Posts tagged as "Indonésie"

ឥណ្ឌូនេស៊ី៖ កោះស៊ូម៉ាត្រារងការរញ្ជួយដីក្នុងកម្រិត ៦,៤

ឥណ្ឌូនេស៊ី៖ កោះស៊ូម៉ាត្រារងការរញ្ជួយដីក្នុងកម្រិត ៦,៤

ការរញ្ជួយដី ក្នុងកម្រិតរហូតដល់ ៦,៤ រិកឆ្ទ័រ បានវាយប្រហារកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ក្នុងព្រឹកថ្ងៃអាទិត្យនេះ។ នេះ បើតាមរង្វាស់ ដែលប្រកាសឲ្យដឹង ដោយវិទ្យាស្ថានភូគព្ភសាស្ត្រ របស់សហរដ្ឋអាមេរិក ហៅកាត់ជាភាសាអង់គ្លេស «USGS»។ តែទីភ្នាក់ងារ​ភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ីវិញ បានប្រកាសថា ហនិភ័យពីរលកយក្សស៊ូណាមី (Tsunami) មិនអាចកើតមានឡើងទេ ផ្ទុយពីការបារម្ភ ដែលធ្លាប់មានកន្លងមក នៅចំពោះការរញ្ជួយដី នៅជាប់មហាសាគរដូច្នេះ។

វិទ្យាស្ថាន «USGS» បានបញ្ជាក់ថា ព្រះធរណីបានគ្រញែងខ្លួនខ្លាំងឡើង នៅវេលាម៉ោង ១០ និង០៨នាទី (ម៉ោងក្នុងស្រុក) នៅត្រង់ចំណុចមួយ ដែលមានចំងាយ ៧៣គីឡូម៉ែត្រ ភាគខាងលិចក្រុង «Bengkulu» របស់កោះស៊ូម៉ាត្រា។

មន្ត្រីមួយរូប [...]

អូបាម៉ា និង​គ្រួសារ មក​លំហែ​កាយ​នៅ​លើ​កោះ​បាលី

អូបាម៉ា និង​គ្រួសារ មក​លំហែ​កាយ​នៅ​លើ​កោះ​បាលី

លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីអាមេរិក កំពុងលំហែកាយ ជាមួយនឹងក្រុម​គ្រួសារ​របស់លោក នៅលើកោះបាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ បន្ទាប់ពីនេះ លោក អូបាម៉ា នឹងធ្វើដំណើរ​ទៅកាន់​រដ្ឋធានី ចាការតា នៃប្រទេសនេះ និងជារដ្ឋធានី ដែលលោកធ្លាប់រស់នៅ កាលពី​លោក​មាន​វ័យ​កុមារ។ នេះ បើ​តាម​ការ​ប្រកាស​ឲ្យដឹង របស់អាជ្ញាធរឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍នេះ។

អតីតប្រធានាធិបតី ដែលមានសម្លៀកបំពាក់សាមញ្ញ ជាមួយនឹងភរិយា និងកូនស្រី បានមកដល់កោះបាលី កាល​ពីយប់ម្សិលម៉ិញ។ នាយទាហាន លោក «I Gede Widiyana» ដែលទទួលបន្ទុកថែរក្សាសន្តិសុខតំបន់ បាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» ដឹងថា៖ «ម្សិលម៉ិញ ពួកគាត់បានមកដល់ ក្នុង​ពេល​យប់ជ្រៅ ហើយ​បាន​ធ្វើដំណើរ​ភ្លាមៗតែម្ដង ទៅកាន់សណ្ឋាគាររបស់ពួកគេ ស្ថិតនៅភូមិ "Ubud"។»។

មន្ត្រីយោធាដដែល បានអះអាងថា នៅព្រឹកថ្ងៃនេះ លោក បារ៉ាក់ អូបាម៉ា​ បានក្រោកពីព្រលឹម [...]

ឥណ្ឌូនេស៊ី​បង្ក្រាប​គម្រោង​ភេរកម្ម ដែល​ត្រៀម​ធ្វើ​នៅ​ថ្ងៃ​ណូអែល

ឥណ្ឌូនេស៊ី​បង្ក្រាប​គម្រោង​ភេរកម្ម ដែល​ត្រៀម​ធ្វើ​នៅ​ថ្ងៃ​ណូអែល

ជនសង្ស័យ​​ ឥស្លាមនិយមជ្រុល ចំនួនបីនាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃពុធទី២១ ខែធ្នូនេះ នៅក្នុងតំបន់​ជាយ​ក្រុង នៃរដ្ឋធានី ចាការតា។ ប្រតិបត្តិការ​ប្រឆាំង​អំពើភេរវកម្ម ដែលឈានទៅដល់បង្ក្រាបបាន នូវជនទាំង​បី​នាក់ បានរកឃើញគ្រាប់បែកជាច្រើន នៅក្នុងគេហដ្ឋាន របស់ជនសង្ស័យទាំងនេះ។ នេះ បើតាមការ​ប្រកាស​ឲ្យ​ដឹង របស់​នគរបាលឥណ្ឌូនេស៊ី ដោយបានបញ្ជាក់បន្ថែមថា គម្រោងភេរវកម្មអត្តឃាតមួយ ដែល​ក្រុម​នេះ​ត្រូវ​វៀប​ចំ​ធ្វើ នៅ​ពេល​បុណ្យណូអែល ឬបុណ្យគ្រឹស្មាស៍ ក្នុងប៉ុន្មានថ្ងៃខាងមុខ ត្រូវអាជ្ញាធរបំបែក បាន​ជា​ស្ថាពរ។

ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំងនេះ បានបដិសេធមិនប្រគល់ខ្លួន ឲ្យ​នគរបាល​ឡើយ នៅ​ពេលមានការឡោមព័ទ្ធ និងក្រោយមក មានការវាយសម្រុកចូល ពីសំណាក់កងកម្លាំងនគរបាល ទៅ​ក្នុង​គេហដ្ឋាន​របស់ពួកគេ ដែលស្ថិតនៅក្នុងក្រុង «Tangerang» មានចំងាយ​ប្រមាណ​ជា២៥គីឡូម៉ែត្រ ខាងលិច​រដ្ឋធានី ចាការតា។ ការបដិសេធនេះ [...]

ភេរវកម្ម​នៅ​ចាការតា៖ ជន​រង​គ្រោះ​​ឡើង​ដល់​៤នាក់ ភេរវជន​ថយ​មក​៤នាក់

ភេរវកម្ម​នៅ​ចាការតា៖ ជន​រង​គ្រោះ​​ឡើង​ដល់​៤នាក់ ភេរវជន​ថយ​មក​៤នាក់

មកទល់នឹងថ្ងៃនេះ ជនស៊ីវិលដែលបានស្លាប់ នៅក្នុងហេតុការណ៍ភេរវកម្ម បំផ្ទុះគ្រាប់បែក និងផ្ទុះអាវុធ កណ្ដាល​រដ្ឋធានីចាការតា នៃប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤នាក់ ខណៈនៅ​ក្រោយ​ហេតុការណ៍​ភ្លាមៗ អាជ្ញាធរបានរាយការណ៍ថា មានជនស៊ីវិលស្លាប់តែ២នាក់ប៉ុណ្ណោះ។

ជនស៊ីវិលពីរនាក់ ដែលបានចូលមកបន្ថែមតួលេខឲ្យជនរងគ្រោះ មានម្នាក់ ជាបុគ្គលិកមួយរូប របស់​ធនាគារ​មួយស្ថិតនៅក្បែរទីកន្លែង នៃការវាយប្រហារ។ បុគ្គលិករូបនេះ បានធ្វើមរណភាពនៅថ្ងៃសៅរ៍កន្លងមកនេះ ដោយ​ហេតុមិនអាចទ្រាំទ្រនឹងមុខរបួស ដែលមានលក្ខណៈធ្ងន់ធ្ងរពេក។ នេះបើតាមគេហទំព័រមួយ ផ្សាយ​ព័ត៌មាន​នៅក្នុងស្រុក ឈ្មោះ «Detik.com» ដោយបានលើកយកសំដី របស់អ្នកនាំពាក្យនគរបាល មក​បញ្ជាក់។

រីឯជនស៊ីវិលម្នាក់ទៀត ដែលស្ថិតក្នុងចំណោមជនរងគ្រោះទាំងពីរថ្មី គឺជាជនម្នាក់ ដែលអាជ្ញាធរគិតថា ជា​ភេរវជន បន្ទាប់ពីពេលកើតហេតុភ្លាមៗ។ ប៉ុន្តែតាមពិត ជននោះជាជនស៊ីវិលធម្មតា [...]

ISIS ប្រកាស​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​នៅ​ឥណ្ឌូនេស៊ី

ISIS ប្រកាស​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​នៅ​ឥណ្ឌូនេស៊ី

ការលើកឡើង​ក្នុងពេលកន្លងមក ទាក់ទងនឹងការវាយប្រហារ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) ទៅលើប្រទេសឥណ្ឌូនេស៊ី មិន​មែន​ជា​ការ​លើក​ឡើង ដោយគ្មានភាពជាក់លាក់ទេ ជាពិសេសនៅពេល ដែលការលើកឡើងនេះ ធ្លាប់ជា​សំដីអះអាង របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ របស់ប្រទេសអង់គ្លេស លោក ហ្សក ប្រេនឌី (George Brandis) នោះផង។ ប្រទេស​ឥណ្ឌូនេស៊ី​ខ្លួនឯង ក៏ធ្លាប់បានបើកយុទ្ធនាការ វាយបំបែកបណ្ដាញរបស់ក្រុមនេះ កាលពី​ចុង​ឆ្នាំ​២០១៥ នោះ​​ដែរ ដោយ​​ធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ យ៉ាងហោច៥នាក់ រួមនឹងវត្ថុតាងជាច្រើន។

ដូចការប្រមើលមើលនោះមែន ព្រោះក្រុមរដ្ឋអ៊ីស្លាម បានបើកការវាយប្រហារ ដាក់បំផ្ទុះគ្រាប់បែកជាច្រើន​គ្រាប់ នៅកណ្ដាលរដ្ឋធានីចាការតា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមករា បណ្ដាលឲ្យមនុស្ស​ស្លាប់យ៉ាង​ហោច ៧នាក់។ ការវាយប្រហារបានចាប់ផ្ដើមកើតឡើង នៅវេលាម៉ោង១១ព្រឹក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...