សកម្មជនដីធ្លីស្នើទៅទូត១០ប្រទេស ឲ្យចូលរួមឃ្លាំមើលការកាត់ទោសស្ត្រីបឹងកក់
សកម្មជនដីធ្លីដែលបានជាប់ពន្ធនាគារ អស់រយៈពេលជាច្រើនថ្ងៃហើយនោះ នឹងត្រូវសាលាឧទ្ទរណ៍នាំខ្លួន យកមកបើកសាវនាការកាត់ទោស នៅថ្ងៃទី ២២ ខែមករា ខាងមុខនេះ។ ទទឹមនឹងការប្រកាសបើកសវនាការនេះ សហគមន៍រងគ្រោះនឹងវិបត្តិដីធ្លី ដែលស្និតនឹងស្ត្រីទាំង ១០រូប បាននាំគ្នាដង្ហែក្បួនដោយថ្មើរជើង ដាក់ញត្តិនៅស្ថានទូតនៃប្រទេសធំៗដូចជា បារាំង អង់គ្លេស អាមេរិក កូរ៉េខាងត្បូង អាល្លឺម៉ង ជប៉ុន អូស្ត្រាលី សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងរដ្ឋសភាជាតិ ដើម្បីអញ្ជើញឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំក្នុងស្ថាប័នទាំងនោះ មកជួយឃ្លាំមើលការកាត់ទោស របស់សាលាឧទ្ទរណ៍។
នៅក្នុងខ្លឹមសារ នៃលិខិតអញ្ជើញរបស់ក្រុមសហគមន៍ បានបញ្ជាក់អំពីគោលបំណងរបស់ខ្លួនថា ការចូលរួមរបស់ឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ [...]