Posts tagged as "Cinéma"

នៅ​ពេល​ដែល Jack Sparrow ចុះ​សួរ​សុខ​ទុក្ខ​កុមារ​ឈឺ​នៅ​ពេទ្យ

តារាភាពយន្ដអាមេរិក លោក ចន្នី ដេប បានត្រឡប់មកបន្តថតបញ្ចប់ នូវភាពយន្ដចុងក្រោយ នៃកម្រងរឿង «Pirates of Caraïbes»។ ឆ្លៀតឱកាស នៅក្នុងរយៈពេល នៃការថតភាពយន្ដនេះ តារាភាពយន្ដបាន​ធ្វើ​ដំណើរ មកសួរសុខទុក្ខកុមារៗ ដែលកំពុងសម្រាកព្យបាលជំងឺ នៅមន្ទីរពេទ្យ «Lady Cilento» នៃក្រុង «Brisbane» ប្រទេសអូស្ត្រាលី។ ធ្វើដំណើរមក ដោយសារឧទ្ធម្ភាគចក្រ លោក ចន្នី ដេប ដែលស្ថិតក្នុង​សម្លៀក​បំពាក់ ជាតួអង្គ «ហ្សាក ស្ប៉ារូវ» និងដែលអមដំណើរ ដោយតួអង្គ ស្គ្រំម (សម្ដែងដោយ «Stephen Graham») បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ក្រុមកុមារមានជំងឺ និងឪពុកម្ដាយ​របស់​ពួក​គេ។

អ្នកម្ដាយរបស់កុមារឈឺមួយរូប បានថ្លែងប្រាប់បណ្ដាញវិទ្យុ និងទូរទស្សន៍ អេប៊ីស៊ី អូស្ត្រាលី ថា៖ «វាពិត​ជា​វិសេសវិសាលណាស់។ ទាំងអស់គ្នា បានព្យាយាមឲ្យលោក (ចន្នី ដេប) ដើរទៅមុខ ប៉ុន្តែតារាភាពយន្ដរូប​នេះ នៅតែជាប់ស្អិត ជាមួយក្មេងៗ ដែលលោក បានគិតថា [...]

កំពូល​ក្បាច់​គុន ដក​«ដាវ»​កាប់​ឪឡឹក តែ...

បើដកដាវចេញ មកសួររកស្នេហ៍ ដូចនៅក្នុងភាពយន្ដកាប់ដាវ នោះមិនជាអ្វីទេ។ តែនេះ ជាការដកដាវចេញ ដើម្បីយកមកកាប់ឪឡឹក។ មហាបុរស កំពូលក្បាច់គុនម្នាក់នេះ ឈ្មោះ អាលី បានដកដាវកោង ចេញពីស្រោម ដើម្បីបង្ហាញសន្ធឹកដាវមរណៈ ដែលខ្លួនបានហាត់ ជាយូរណាស់មកហើយ ទៅលើផ្លែឪឡឹកមួយ។

ជាការប៉ាន់ស្មានមួយដែលខុស ព្រោះនៅក្នុងភាពយន្ដកាប់ដាវ គេមិនដាក់តុធ្វើពីកញ្ចក់ នៅពីក្រោមផ្លែឪឡឹក ដូច្នេះទេ។ ករណីនេះ អាចបណ្ដាល មកពីប្រតិកម្មវិជ្ជាគុន ឬបណ្ដាលមកពីនរណាម្នាក់ យកខ្លាញ់មក​លាប​ពី​លើ​ផ្លៃឪឡឹក ព្រោះមួយដាវរបស់មហាបុរស អាលី ដែលមានពាក់អាវ «Like a Boss (ដូចអ្នកជំនាញ)» បានរអិល ជ្រុល​ទៅកាប់តុកញ្ចក់ បែកខ្ចាត់ខ្ចាយ!

វីដេអូនេះ ត្រូវបានយកមកបង្ហោះ ដាក់នៅលើគេហទំព័រ ចែករំលែកវីដេអូ យូធូប កាលពីថ្ងៃទី២៧ ខែមិថុនា កន្លង​មកនេះ ហើយមានអ្នកចុចចូលមកទស្សនា ជាង១លានដងហើយ៕

ការប្រើ Effet ក្នុងភាពយន្ដ Kung Fury

ភាពយន្ដ «Kung Fury» មានការតម្លើង និងការកាត់តបញ្ចូល នូវ «Effet» ឬហៅថា «VFX» រហូតដល់ទៅ​ចំនួន​ជិត៤០០។ ហើយការបង្កើត នូវរូបភាពរំជួលចិត្ត ដ៏ពិសេសត្រជាក់ភ្នែកទាំងនេះ ជាស្នាដៃរបស់​ក្រុមហ៊ុន​មួយ មានឈ្មោះថា «Fido» ដែលមានទីតាំងនៅក្នុងរាជធានី ស្តុកខុម ប្រទេសសស៊ុយអែដ។

ទស្សនាវដ្ដីសូមលើកយក មកបង្ហាញជូន (ដូចក្នុងវីដេអូខាងលើ) នូវរបៀបតម្លើង និងកាត់បញ្ចូលឈុត​ឆាក​ពិសេសៗ ចំនួន៨ ដោយមានទាំងរូបភាព 3D ផង នៅក្នុងភាពយន្ដ «Kung Fury» ដែលត្រូវបាន យក​​មក​ដាក់​ផ្សាយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប ហើយមានមនុស្សចុចចូលទៅទស្សនា ប្រមាណ​​ជាង១៧លាន​ដងហើយ។

ខាងក្រោមនេះ ជារូបភាពមួយចំនួន ពីឈុតឆាកកាត់ត និងបន្ទាប់មក លោកអ្នកនឹងទស្សនា នូវភាពយន្ដ «Kung Fury» ទាំងស្រុង ដូចតទៅ៖


ជំហាន​ទី១​នៃ​មនុស្ស​យន្ដ​ប្ដូរ​រូប «Transformer» របស់​​ជប៉ុន

មនុស្សយន្ដពិតប្រាកដ ដែលមានឈ្មោះ «J-deite RIDE» ដែលមានច្បាប់អនុញ្ញាតឲ្យផលិត ពីផលិតកម្ម​ម្ចាស់​ភាពយន្ដ «Transformer»នោះ នឹងអាចឃើញពន្លឺថ្ងៃ នៅពីរឆ្នាំខាងមុខ ហើយវានឹងត្រូវផលិតឡើង ដោយ​សហគ្រាសជប៉ុនចំនួនពីរ «Brave Robotics» និង«Asratec»។ មនុស្សយន្ដក្នុងពេលនេះ ស្ថិត​ក្នុង​លក្ខណៈ​​ជា​គំរូ ដែលមានទំហំតូចនៅឡើយ។ ប៉ុន្តែនៅដំណាក់កាលជាបន្តបន្ទាប់ មនុស្សយន្ដមួយទៀត នឹង​ត្រូវ​ផលិត​ចេញ មុន​នឹងមនុស្សយន្ដចុងក្រោយ ដែលមានកំពស់ ៣,៥ម៉ែត្រ ត្រូវបានសម្រេចយក មក​ដំណើរ​ការ​ជា​ចុង​ក្រោយ។

លោក កេនជី អ៊ីស៊ីដា (Kenji Ishida) អ្នកស្រាវជ្រាវ ផលិតមនុស្សយន្ដនេះ បានថ្លែងឡើងក្នុង​ពេល​នេះ៖ «វាត្រូវ​ការរយៈពេលយ៉ាងហោច ១០វិនាទី ដើម្បីមនុស្សយន្ដនេះ អាចធ្វើការប្ដូររូប ពីមនុស្សយន្ដ ទៅ​ជា​រថយន្ដ ឬពី​រថយន្ដ ទៅជាមនុស្សយន្ដ»។ មនុស្សយន្ដ «J-deite RIDE» មានលទ្ធភាពដើរ ក្នុង​ល្បឿន​១០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និងរត់ដោយកង់ [...]

ព្រឺព្រួច ព្រោះ​ពីងពាង​នៅ​ក្នុង​ចេក... ចង់​ញ៉ាំ​ឬទេ? (vdo)

ម្ចាស់អ្នកថត បានសរសេរថា ខ្លួនចង់ញ៉ាំចេកមួយផ្លែ... ប៉ុន្តែនៅពេលហៀប នឹងយកចេកនេះ ឡើងមកបក​សម្បក​នោះ សម្រាប់តែបុរសម្ចាស់ផ្លៃចេក បានឃើញដូចជាមានអ្វីមួយ កំពុងធ្វើចលនា នៅខាងក្នុង។ ហេតុ​ភេទ​នេះ បានបង្កជាចម្ងល់ឡើង ដែលធ្វើឲ្យម្ចាស់ចេក ទាញទូរស័ព្ទដៃរបស់ខ្លួន ចេញមកថត...

នៅប៉ុន្មាននាទីក្រោយមក រូបភាពដ៏ព្រឺព្រួចមួយ បានកើតឡើង នោះគឺពីងពាងមួយក្បាល បានចោះសម្បក​ចេក ហើយទម្លាយខ្លួនចេញមកក្រៅ!!! បុរសម្ចាស់ចេក បានសរសេរទៀតថា លែងចង់ញ៉ាំចេកហើយ តែខ្លួន​បាន​ញ៉ាំ​ផ្លែប៉ោម ជាជំនួសវិញ។

កុហកសុទ្ធ!

ប៉ុន្តែការពិតត្រូវបានទម្លាយចេញ នៅពេលដែលគេដឹងថា​ ម្ចាស់វីដេអូខាងលើ គឺលោក កាលេប ឡេឆូវស្គី (Kaleb Lechowski) អ្នកជំនាញខាង កៃឆ្នៃរូបភាពមានចលនា គ្រប់បែបយ៉ាង ទាំងនៅក្នុងភាពយន្ដហោះធំៗ ឬនៅក្នុងភាពយន្ដគំនូរ 3D។ នេះ មិនមែនជាពីងពាងមែនទែនឡើយ តែជាការឆ្នៃប្រឌិតរូបភាព ពីងពាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...