មនុស្សជំនិតទី១ របស់អតីតប្រធានសាលាដំបូងរាជធានី ជាប់សង្ស័យពីបទ«ស៊ីសំណូក»?
តាមប្រភពព័ត៌មាន ពីក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាងហ្វូ ក្នុងព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ថា លោក ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ម្សិលម៉ិញ និងបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោងជា៤រសៀល និងដាក់ឲ្យស្ថិតក្រោម ការសាកសួររបស់លោកព្រះរាជអាជ្ញារង លី សុផាន់ណា ដោយមានវត្តមានលោក តាំង ស៊ុនឡាយ ប្រធាន និងលោក នេត ចរិយា ព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ចូលរួមស្តាប់។
ប្រភពដដែលនេះ បានបន្តថា បន្ទាប់ពីមានការបែកធ្លាយ ក្នុងសំណុំរឿងដោះលែងឪពុកម្តាយឧកញ៉ា លោក ថោង សារ៉ាត់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ថាមានភាពមិនប្រក្រតី និងក្រោយការទម្លាក់តំណែងលោក អាំង មាលតី ពីប្រធានសាលាដំបូងកាលពីថ្ងៃទី១៨ ខែកុម្ភៈ រួចមក លោក ពេជ្រ ព្រហ្មមុន្នី ដែលជាមនុស្សជំនិត និងជាគ្រូ«មន្តអាគម»របល់លោក អាំង មាលតី [...]