មេធាវី ៖ ការដោះលែងឪពុកម្តាយ ថោង សារ៉ាត់ ជារឿងស្របច្បាប់
ភ្លាមៗ ក្រោយការដោះលែងឪពុកម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ នោះ ប្រតិកម្មយ៉ាងច្រើន ពីបណ្តាប្រជាពលរដ្ឋ សង្គមស៊ីវិល និងអ្នកប្រើប្រាស់បណ្តាញសង្គមជាដើម បានធ្លាក់ចុះជាហូរហែ ដោយពួកគេយល់ថា ប្រាកដជាមានភាពមិនប្រក្រតី កើតឡើងនៅក្នុងការដោះលែងនេះ បើមិនដូច្នោះ តុលការនឹងមិនហ៊ាន ធ្វើការដោះលែងដូច្នេះឡើយ។
កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះ លោក ស ខេង ក៏បានប្រតិកម្មនឹងការដោះលែងអ្នកទោស ដោយតុលាការផងដែរ។ លោកបានថ្លែងរិះគន់តុលាការ ថាពូកែក្នុងការដោះលែងអ្នកទោស ទាំងមានភស្តុតាងគ្រប់គ្រាន់។ បើទោះជាលោក ស ខេង មិនបានថ្លែងចំ ឬសំដៅលើករណីណាមួយ តែការថ្លែងនេះត្រូវបានធ្វើឡើង ក្រោយពីមានការដោះលែង ឪពុកម្តាយលោក ថោង សារ៉ាត់ ដោយចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោក លី សុខលេង។
លោករដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖ «ចាប់ទៅលែងៗ។ ចាប់ធ្វើអ្វី បើលែងដដែល។ គ្នាខំហើយ (សមត្ថកិច្ច) ដុតដៃដុតជើង ទាំងយប់ទាំងថ្ងៃ។ (…) [...]