Posts tagged as "Crime"

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ផ្ទុះ​សង្គ្រាម​សំដី សួន សេរីរដ្ឋា និង​ជុំ កុសល

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ផ្ទុះ​សង្គ្រាម​សំដី សួន សេរីរដ្ឋា និង​ជុំ កុសល

«របបដឹកនាំនៅកម្ពុជា​ ដែលមានលក្ខណៈតិរច្ឆាន» ពាក្យសំដីប៉ុន្មានម៉ាត់របស់លោក ហុង លីម សមាជិក​សភា​អូស្ត្រាលី ដែលមានដើមកំណើតខ្មែរ បានធ្វើឲ្យមានការបង្ហូទឹកខ្មៅ អស់ជាច្រើន ទាំងនៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំងនៅក្នុងចំណោមអ្នកនយោបាយ។ ប្រសិនជាមានសង្គ្រាមពាក្យសំដី បានផ្ទុះឡើងនោះ គឺ​ដោយ​​សារ​តែ​ការ​បក​ស្រាយ និងប្រតិកម្ម ត្រូវបានធ្វើឡើងខុសគ្នា ទៅលើពាក្យសំដី របស់អ្នកតំណាងរាស្ត្រ ខ្មែរ-​អូស្ត្រាលី​​ខាង​លើ។ ជាពិសេសការលើកឡើងផ្ទុយគ្នា រវាងប្រធាន​គណបក្ស​អំណាចខ្មែរ លោក សួន សេរីរដ្ឋា និង​​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ជុំ កុសល នេះតែម្ដង។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេរពន្យល់ ការពារការលើកឡើងរបស់លោក ហុង លីម ថាជាការបាញ់ឆ្ពោះទៅរករបបដឹកនាំ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ ហើយលោក​ស្នើ​ទៅ​ពលរដ្ឋខ្មែរ ឲ្យយល់ពីការប្រើប្រាស់ពាក្យ នៅក្នុងភាសា និងអក្សរសាស្ត្រខ្មែរ។ លោក រដ្ឋា [...]

សម រង្ស៊ី៖ ហ៊ុន សែន បាញ់​សម្លាប់ កែម ឡី

សម រង្ស៊ី៖ ហ៊ុន សែន បាញ់​សម្លាប់ កែម ឡី

សំនុំរឿងឃាតកម្ម​ លើអ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ទំនងជានៅឆ្ងាយ​ពីទីបញ្ចប់ ខណៈការស៊ើប​អង្កេត ឬវីដេអូដែលទំនងជាថតឃើញ​ ពីឃាតករ​ពិត​ នៅឆ្ងាយពីការប្រកាសជាសាធារណៈ ពីសំណាក់​អាជ្ញាធរ​មាន​​សមត្ថកិច្ចកម្ពុជា។ គេបានដឹងរឿងតិចតួចជាទីបំផុត ចេញពីសំនុំរឿង ឬពីការស៊ើបអង្កេតនេះ ក្រៅពីជន​សង្ស័យ​ម្នាក់ ដែលដាក់រហស្សនាមខ្លួន ថា«ជួប សម្លាប់» និងដែលត្រូវបានអាជ្ញាធរចង្អុលថា ជាឃាតករ។

សម្រាប់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង នៅវេលានេះវិញ លោកបានចង្អុលចំ ទៅលោក ហ៊ុន សែន តែម្ដង ថាជាអ្នកសម្លាប់លោក កែម ឡី។ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងដូចនេះ នៅក្នុង​ការ​ជួបជុំ​សួរ​ឆ្លើយ​មួយ ជាមួយនឹងក្រុមអ្នកគាំទ្រ នៅទីក្រុង ក្លែម៉ុង ហ្វេរ៉ង់ (Clermont-Ferrand) នៅ​ភាគ​កណ្តាល​​នៃ​ប្រទេស​បារាំង កាលពីរសៀលថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០១៦ម្សិលម៉ិញ។

លោក សម រង្ស៊ី បានថ្លែងថា នៅក្នុងប្រទេសកម្ពុជា [...]

​របប​តិរច្ឆាន​កម្ពុជា៖ ផៃ ស៊ីផាន ហៅ​​សមាជិក​សភា​​ខ្មែរ-​អូស្ត្រាលី ថា​ពាល-​ថោកទាប

​របប​តិរច្ឆាន​កម្ពុជា៖ ផៃ ស៊ីផាន ហៅ​​សមាជិក​សភា​​ខ្មែរ-​អូស្ត្រាលី ថា​ពាល-​ថោកទាប

ប៉ះពាល់ដល់របបដឹកនាំនៅភ្នំពេញ គឺប៉ះពាល់ដល់ប្រទេសកម្ពុជាទាំងមូល រាប់បញ្ចូលទាំង ព្រះមហាក្សត្រ ព្រះ​សង្ឃ ប្រជាពលរដ្ឋ កម្មករ អ្នកតំណាងរាស្ត្រ បញ្ញាវ័ន្ត មន្ត្រីរាជការ។ ហើយការលើកឡើង ពីការ​ប្រៀប​ធៀប​របប​នេះ ទៅនឹងរបបណាមួយ ដែលមានលក្ខណៈ«តិរច្ឆាន»នោះ គឺជាការលើកឡើង ដែលមាន​ឥរិយាបទ​«ពាល» និងមានចរិត«ថោកទាប»។ ទាំងនេះ ជាអ្វីដែលគេអាចអាន និងយល់បាន នៅក្នុង​លិខិត​ចំហរ​មួយ របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី ប្រតិកម្មទៅនឹងការថ្លែងមួយ របស់​លោក ហុង លីម តំណាង​រាស្ត្រ​អូស្ត្រាលី ដែលមានដើមកំណើតខ្មែរ។

នៅក្នុងកិច្ចសម្ភាសមួយ ដែលតំណាងរាស្ត្រ និងជាសមាជិកសភាអូស្ត្រាលីរូបនេះ ផ្ដល់ទៅឲ្យវិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជាភាសាខេមរភាសា លោក ហុង លីម បានធ្វើការប្រៀបធៀប [...]

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

អ្នកទោស និងអ្នកជាប់ឃុំ ជាច្រើនសិបនាក់ ត្រូវបានអាជ្ញាធរហ្វីលីពីន ចាប់ដាក់ឃុំនៅក្នុងបន្ទប់តែមួយ នៅ​នឹង​ជណ្ដើរអាគារ ឬនៅកណ្ដាលវាល ក្រោមសីតុណ្ហភាពដ៏ក្ដៅហែង។ ពួកគេជាច្រើននាក់ បានប្រជ្រៀតគ្នា នៅ​ក្នុង​កន្លែង​ឃុំខ្លួននោះ ​រហូតដល់ថ្នាក់ដេកគ​រជាន់ជើង ដូចអន្សមស្ងោរក្នុងឆ្នាំង។ ទាំងនេះ ជារូបភាពថ្មីៗ ដែល​ក្រុម​អ្នក​ឃ្លាំមើលសិទ្ធិមនុស្ស បានថតយកមកផ្សាយ បង្ហាញពីភាពហួសចំណុះ នៃពន្ធនាគារជាច្រើន នៅ​ក្នុង​ប្រទេសហ្វីលីពីន បន្ទាប់ពីយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃ ប្រឆាំងការរត់ពន្ធ និងការសេពគ្រឿងញៀន របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីជាប់ឆ្នោតថ្មី​របស់ប្រជុំកោះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights [...]

Global Witness ​រំលឹក​ពី​«ភារកិច្ច»​រដ្ឋាភិបាល​ប្រាប់ ហ៊ុន សែន

Global Witness ​រំលឹក​ពី​«ភារកិច្ច»​រដ្ឋាភិបាល​ប្រាប់ ហ៊ុន សែន

លិខិតចំហរមួយ ដែលចេញផ្សាយ​នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ និងចុះហត្ថាលេខា​ដោយសហស្ថាបនិក​ និង​​ជា​នាយក​អង្គការ​​ឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស ​«Global Witness» លោក ភែទ្រីក អែលី (Patrick Alley) បានសរសេរទៅកាន់លោក ហ៊ុន សែន ដោយរំលឹកប្រាប់លោកថា រដ្ឋាភិបាលកម្ពុជា ត្រូវ​ការពារ​អ្នកជិតដិត ​និង​អ្នករួម​ការ​ងារ​របស់​លោក ​កែម ឡី​ ដែលអង្គការនេះជឿជាក់ថា កំពុងរង​ការ​គំរាម​កំហែង​​ និង​​បំភិត​បំភ័យ បន្ទាប់ឃាតកម្មបាញ់សម្លាប់លោក កែម ឡី កណ្ដាលរាជធានីភ្នំពេញ តាំង​ពីជិត​មួយ​ខែ​កន្លង​ទៅ​ហើយ។

លោក ភែទ្រីក អែឡី បានសរសេរបន្ត នៅក្នុងលិខិតនោះថា៖ «វាជាភារកិច្ច របស់រដ្ឋាភិបាល​ក្នុងរបប​ប្រជាធិប​តេយ្យ ដែលត្រូវការពារសិទ្ធិ និង​សន្តិសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្លួន​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...