក​ធំ​បើក​រថយន្ដ​បុក​គេ រួច​រត់​គេច​ខ្លួន​បាត់

ផ្ទុះ​ករណី​ថ្មី អ្នក​ធំ​បើក​រថយន្ដ​បុក​គេ រួច​រត់​គេច​ខ្លួន​បាត់

មានករណី​គ្រោះថ្នាក់ចរាចរណ៍ ជាច្រើន ដែលភាគីម្ខាង តែងរត់គេចខ្លួន បាត់ស្រមោល មិនចុះមក​ជជែក​វែកញែក ឬទទួលខុសត្រូវ ថាតើនរណា​ជា​អ្នក​ត្រូវ និងជាអ្នកខុស។ តែការរត់គេចទាំងនោះ ភាគីច្រើន​តែង​កើត នៅតាមទីជនបទឆ្ងាយៗ ឬនៅបានកើតឡើង នៅពេលយប់ងងឹត... តែករណី​លើកនេះ មិនដូច្នេះទេ ព្រោះ​វា​បាន​កើតឡើង នៅកណ្ដាលក្រុងបានលុង ត្រង់ចំណុច ផ្លូវបែកជាបួន ទល់មុខការ៉ាស់សាំងតេលា ស្ថិតក្នុង​ភូមិជ័យជំនះ សង្កាត់​ឡាបានសៀក និង​បង្ក​ឡើង ដោយអភិបាលស្រុកមួយរូប នៅក្នុងខេត្ត​រតនគីរី​នេះ​តែ​ម្ដង។

សាក្សីនៅផ្ទាល់​កន្លែងកើតហេតុ បានរៀបរាប់ថា កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១០ ខែមករា​ ឆ្នាំ​២០១៧ រថយន្ដ «Toyota Tundra» ពណ៌ស ពាក់ស្លាកលេខ «ភ្នំពេញ 2AC-9217» ដែលគេស្គាល់ថា ជា​របស់​អភិបាលស្រុង អូរជុំ អ្នកស្រី ហឿង ខឿង បានបើកក្នុងល្បឿនដ៏លឿន ពីជើងទៅត្បូង។ មកដល់ចំណុច​កើត​ហេតុ ដែលជាផ្លូវបែកជាបួន និង​ជា​ធម្មតា​ត្រូវបន្ថយល្បឿននោះ [...]

តៃកុងរថយន្ដរបស់ ពូទីន ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​បុក​ចំ​ពី​មុខ​ដ៏​រន្ធត់

តៃកុងរថយន្ដរបស់ ពូទីន ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​បុក​ចំ​ពី​មុខ​ដ៏​រន្ធត់

តៃកុងរថយន្ដសំណព្វចិត្ត របស់ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានស្លាប់ នៅ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រវាងរថយន្ដផ្លូវការ ធុន «BMW» ដែលធ្លាប់ដឹកប្រធានាធិបតី និងរថយន្ដមួយទៀត ប្រភេទ «Mercedes»។ ហេតុការណ៍ បាន​កើត​ឡើង នៅ​លើ​មហាវិថី​ល្បឿនលឿន «Koutouzov» ស្ថិតនៅភាគខាងលិច នៃរដ្ឋធានីម៉ូស្គូ។

ដូចនៅក្នុងវីដេអូសុវត្ថិភាព បានបង្ហាញស្រាប់ (វីដេអូខាងក្រោម) រថយន្ដពណ៌ខ្មៅទាំងពីរគ្រឿង បានបើក​បញ្ច្រាស​ទិសគ្នា ក្នុងល្បឿនដ៏លឿន ហើយបានបុកគ្នា ចំពីមុខយ៉ាងខ្លាំង។

បើតាមប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសរ៉ូស្ស៊ី បានឲ្យដឹងថា តៃកុងរថយន្ដសំណព្វ នៃប្រធានាធិបតីរ៉ូស្ស៊ី បាន​ប្រកបមុខរបប ជាអ្នកបើកបរថយន្ដនេះ តាំងពី៤០ឆ្នាំមកហើយ។ នៅក្នុងពេលគ្រោះថ្នាក់នោះ មិនមានវត្តមាន​ប្រធានាធិបតី ឬក្រុមគ្រួសារណាម្នាក់ របស់ប្រធានាធិបតី [...]

ផ្ទុះឆេះរថយន្ដទេសចរណ៍មួយគ្រឿង នៅអូរជ្រៅ

ផ្ទុះឆេះរថយន្ដទេសចរណ៍មួយគ្រឿង នៅអូរជ្រៅ

នៅល្ងាចថ្ងៃទី១០ ខែមករានេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ (ភាគខាងជើង ប្រទេសកម្ពុជា) គ្រោះថ្នាក់ឆេះរថយន្ដ ប្រភេទទេសចរណ៍មួយគ្រឿង បាន​កើត​ឡើង។ ជាសំណាងល្អ ពុំមានរបាយការណ៍ណាមួយ និយាយថា មានជនរងគ្រោះ នៅក្នុងគ្រោះផ្ទុះ​ឆេះ​រថយន្ដ​នេះ​ឡើយ។

ស្នងការរងនគរបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុ សុផល បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរ​មួយ​គ្រឿង​នេះ មានមនុស្សជិះពេញ និងបានបើកបរ ក្នុងទិសដៅ ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅខេត្តសៀមរាប។ ក្នុង​ពេល​ភ្លាមៗ រថយន្ដដឹកមនុស្ស បានផ្ទុះឆេះឡើង យ៉ាងសន្ធោសន្ធៅ មុននឹងរថយន្ដ​ពន្លត់​អគ្គិភ័យ​ទៅដល់។ បន្ទាប់​មក កងកម្លាំងអាជ្ញាធរ រួមនឹងប្រជាពលរដ្ឋ នៅក្បែរៗនោះ បានពួតដៃគ្នាជួយពន្លត់ រហូតបានជាស្ថាពរ [...]

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

មនុស្សយ៉ាងតិច ៥នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ ដែលបានកើតឡើង នៅវេលា​ម៉ោង​ប្រមាណជា ៩និង៤៥នាទី ព្រឹកថ្ងៃអង្គារទី២០ ខែធ្នូនេះ ក្នុង​តំបន់​វ៉ង់ដេ (Vendée) ស្ថិតនៅភាគខាងលិច​ប្រទេសបារាំង។ នេះបើតាមការអះអាងឲ្យដឹង ពីសំណាក់​​ក្រុម​អ្នក​​ជួយ​សង្គ្រោះ និងស្នងការនគរបាលតំបន់។

ហេតុការណ៍បានកើតឡើង នៅលើដងផ្លូវល្បឿនលឿន ក្នុងតំបន់ «D160» (ភាសា​បារាំងហៅ Route dépatementale) នៅត្រង់ចំណុច «Sainte-Flaive-des-Loups» ចន្លោះ​ពីក្រុង «Les Sables-d'Olonne» ជាប់​មហា​សមុទ្រអាត្លង់ទីក និងក្រុង «La Roche-sur-Yon»។ បើតាមវិទ្យុ​បារាំង​ឈ្មោះ «FranceBleu» បាន​បញ្ជាក់​ថា អ័ព្ទដ៏ក្រាស់ឃ្មឹក ដែលគ្របដណ្ដប់ លើតំបន់ជាច្រើន ក្នុងប្រទេស​បារាំង តាំង​ពីច្រើន​សប្ដាហ៍​មក​ហើយ​នោះ ទំនងជា​មូលហេតុ ដែលបណ្ដាល​ឲ្យកើតមាន នូវគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ។