ទារិកាពីររូបកើតមក មានដងខ្លួនតែមួយ នៅឥណ្ឌា
ធម្មជាតិចម្លែក - ជាការប្រួលប្រែរូបរាង ដ៏កម្រ។ នៅថ្ងៃទី១២ ខែមីនាកន្លងមកនេះ នៅផ្នែកខាងជើងនៃប្រទេសឥណ្ឌា អ្នកម្ដាយវ័យក្មេងអាយុ២៨ឆ្នាំ មួយរូប បានផ្ដល់កំណើតមកលើភពផែនដីយើងនេះ នូវទារិកាចំនួនពីរនាក់ តែមានរូបរាងដ៏ចម្លែកប្លែកពីទារកផងទាំងពួង។ នោះគឺទារិកាទាំងពីរមានក្បាលពីរប្រាកដហើយ តែក្បាលទាំងពីរនោះ ដុះពីលើដងខ្លួនតែមួយ។ គេហទំព័រ ដេល្លីមែល (Daily Mail) បានផ្សាយអះអាងថា ថ្វីត្បិតតែទារិកាទាំងពីរមានខ្លួនតែមួយ តែមានឆ្អឹងខ្នងព្រែកបែកជាពីរ។
«ឪពុកម្ដាយរបស់ទារិកា មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេ។ តែយើងនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីជួយគ្រួសារនេះឲ្យបានប្រសើរតាមតែអាចធ្វើទៅបាន។» នេះការប្រកាសរបស់ វេជ្ជបណ្ឌិត ស៊ីកហា ម៉ាលីក (Shikha Malik) ជំនាញខាងរោគស្ត្រី។ សម្រាប់ក្រុមគ្រូពេទ្យ ក្ដីសង្ឃឹមនៃការរស់រានមានជីវិតរបស់ទារិកា [...]