តារា អ៊ែន ឌី បើកឡានបញ្ច្រាសទិស បុកអ្នកជិះម៉ូតូបាក់ជើង
តារាសម្តែង លោក អ៊ែន ឌី ត្រូវបានអ្នកនៅក្នុងហេតុការណ៍បញ្ជាក់ថា លោកបានបើករថយន្តម៉ាក កាមេរី ស៊េរីទំនើបមួយគ្រឿង ស្លាកលេខភ្នំពេញ ២R-២៥៨២ បើកបរដោយតារាសម្តែងខ្លួនឯង ហើយនៅក្នុងរថយន្ដ មានស្រ្តីស្លៀកពាក់សិចស៊ី ជិះជាមួយម្នាក់ទៀត។ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចររាចរណ៍នេះ បណ្តាលឲ្យបុរស ជាម្ចាស់ម៉ូតូម៉ាក វីវ៉ាC១២៥ រងរបួសបាក់ជើងស្តាំ។
ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា គ្រោះថ្នាក់នេះ បង្ករឡើងក្នុងទិសដៅបញ្ច្រាសគ្នា។ ក្នុងនោះ រថយន្តតារាខាងលើ បានធ្វើដំណើរបញ្ច្រាសទិស តាមផ្លូវលេខ៦៣ ជាផ្លូវឯកទិស ពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ បានបុកម៉ូតូជនរងគ្រោះខាងលើ ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ ដែលកំពុងធ្វើដំណើរ ស្របទិសពីត្បូងទៅជើង រងរបួសទាំងខ្លួនប្រាណ ខូចខាតទាំងម៉ូតូ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ភ្លាមៗ បន្ទាប់ពីកើតហេតុ [...]