«គ្រូពេទ្យថា យុវតីរងទឹកអាស៊ីត ស្លាប់ព្រោះជំងឺគាំងបេះដូង»
បងប្រុសរបស់យុវតីរងគ្រោះដោយទឹកអាស៊ីត លោក មាស រតនៈ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅល្ងាចថ្ងៃទី២១ ខែមីនាថា ថាប្អូនស្រីរបស់លោក កញ្ញា មាស វ៉ាន់នី បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ប្រមាណជាមួយរសៀល ក្នុងថ្ងៃសៅរ៍ដដែលនេះ នៅមន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីការវះកាត់មួយ។
លោកបានស្រង់សម្ដីគ្រូពេទ្យ នៅមន្ទីរពេទ្យមកបញ្ជាក់ថា នាងស្លាប់ដោយសារជម្ងឺ គាំងបេះដូង។ មុនពេលទទួលមរណភាពនេះ យុវតី មាស វ៉ាន់នី វ័យ២០ឆ្នាំ ទើបតែបានទទួលការវះកាត់ ដើម្បីយកសរសៃរសក់ និងក្រណាត់ អាវចេញពីសាច់។
កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ លោក មាស រតនៈ បានថ្លែងប្រាប់ទស្សនាវដ្ដី ពីសភាពប្រសើរឡើង នៃសុខភាពរបស់ប្អូនស្រីលោក ដោយអះអាងថា នៅពេលនោះ នាងអាចដើរបាន និងអង្គុយបានខ្លះៗហើយ បើទោះជាផ្ទៃមុខ និងដងខ្លួនរបស់នាង ត្រូវបានរលេះរលួយ ដោយសារតែឥទ្ធិពលទឹកអាស៊ីតក៏ដោយ។ [...]