យុវជនគាំទ្រ កឹម សុខា ម្នាក់ត្រុវបានចាប់ខ្លួន នៅមុខសាលាដំបូង
យុវជនអ្នកគាំទ្រលោក កឹម សុខា រូបនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅខាងមុខសាលាដំបូងរាជធានី នៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ហើយត្រូវបានក្រុមអាជ្ញាធរ បញ្ជូនខ្លួនភ្លាមៗ ទៅកាន់អធិការដ្ឋាននឝរបាល ខណ្ឌ៧មករា។
សាក្សីដែលនៅក្នុងហេតុការណ៍ បានឮសម្លេងស្រែករបស់យុវជននោះ នៅពេលចាប់ខ្លួនដូច្នេះថា៖ «ចាប់ខ្លួនខ្ញុំបានហើយ ម៉េចក៏ចាំបាច់វ៉ៃខ្ញុំ?»។
នៅមុខហេតុការណ៍ចាប់ខ្លួននោះ យុវជនខាងលើ ដែលគេនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ រួមនឹងអ្នកគាំទ្រលោក កឹម សុខា ច្រើនរយនាក់ បានប្រមូលគ្នា នៅខាងមុខអាគារតុលាការរាជធានី ដើម្បីទាមទារឲ្យតុលាការទម្លាក់បទចោទប្រកាន់ ប្រឆាំងនឹងអនុប្រធានគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការមិនបង្ហាញខ្លួន តាមការកោះហៅ ពីសំណាក់ចៅក្រមស៊ើបអង្កេត កាលពីប៉ុន្មានខែមុន។
សវនាការដែលធ្វើឡើង ដោយគ្មានវត្តមានរបស់ជនសង្ស័យ (លោក កឹម សុខា) និងមេធាវីទាំងបួនរូប [...]