អង់គ្លេស៖ នាងទៅកំដរកូនក្រមុំ តែត្រូវកូនកម្លោះវាយប៉ោងភ្នែក
អាពាហ៍ពិពាហ៍ ជាព្រឹត្តិការណ៍មួយ ដែលមានសុភមង្គលជាងគេ នៅក្នុងជីវិតឬ? មិនពិតជាអញ្ចឹងទេ ជាពិសេសសម្រាប់នាង នីកូឡា កំប៊ែល (Nicola Campbell) ដែលរស់នៅក្នុងក្រុង «Macclesfield» ភាគកណ្ដាលនៃចក្រភពអង់គ្លេស។ ហេតុការណ៍ ត្រូវបានសារព័ត៌មាន «The Daily Mirror» យកមកធ្វើជាសេចក្ដីរាយការណ៍ ពីករណីដែលស្វាមីរបស់នាង នីកូឡា បានប្រើកម្លាំងបាយ វាយតប់ទៅលើមនុស្សស្រីពីរនាក់ ដែលមានវត្តមានក្នុងពិធីមង្គលការ ដើម្បីតែសុភមង្គលរបស់នាង និងស្វាមី។
រឿងហេតុ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំទៅម៉ិញ នៅក្នុងពិធីរៀបមង្គលការ របស់យុវជន ចនផូល កំប៊ែល (John Paul Campbell) ជាមួយនឹងនាង នីកូឡា ដៃគូម្ចាស់ស្នេហ៍ ដ៏យូរខែឆ្នាំរបស់លោក។ ក្នុងពេលនោះ នៅកណ្ដាលទីលានចតរថយន្ដ លោក កំប៊ែល បានវាយដោយកណ្ដាប់ដៃធ្ងន់ៗ ទៅលើស្ត្រីអ្នកកំដរកូនក្រមុំរបស់ខ្លួន ចំនួនពីរនាក់ ក្នុងនោះមានម្នាក់ នាង សាមនថា ឌីវ៉ារ (Samantha Dewar) [...]