រួចពីទោសប្រហារជីវិត ព្រោះចៅក្រមលង់ស្នេហ៍លើស្ត្រីជាប់ចោទ
រឿងក្ដីឃាតកម្មដ៏សាហាវ ដែលកក្រើកពេញទាំងប្រទេសអាមេរិក តែជនដៃដល់ បែរជារួចខ្លួន មិនត្រូវបានចៅក្រមកាត់ទោសប្រហារជីវិតនោះទេ។ នាង ជូឌី អេរៀស (Jodi Arias) អាយុ៣២ឆ្នាំ ត្រូវបានរកឃើញ ថាបានប្រព្រឹត្តិអំពើមនុស្សឃាត ទៅលើអតីតគូស្នេហ៍បស់នាង ដោយចាក់នឹងកាំបិត តែនាងបានរួចផុត ពីទោសប្រហារជីវិត ដោយសាររូបសម្រស់របស់នាង បានទាក់ទាញឲ្យចៅក្រមចំណាស់មួយរូប លង់ទៅក្នុងសំណាញ់ស្នេហ៍របស់នាង។
រឿងរ៉ាវដំបូង កើតឡើងនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០០៨ ដោយការបែកបាក់គ្នា យ៉ាងជូរចត់មួយ រវាងនាង ជូឌី និងអតីតសង្សារបស់នាង នៅក្នុងគេហដ្ឋានរបស់ខាងប្រុស នាក្រុង មីសា (Mesa) រដ្ឋអារីហ្សូណា (Arizona ភាគខាងលិចអាមេរិក)។ នៅក្នុងសភាពខឹងសម្បា ទប់ចិត្តមិនបាននៅពេលនោះ នាង ជូឌី បានទាញកាំបិតមកកាន់នឹងដៃ ហើយបានចាក់បុរសបែកចិត្ត ចំនួន២៧កាំបិត ក្នុងពេលដែលបុរសកំពុងងូតទឹក។
ប៉ុន្តែសវនាការកាត់ទោស កាលពីអំឡុងខែមីនា ឆ្នាំ២០១៥ [...]