មេធាវីការពារក្ដីឪពុកម្តាយ ថោង សារ៉ាត់ គ្រោងប្ដឹងឡើងតុលាការកំពូល
តុលាការសាលាឧទ្ទរណ៍ នៅតែតំកល់ការសម្រេចឃុំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឪពុកម្ដាយរបស់លោក ថោង សារ៉ាត់ ទុកជាបានការ។ សម្រាប់ខាងការពារក្ដីវិញ នៅតែចិញ្ចឹមចិត្តចង់ប្ដឹងសារទុក្ខ ឡើងទៅតុលាការកំពូលជាបន្តទៀត។
តាមការអះអាងរបស់មេធាវី លោក ស៊ី សត្យា បានបង្ហាញក្រោយពីបញ្ចប់សវនាការ កាលពីថ្ងៃទី២០ ខែមករា ម្សិលម៉ិញថា ការស្នើសុំនៅក្រៅឃុំនេះ ព្រោះតែលោក ថោង ចំរើន កូនក្តីរបស់លោកដែលត្រូវជាឪពុកលោក ថោង សារ៉ាត់ កំពុងមានជំងឺប្រចាំកាយដែលត្រូវបាននៅក្រៅឃុំដើម្បីពិនិត្យ និងព្យាបាលជំងឺ។ បន្ទាប់ពីប្រកាសសាលដីការរបស់សាលាឧទ្ធរណ៍ ដោយដំកល់ និងបន្តឃុំខ្លូនកូនក្តីរបស់លោក បន្តទៀតនោះ មេធាវីរូបនេះបានអះអាងថា លោកនឹងបន្តបណ្តឹងសារទុក្ខ ទៅកាន់តុលាការកំពូលជាបន្តទៀត នាពេលខាងមុខ។
លោកមេធាវី [...]