កឹម សុខា មិនចូលខ្លួនទៅបំភ្លឺនៅតុលាការ ទាក់ទងករណីប្រពន្ធចុង
ភ្នំពេញ៖ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងដែលត្រូវបានរងនូវពាក្យបន្តឹងផ្ទួនៗចំនួនបី បានបដិសេធ មិនចូលខ្លួនទាក់ទិនទៅនិងដីការកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា នេះទេ ពាក់ព័ន្ធនឹងដើមបណ្តឹង ដែលអះអាងថាជាប្រពន្ធចុង បានប្តឹងទាមទារប្រាក់១ម៉ឺនដុល្លារ ដោយលោកជាប់រវល់ឃោសនាបោះឆ្នោត។
លោកកឹម សុខា ក្នុងពេលលោកចុះទៅឃោសនាបោះឆ្នោត។ (រូបថត គណបក្ស)
មេធាវីរបស់លោក កឹម សុខា គឺលោក ចាន់ ចេង បានថ្លែងថា លោកចៅក្រម ពេជ្រ ម៉ារ៉ែន បានកោះហៅ លោក កឹម សុខា ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ទាក់ទងទៅនឹងបណ្តឹងរបស់អ្នកស្រី កែវ សុផាន់ណារី ដែលប្តឹងទាមទារប្រាក់ឧបត្ថម្ភ ពីលោក កឹម សុខា [...]