ចលនាសង្គ្រោះជាតិអំពាវនាវឲ្យឈប់ប្រើប្រេងឥន្ទនៈតេឡា
«ឈប់ទិញប្រេង តេឡា» នេះ ជាចំណងជើងវីដេអូមួយ ដែលទើបនឹងត្រូវបានចលនាសង្គ្រោះជាតិ ផ្សព្វផ្សាយជាសាធារណៈ នៅមុននេះបន្តិច ដើម្បីជានិមិត្តរូប នៃការតវ៉ា ទៅនឹងស្ថានការណ៍នយោបាយចុងក្រោយ ដែលក្រុមអ្នកនយោបាយប្រឆាំង បានអះអាងថា បានរងការបង្ក្រាបយ៉ាងដំណំ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។
ជាមួយនឹងរូបសញ្ញា «ឈប់ទិញ TELA» ដែលមានសរសេរអក្សរ នៅជុំវិញថា «ចលនាគ្មាន "ហិង្សា រូបភាព ស្នូរ" ដើម្បីផ្លាស់ប្ដូរ» និង«ចូលរួមធ្វើពហិការ ប្រេងសាំង TELA» វីដេអូនេះ បានចាប់ផ្ដើមដំបូង ដោយសម្រែករបស់បុរសម្នាក់ នៅត្រង់ស្ពាននាគវត្តភ្នំ ដូច្នេះថា៖ «សូមហុតឈាមខ្ញុំទៀតទៅ»។ បន្ទាប់មក វីដេអូបានស្រង់យកសំដី «ត្រីដែលហែលបណ្ដោយទឹក គឺជាត្រីងាប់» របស់លោក កែម ឡី កាលពេលលោកនៅមានជីវិត មកបញ្ជាក់ មុននឹងនិយាយពន្យល់ថា៖ «ត្រកូលហ៊ុន បានក្ដោបក្ដាប់សេដ្ឋកិច្ច ធំៗជាច្រើន ប្រៀបបាននឹងសំណាញ់មង ប្រមាញ់កេងចំណេញ ពីប្រជាជន [...]