សំណុំរឿងបាញ់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង
មកទល់ល្ងាច ថ្ងៃទី២៣ ខែមេសានេះ បើទោះជាសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរ ជនជាប់ចោទ ថោង សារ៉ាត់ ជាលើកទីពីរ បន្ទាប់ពីបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមេសាមកក៏ដោយ តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់ឲ្យដឹង ឬស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។
គេសង្កេតឃើញថា «ព័ត៌មាន» នៃសំណុំរឿង បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្ដាលរាជធានីភ្នំពេញនេះ ហាក់បីដូចជាមានការបិទបាំងច្រើន តាំងពីការចាប់ផ្តើមស៊ើបអង្កេតដំបូង រហូតមកទល់ពេលនេះ។ មិនថាអាជ្ញាធរមានសមត្ថកិច្ច មេធាវី ឬចៅក្រមស៊ើបសួរឡើយ ពួកគេបានបិទព័ត៌មានយ៉ាងជិត នូវមូលហេតុចំបងៗក្នុងសំនុំរឿង។
ចំពោះមេធាវីការពារក្ដី ឲ្យលោក ថោង សារ៉ាត់ ហាក់ដូចជាមិនចង់បំភ្លឺ ករណីកូនក្តីខ្លួន និងនីតិវិធីរឿងក្តីនៅរបស់តុលាការឡើយ។ ឯចៅក្រមស៊ើបសួរក្នុងរឿងនេះ ក៏មិនទាន់ប្រាប់នូវចំណុច នៃការចោទប្រកាន់ជាផ្លូវការថា យ៉ាងណានោះនៅឡើយដែរ។ ករណីដូចគ្នានេះ បន្ទាប់ពីការចាប់ខ្លួនឪពុកម្តាយលោក ថោង [...]