Posts tagged as "Circulation"

វ៉ា​រថយន្ត​មិនបាន ទៅ​បុក​រ៉ឺមក​កង់​បី​មកពីមុខ ធ្វើ​ឲ្យ​បាក់​ជើង​ម្នាក់

វ៉ា​រថយន្ត​មិនបាន ទៅ​បុក​រ៉ឺមក​កង់​បី​មកពីមុខ ធ្វើ​ឲ្យ​បាក់​ជើង​ម្នាក់

គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង១៣ និង ០០នាទីរសៀល នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដែល​បង្ក​ដោយម៉ូតូមួយគ្រឿង បើកវ៉ារថយន្តតែមិនផុត ក៏បុកកង់បី នៅតាមបណ្តោយផ្លូវបេតុង ដែលកំពុងតែសាងសង់ ក្នុងបុរីលឹមឈាងហាក់ នៅភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យស្រ្តីម្នាក់ ដែលជិះ​ម៉ូតូ​បង្ក​នោះ បាក់ជើងខាងឆ្វេង។

តាមសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូសងឌ្រីម សេរី ២០១០​ពាក់​ស្លាកលេខ កណ្តាល 1L-4554 ជិះគ្នា៣នាក់ ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បានវ៉ា​រថយន្ត​តែមិនផុត ក៏ជ្រុលទៅបុកកង់បី ដែលបើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសបាក់ជើងខាងឆ្វេង។

ភ្លាមៗនោះ ពលរដ្ឋដែលបានឃើញហេតុការណ៍ បាននាំគ្នាហៅរថយន្តសាម៉ុយ របស់មន្ទីបង្អែកខណ្ឌដង្កោ ដើម្បី​មកដឹកស្រ្តីរងរបួស ទៅព្យាបាលជាបន្ទាន់។

ក្រោយពេលកើតហេតុ ក្រុមសមត្ថកិច្ច បានចុះមកវាស់វែង ហើយបាននាំយករថយន្ត [...]

រថយន្ដ​ដឹក​ស្រូវ ប៉ះ​ស្រ្តី​ម្នាក់​ធ្លាយ​ពោះវៀន នៅ​បាត់ដំបង

រថយន្ដ​ដឹក​ស្រូវ ប៉ះ​ស្រ្តី​ម្នាក់​ធ្លាយ​ពោះវៀន នៅ​បាត់ដំបង

តាមម្ចាស់គណនីហ្វេសប៊ុក ដែលបានយកករណីគ្រោះថ្នាក់នេះ មកមកបង្ហោះចែកចាយនោះ បានឲ្យដឹងថា ហេតុការណ៍ បានកើតឡើងនៅ វេលាម៉ោង៦ និង២០ នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ រវាងរថយន្តប្រភេទ ហ៊ីយ៉ាន់ដាយ ដឹកស្រូវ១គ្រឿង បានបុកស្រ្តីជិះកង់ម្នាក់ នៅចំណុចលើផ្លូវជាតិ លេខ៥ ស្ថិតក្នុងក្រុមទី៨ ភូមិ.ឃុំ ជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យធ្លាយពោះវៀន។

ប្រភពដដែល បានបញ្ជាក់ទៀតថា រថយន្ត ដែលពាក់ស្លាកលេខ ភ្នំពេញ 3A-9377 ខាងលើ បានបើកបរពីខេត្ត បន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ស្របទិសគ្នាជា មួយស្រ្តីជិះកង់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ និងជួយដឹកជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តវិញ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុក​ រថយន្តដឹកស្រូវរបស់ខ្លួន នៅ​កន្លែង​កើតហេតុ៕

ឡេនគ្រីស័រ ប៉ះ នីសាន់ ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​សង​ខាង

ឡេនគ្រីស័រ ប៉ះ នីសាន់ ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​សង​ខាង

តាមគណនីហ្វេសប៊ុក ដែលបានយកករណីនេះ មកបង្ហោះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅវេលាម៉ោង ២២ និង ០០ នាទីយប់ត្រូវថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៥ រវាងរថយន្ត Land Cruiser និង រថយន្ត Nissan Navara នៅម្តុំច្រកចូលបន្ទាយទ័ពពិសេស ឆ័ត្រយោងលេខ៩១១ តាម បណ្តោយផ្លូវជាតិលេខ ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តោយឲ្យខ្ទេចរថយន្តផ្នែកមុខ។

តាមប្រភពពីគណនីដដែល បានឲ្យដឹងថា រថយន្ត Land Cruiser ពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ 2AA 1763 បើកបរតាមបណ្តោយផ្លូវជាតិលេខ ៤ លុះមកដល់ម្តុំច្រកចូលបន្ទាយទ័ពនេះ បានបុកជាមួយរថយន្ត Nissan Navara ពណ៍ស មិនស្គាល់លេខ ចំពីមុខពេញមួយទំហឹង បណ្តាលឲ្យខូច ខាតរថយន្ត ផ្នែកខាងមុខទាំងសាងខាង។ ប៉ុន្តែស្គាល់អត្តសញ្ញាណអ្នកបើក បររថយន្តទាំងពីរ មិនត្រូវបានបង្ហើប ឲ្យដឹងឡើយ។

ក្រោយពេលកើតហេតុ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានមកធ្វើការអន្តរាគមន៍ នៅកន្លែងកើតហេតុខាងលើ [...]

ស្រវឹង​ជិះ​ម៉ូតូ​បុក​ឡាន​ដឹក​ថ្ម​កំពុង​ចត​ស្ងៀម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម

ស្រវឹង​ជិះ​ម៉ូតូ​បុក​ឡាន​ដឹក​ថ្ម​កំពុង​ចត​ស្ងៀម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ នៅ​តាមបណ្តោយផ្លូវជាតិ៦A ត្រង់ចន្លោះស្ពានលេខ២៣ និង២៤ ស្ថិតនៅក្នុង ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល។ បុរសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា សារ៉ាត អាយុ៤៨ឆ្នាំ រស់នៅ​ភូមិឃុំកើត​ហេតុ ខាងលើ។

តាមសំដីប្រជាពលរដ្ន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេឃើញបុរសស្រវឹងស្រាខាងលើ ជិះម៉ូតូ​ម្នាក់​ឯង មកបុកគូទរថយន្តមួយទំហឹង ដែលកំពុងចតនៅចិញ្ចើមផ្លូវ។ អ្នកបើកបររថយន្ដ បានឡើងលើរថយន្ត​របស់​ខ្លួន ដើម្បីយកប្លាស្ទិច (កៅស៊ូតង) មកគ្របថ្មពីលើ។ បុរសស្រវឹងស្រា ដែលបានជិះម៉ូតូ មកបុកគូទរថយន្ត កំពុង​ចតនៅស្ងៀមនេះ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង។

បុរសរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម C១២៥ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ១W-៧៩៩៧ បើកបរក្នុងទិសដៅ​ស្របគ្នា។ រីឯរថយន្តដឹកថ្ម ប្រភេទ ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ [...]

យាយ​ពេញ​យក​ដើម​គរគី មក​ដាំ​នៅ​វត្ត​ភ្នំ ទើស​ផ្លូវ​ជន​ស្រវឹង!

យាយ​ពេញ​យក​ដើម​គរគី មក​ដាំ​នៅ​វត្ត​ភ្នំ ទើស​ផ្លូវ​ជន​ស្រវឹង!

ករណីគ្រោះថ្នាក់នេះ បានកើតឡើង នៅវេលា ២ និង ១០ នាទី យប់ទាបភ្លឺ ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។ ហេតុការណ៍នេះ បានបង្កឡើង ដោយបុរសពីរនាក់ ដែលបានបើករថយន្ត ប្រភេទម៉ាសដា BT 50 ពណ៍សរ ស្លាកលេខភ្នំពេញ 2AC 3898 ទៅបុកដើមគរគី នៅមុខនាឡិកាវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចរថយន្ត ផ្នែកខាងមុខយ៉ាងដំណំ។

សាក្សីដែលបានឃើញហេតុការណ៍ បានអះអាងថា មូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ទំនង​ដោយ​សារ តែបុរសទាំងពីរនាក់ ស្ថិតនៅក្នុងភាពស្រវឹងស្រា ហើយបើកបររថយន្ត ក្នុងល្បឿនលឿន លុះមកដល់​កន្លែង​កើត​ហេតុ បត់ស្តាំមិនទាន់ ក៏ជ្រុលទៅបុកដើមគរគី ពេញមួយទំហឹងតែម្តង។ ប៉ុន្តែជាសំណាងល្អ ដែល​បុរស​ម្នាក់ គ្រាន់តែរងរបួសស្រាល ចំណែកម្នាក់ទៀតមិនរបួសទេ។ រីឯរថយន្ដវិញ រងការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។

បន្ទាប់ពីបង្កគ្រោះថ្នាក់នេះរួច បុរសទាំងពីរនាក់ ដែលជិះរថយន្តនោះ បានរត់គេចខ្លួនបាត់​ស្រមោល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...