សម្ភាស ណៃ វ៉ង់ដា៖ ថោង សារ៉ាត់ មានទោសស្រាល ព្រោះស្តង់ដាច្បាប់កម្ពុជាមានពីរ
«មាត្រាបួន ចោររួចខ្លួនម្ចាស់ជាប់គុក» នេះជាការលើកឡើងរបស់លោក ណៃ វ៉ង់ដា អនុប្រធានអង្កេតការសិទ្ធមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុក។ លោកបានធ្វើការពន្យល់ថា គ្រប់អ្នកមានអំណាច មន្រ្តីធំៗ កំពុងតែរស់នៅ«លើ»ច្បាប់។ ភាព«គ្មានទោស» ក៏ត្រូវបានធ្លាក់លើក្រុមទាំងនោះ បើទោះមានកំហុសឆ្គងធំ យ៉ាងណាក៏ដោយ។ ផ្ទុយមកវិញសម្រាប់ សកម្មជនតស៊ូមតិ ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវបានគេចាត់ទុក ជាអ្នករស់នៅ«ក្រោម»ច្បាប់។ បើទោះមានទោសស្រាលយ៉ាងណា ក៏គេយកលេសនេះ លេសនោះ ក្នុងការបង្កើននូវស្ថានទម្ងន់ទោសដែរ។ ហើយចុងក្រោយ ដាច់ខាតពួកគេត្រូវ«មានទោស» ដែលមិនអាចធ្វើការប្រកែក តវ៉ា ឬទាមទារបានឡើយ។
លោក ណៃ វ៉ង់ដា បានលើកឡើង ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា មានករណីនេះជាច្រើន [...]