កម្ពុជា៖ មេដឹកនាំខ្មែរក្រហមជាប់ចោទទាំងបី មានសុខភាពចុះខ្សោយ
អតីតរដ្ឋមន្ត្រីការបរទេសនៃកម្ពុជាប្រជាធិបតេយ្យ ដែលមានអាយុ៨៧ឆ្នាំ លោកអៀង សារី កំពុងស្ថិតក្នុងស្ថានភាពសុខភាពចុះខ្សោយខ្លាំង។ នេះបើតាមមេធាវីរបស់លោក ប្រកាសអោយដឹងកាលពីថ្ងៃពុធទី០៦ខែមិនានេះ។ សេចក្ដីប្រកាសរបស់មេធាវី ការពារក្ដីអោយលោកអៀង សារី បានធ្វើអោយមានមកវិញ នូវការព្រួយបារម្ភទាំងឡាយ ដែលបានគិតថា អតីតមេដឹកនាំចំណាស់ៗ ទាំងបីនាក់ អាចនឹងស្លាប់បាត់បង់ជីវិត នៅមុនពេលត្រូវបានវិន្និច្ឆ័យទោស។
លោកអៀង សារី (រូបកណ្ដាល) នៅក្នុងសវនាកាត់ក្ដី។ រូបថតរបស់សាលាក្ដី។
អៀង សារី ត្រូវបានសាលាក្ដីសម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម ចោទពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជាមួយនឹងអតីតប្រមុខរដ្ឋ លោក ខៀវ សំផង អាយុ៨១ឆ្នាំ និងបងធំទី២ អតីតមេមនោគមវិជ្ជា លោក នួន ជា [...]