Posts tagged as "Frontiere"

សម្ភាសឡៅ ម៉ុងហៃ ៖ បញ្ហា​ព្រំដែន​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ «កម្ពុជា​អត់​ចាញ់​ទេ គ្រាន់​តែ​មិន​ឈ្នះ»

សម្ភាសឡៅ ម៉ុងហៃ ៖ បញ្ហា​ព្រំដែន​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ «កម្ពុជា​អត់​ចាញ់​ទេ គ្រាន់​តែ​មិន​ឈ្នះ»

ភាពតានតឹងនៃខ្សែបន្ទាត់ព្រំដែនកម្ពុជា -ថៃ នៃប្រាសាទព្រះវិហារ ចេះតែកើតមានជាបន្តបន្ទាប់ ជាពិសេសនៅក្រោយ​ពេល​ដែល ប្រាសាទព្រះវិហារខ្មែរ ត្រូវបានដាក់ចូលទៅក្នុងបញ្ជីបតិកភ័ណ្ឌពិភពលោកនោះមក។ ការរំលោភពីសំណាក់​ប្រទេស​ថៃម្ដងហើយម្ដងទៀត ដែលកម្ពុជាតែងតែត្អូញត្អែរនោះ បានជម្រុញឲ្យប្រទេសដែលជាម្ចាស់ប្រាសាទមួយនេះ ដាក់ពាក្យ​បណ្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ សុំឲ្យបកស្រាយឡើងវិញនូវសាលក្រមឆ្នាំ១៩៦២ ទាក់ទងនឹងទឹកដីដែលនៅជុំវិញប្រាសាទនេះ។


ប្រាសាទព្រះវិហារខ្មែរ។

សាលក្រមឆ្នាំ១៩៦២ បានបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតនៅលើដែនដីកម្ពុជា ដូច្នេះជាអធិបតេយ្យភាពកម្ពុជា មានន័យ​ស្មើនឹង ប្រាសាទព្រះវិហារនៅលើទឹកដីកម្ពុជា ដែលបានកំណត់ជាមូលដ្ឋាន ដោយផែនទីឧបសម្ព័ន្ធ១ [...]

កម្ពុជា​រង​ចាំ​ដំណោះស្រាយ ករណី​ជម្លោះ​ព្រំដែន​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ នៅ​មុន​ដាច់​ឆ្នាំ

កម្ពុជា​រង​ចាំ​ដំណោះស្រាយ ករណី​ជម្លោះ​ព្រំដែន​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ នៅ​មុន​ដាច់​ឆ្នាំ

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយពី​បានទៅតតាំងក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ក្នុងសំណុំរឿងតំបន់ជុំវិញប្រាសាទព្រះវិហារ ជាមួយភាគីថៃ អស់រយៈពេលមួយសប្តាហ៍កន្លងមក។


លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ថ្ងៃទី​២២ខែមេសានេះ។ (រូបថត O.Vary / MONOROOM.info

អមដំណើរដោយគណៈប្រតិភូកម្ពុជា នាវេលាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ហោ ណាំហុង បានផ្តល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានពាក់ព័ន្ធ នឹងការបង្ហាញហេតុផល ដោយផ្ទាល់មាត់​នៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ជាមួយភាគីថៃ។

លោកបានបញ្ជាក់ថា [...]

សម្ថកិច្ច​បង្ក្រាប​ឈើ​ក្រញូង​ទ្រង់​ទ្រាយ​ធំ (៧​ម៉ែត្រ​គូប) នៅ​បណ្ដោយ​​ព្រំដែន​កម្ពុជា​ថៃ

សម្ថកិច្ច​បង្ក្រាប​ឈើ​ក្រញូង​ទ្រង់​ទ្រាយ​ធំ (៧​ម៉ែត្រ​គូប) នៅ​បណ្ដោយ​​ព្រំដែន​កម្ពុជា​ថៃ

ឈើក្រញ៉ូងចំនួន ៧ម៉ែត្រគូប ដែលស្មើរ ១០៩ដុំ ត្រូវបានសមត្ថកិច្ចព្រំដែនកម្ពុជា-ថៃ ចុះបង្ក្រាបបាននៅខណៈធ្វើ​ការ​ឆ្លងដែន ពីប្រទេសថៃចូលមកប្រទេសកម្ពុជា នៅត្រង់ចំណុចច្រករបៀងបន្ទាយដើមអម្ពិល ស្ថិតក្នុងភូមិភ្នំរូង ឃុំបឹងវែង ស្រុកម៉ាឡៃ កាលពីយប់ថ្ងៃទី ២៦ ខែមិថុនា។


រូបភាពជំនួស បង្ហាញពីឈើទាំងដើមៗ ត្រូវបានកាប់រំលំ ដើម្បីរងចាំការនាំចេញ។

លោក សៅ ប៊ុន អធិការស្រុកម៉ាឡៃ បានថ្លែងឲ្យដឹងថា សមត្ថកិច្ចបានបើកយុទ្ធការចុះបង្រ្កាបនៅព្រលប់ម៉ោង ៩យប់ រហូតឈានដល់ម៉ោង១ រំលងអធ្រាត្រថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០១៣ ទើបរឹបអូសឈើក្រញ៉ូងបានប្រមាណជា ៧.០២៤ ម៉ែត្រគូប។ ហើយការចុះបង្ក្រាបនេះ បន្ទាប់ពីមានការសង្ស័យលើរថយន្តដឹកអង្ករ ដែលដឹកចេញពីប្រទេសវៀតណាម ឆ្ពោះទៅប្រទេសថៃ តាមច្រករបៀងបន្ទាយដើមអម្ពិល [...]

M ហ៊ុន សែន ព្រមាន​ថៃ​កុំ​ឲ្យ​បិទ​ច្រក​ព្រំដែន រវាង​ប្រទេស​ទាំងពីរ

M ហ៊ុន សែន ព្រមាន​ថៃ​កុំ​ឲ្យ​បិទ​ច្រក​ព្រំដែន រវាង​ប្រទេស​ទាំងពីរ

លោកនាយករដ្ឋមន្ត្រី កម្ពុជាបាន ព្រមានដល់អាជ្ញាធរថៃ កុំឲ្យបិទច្រកព្រំដែន ដែលប្រជាជន ទាំងពីរប្រទេស នាំទំនិញចេញចូល ឆ្លងដែននឹងគ្នា។ លោកបញ្ជាក់ថា បើមានការបិទច្រកព្រំដែននោះ ភាគីថៃជាអ្នកខាត​ច្រើន​ជាងកម្ពុជា។ ការប្រកាស់នេះបានធ្វើឡើង ក្នុងពិធីបើកសម្ពោធសមិទ្ធផលនានា ក្នុងខេត្តប៉ៃលិន នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី ៣ មករា ម្សិលមិញនេះ។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ រូបថត wikimedia.org។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ អជ្ញាធរនាបណ្តាខេត្ត ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវអនុវត្តឲ្យបានល្អ នូវ​នយោបាយ រដ្ឋាភិបាលទាំងពីរ ដើម្បីពង្រឹង សហប្រតិបត្តិការ រវាងប្រទេសជិតខាងនឹងគ្នា។ លោកគូសបញ្ជាក់ថា [...]

កម្ពុជា​និង​ថៃ ជជែក​គ្នា​ពី​​គម្រោងការ​រួម តាម​ព្រំដែន

កម្ពុជា​និង​ថៃ ជជែក​គ្នា​ពី​​គម្រោងការ​រួម តាម​ព្រំដែន

ប្រទេសកម្ពុជា និងថៃ នឹងពន្លឿនការសាងសង់ផ្លូវ​ និងបើកការិយាល័យត្រួតពិនិត្យថ្មីៗទៀត នៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ។ នេះជាសេចក្ដីរាយការណ៍ អោយដឹងរបស់ភ្នាក់ងារសារពត៌មានថៃ។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ រូបថត the-world-in-photos.com។

ការសម្រេចនេះ បានធ្វើឡើង ក្នុងជំនួបលើកទី៨ នៃគណកម្មាធិការកម្ពុជា-ថៃ នាទីក្រុងបាងកកប្រទេសថៃ ក្នុងពីរថ្ងៃ​កន្លង​មកនេះ ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសទាំងពីរផង។

លេខាអចិន្ត្រៃយ៍ របស់ក្រសួងការបរទេសថៃ លោកស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានលើក​បញ្ជាក់ថា ក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានលើកយកមកជជែកនៅក្នុងជំនួបនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...