កែវ រ៉េមី៖ សិទ្ធិមនុស្សនៅកម្ពុជាកំពុងដើរទៅមុខ តាមបែបកម្ពុជា
ទើបតែចូលមកកាន់តំណែង ជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា នៅក្នុងថ្ងៃដំបូង តែលោក កែវ រ៉េមី ដែលជាមន្ត្រីចុះចូល (ចេញពីគណបក្សប្រឆាំង មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា) បានធ្វើឲ្យអ្នកផងចាប់អារម្មណ៍ និងនិយាយពីលោកភ្លាម។ លោក រ៉េមី ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងឲ្យឡើងមកដឹកនាំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភាសប្ដាហ៍មុន បានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា កំពុងវិវត្តន៍ទៅមុខយ៉ាងល្អរលូន តាមរបៀបនិងច្បាប់កម្ពុជា តែមិនត្រូវយករូបមន្តជាសកល យកមកអនុវត្តន៍នោះឡើយ។
ការលើកឡើងរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅ ថ្ងៃទី៩ [...]