Posts tagged as "Aéroport"

​ដោះ​ទាំង​អាវ​ទ្រនាប់ ព្រោះ​ខឹង​នឹង​​បញ្ជា​សន្តិសុខ​ព្រលាន​យន្ដហោះ (VDO)

​ដោះ​ទាំង​អាវ​ទ្រនាប់ ព្រោះ​ខឹង​នឹង​​បញ្ជា​សន្តិសុខ​ព្រលាន​យន្ដហោះ (VDO)

ស្ត្រីពីរនាក់ទើបនឹងត្រូវបាន ចាប់បង្ខំឲ្យបង់ប្រាក់ពិន័យ ដ៏ខ្លាំងមួយ ពីបទដែលពួកគាត់បានបង្កើតផ្ទាំង«ទស្សនីយភាព» នៅកណ្ដាលចំណោមមនុស្ស ជាពិសេសអ្នកដំណើរ និងកងរក្សាសន្តិសុខនៅព្រលានយន្ដហោះ នៃទីក្រុងមែនឆេស្ទើរ (Manchester) ប្រទេសអង់គ្លេស នៅខែធ្នូរឆ្នាំ២០១២កន្លងទៅ។ ការសែតអង់គ្លេស ដេល្លីមែល (Daily Mail) បានចុះ​ផ្សាយព្រឹត្តិការណ៍ដ៏ហួសចិត្តនេះ កាលពីសប្ដាហ៍មុន។


រូបភាពនៅពេលស្ត្រីទាំងពីរនាក់ដោះអាវទាំងស្រុងពីខ្លួន។ (រូបថត ចម្លងពីអេក្រង់វីដេអូ)

ពីនេះពីនោះ - នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី៣ខែធ្នូ ឆ្នាំ ២០១២ អ្នកស្រី ខេលី ហាដហ្វៀល-ហីដ (Kelly Hadfield-Hyde) អាយុ៥០ឆ្នាំ និងមិត្តភ័ក្ររបស់គាត់ អ្នកស្រី អាន ឆាដវិដ (Ann Chadwick) អាយុ៤៨ឆ្នាំ [...]

ព្រលែង​ពស់​វែក​ក្នុង​យន្ដហោះ ភ័យ​លោះ​ព្រលឹង​ចុង​សក់ (VDO)

ព្រលែង​ពស់​វែក​ក្នុង​យន្ដហោះ ភ័យ​លោះ​ព្រលឹង​ចុង​សក់ (VDO)

យុវជនជាតិអង់គ្លេសអាយុ២៤ឆ្នាំមួយរូប បានបង្កឲ្យមានការភិតភ័យព្រលឹងចុងសក់មួយ នៅក្នុងយន្ដហោះ ដោយសារ​យុវជនរូបនេះ បានព្រលែងចេញពីកាបូបរបស់ខ្លួន នូវពស់វែកមួយក្បាល ដែលបុរសដាក់ឈ្មោះឲ្យថា «មៃគី»។


រូបថតជំនួសដែលថតនៅក្នុងភាពយន្ដរឿង ពស់វែកនៅលើយន្ដហោះ។ (រូបថតភាពយន្ដ)

ចម្លែកតែពិត - ហេតុការណ៍ដ៏ភ័យរន្ធត់បានកើតឡើង នៅសប្ដាហ៍កន្លងទៅ នៅលើយន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ីស៊ីចេត (EasyJet) ដែលហោះភ្ជាប់ទីក្រុងតែលអាវីវ ប្រទេសអ៊ីស្ត្រាអែល និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ អាដាម ហ្គូបាយ (Adam Gubbay) អាយុ២៤ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ដក្រុង បានធ្វើឲ្យអ្នកដំណើរជាមួយគាត់​ជាច្រើននាក់​ភ័យបុកពោះ ដោយសារតែគាត់បានព្រលែង ពស់វែកមួយក្បាល ចេញពីក្នុងកាបូប [...]

អ៊ែរ ឆាយណា នឹង​ភ្ជាប់​ជើង​ហោះហើរ ពី​ប៉េកាំង មក​សៀមរាប

អ៊ែរ ឆាយណា នឹង​ភ្ជាប់​ជើង​ហោះហើរ ពី​ប៉េកាំង មក​សៀមរាប

ក្រុមហ៊ុន អ៊ែរ ឆាយណា (Air China) ឬអាកាសចរណ៍ចិន នឹងបើកឲ្យមានសេវាកម្មហោះហើរមួយ ចាប់ពីថ្ងៃទី០១ខែ​ធ្នូ​ខាងមុខនេះទៅ រវាងរដ្ឋធានីប៉េកាំង ប្រទេសចិន និងទីក្រុងសៀមរាប ដែលសម្បូរទៅដោយប្រាសាទបូរាណរបស់ខ្មែរ។ ដូច្នេះសម្រាប់អ្នកទេសចរណ៍ក្នុងពិភពលោក ដែលមានបំណងចង់ទៅទស្សនាប្រាសាទបូរាណនានា របស់អតីតរាជធានី​របស់ចក្រភពមួយនោះ គេអាចស្វែងរកសេវាកម្មហោះហើរ តាមក្រុមហ៊ុនអាកាសចរណ៍របស់ចិនបាន។


យន្ដហោះរបស់អាកាសចរណ៍ អ៊ែរ ឆាយណា ប្រភេទប៊ូអីញ ៧៤៧ (Air China Boeing 747)។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍របស់ចិន បានផ្សាយពីដំណឹងដ៏គួរឲ្យរីករាយនេះ កាលពីថ្ងៃ​ទី៣១ខែតុលាកន្លងទៅ។ គេហទំព័របានសរសេរថា ទីរួមខេត្តសៀមរាប [...]

កម្ពុជា៖ យន្ដ​ហោះ​របស់​ «កាតា អ៊ែរវ៉េស» ចុះ​ចត​នៅ​ភ្នំពេញ

កម្ពុជា៖ យន្ដ​ហោះ​របស់​ «កាតា អ៊ែរវ៉េស» ចុះ​ចត​នៅ​ភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសកាតា ឈ្មោះ កាតាអ៊ែរវេស (Qatar Airways) បានសម្ភោធនៅថ្ងៃពុធទី២០​ខែកុម្ភះ​នេះនូវជើងហោះហើរ ភ្ជាប់ទីក្រុងដូហា មកទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដោយឆ្លងកាត់តាមទីក្រុងហូជីម៉ិញ ប្រទេស​វៀតណាម។


យន្ដហោះ អ៊ែរប៊ូស អា៣៣០-៣០០ របស់ក្រុមហ៊ុនកាតាអ៊ែរវេស។

រាប់ចាប់តាំងពីថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៣នេះទៅ ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសកាតា នឹងបើកជើងហោះហើរ​របស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាមួយនឹងយន្ដហោះ អ៊ែរប៊ូស អា៣៣០-៣០០ (Airbus A330-300) ដែលអាច​ទទួល​អ្នកដំណើរ ក្នុងថ្នាក់ជំនួញ ចំនួន៣០នាក់ នឹងថ្នាក់ធម្មតា២៧០នាក់។ ជើងហោះហើរទាំងនោះ នឹងធ្វើជារៀងរាល់ថ្ងៃ ក្នុង​មួយសប្ដាហ៍។

នៅថ្ងៃពុធ ព្រហស្បត្តិ៍ និងថ្ងៃអាទិត្យ យន្ដហោះត្រូវចេញពីដូហា [...]

កម្ពុជា៖ ភ្នំពេញនឹងមាន អាកាសយាន្តដ្ឋានទីពីរ

កម្ពុជា៖ ភ្នំពេញនឹងមាន អាកាសយាន្តដ្ឋានទីពីរ

ក្នុងមហិច្ចតា ចង់ទាក់ទាញភ្ញៀវទេសចរណ៍ អោយបានពី ៧ ទៅ ១០លាននាក់ ក្នុងឆ្នាំ២០២០ខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងចង់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធខ្លួនឯង អោយបានកាន់តែត្រឹមត្រូវ។


ព្រលានយន្ដហោះពោចិនតុង មើលពីផ្កាយរណប់របស់ហ្គូហ្គើល។

ទីតាំងសាងសង់ របស់អាកាសយាន្តដ្ឋានទីពីរនៅភ្នំពេញនោះ ត្រូវបានជ្រើសរើសរួចហើយ។ ប៉ុន្តែដោយខ្លាចថាដំណឹងនេះ រាលដាលទៅខាងក្រៅ ធ្វើអោយដីនៅតំបន់នោះឡើងថ្លៃ នាយករដ្ឋមន្តីខ្មែរ​លោក ហ៊ុន សែន បាននិយាយថាអោយចាំសិន មុននឹងបង្ហាញចេញនូវគំរោងនេះ។ លោកបានប្រកាសកាលពីថ្ងៃ ទី ២០ កញ្ញាថា «យើងបានគិតឃើញកន្លែងមួយ សំរាប់ សាងសង់ អាកាសយាន្តដ្ឋានទីពីរនេះរួចហើយ។ ប្រហែលជានៅឆ្ងាយពីអាកាសយាន្តដ្ឋានសព្វថ្ងៃបន្តិច។» គួររំលឹកដែរថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...