បុរសខ្មែរម្នាក់ឱបកូនតូចស្រីប្រុស លោតសម្លាប់ខ្លួន នៅប៉ារីស
បុរសម្នាក់ និងកូនស្រីអាយុ៦ឆ្នាំ របស់គាត់ បានស្លាប់ នៅក្នុងហេតុការណ៍លោតសម្លាប់ខ្លួន ពីជាន់ទី៥ នៃសណ្ខាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ទី១១ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។ កូនប្រុសអាយុ៣ឆ្នាំ របស់បុរសរូបនោះ បានរួចរស់ជីវិត ដោយសារអាវរបស់កុមារ បានទាក់ជាប់នឹងចំរឹងអាគារ រហូតមានការជួយសង្គ្រោះ ពីសំណាក់អ្នកជួយសង្គ្រោះ ក្នុងរយៈពេល១៥នាទីក្រោយមក។
ហេតុការណ៍ដ៏រន្ធត់ ដែលបានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៤រសៀលនេះ បានបង្កភាពតក់ស្លុត ដល់អ្នកជិតខាង និងអ្នកដែលស្គាល់ក្រុមគ្រួសារ របស់បុរសខាងលើ ដែលជាបុគ្គលិកមានដើមកំណើតខ្មែរ ទទួលបន្ទុកផ្នែកសម្ភារៈ របស់សណ្ឋាគារមួយនេះ។ សាក្សីម្នាក់ បានថ្លែងប្រាប់ទូរទស្សន៍ «BFMTV» របស់បារាំងថា បុរសអាយុ៤៧ឆ្នាំ បានចាប់កូនទាំងទ្វេរបស់ខ្លួន ហើយបានហក់ចេញតាមបង្អួច ទម្លាក់ខ្លួនមកដី។ សាក្សីរូបនោះ បានអះអាងថា៖ «កូនតូចៗទាំងពីរ [...]