ថាច់ សេដ្ឋា ថានឹងតស៊ូ យកទឹកដីខ្មែរកម្ពុជាក្រោមមកវិញ
ទឹកដី - ថ្លែងប្រាប់ដល់អ្នកសារព័ត៌មាន នាឱកាសប្រារព្ធពិធីរំលឹកខួប៦៥ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤នេះ លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមជិកព្រឹទ្ធសភា បានឱ្យដឹងថា លោកនឹងនៅតែធ្វើការតវ៉ា យកទឹកដីកម្ពុជាក្រោមមកវិញ។ លោកបន្តថា ការតស៊ូពីជំនាន់មួយ ទៅជំនាន់មួយនៅតែមាន ហើយការតវ៉ានេះបានធ្វើឡើងតាំងពីឆ្នាំ១៩៨៦មក ។ ហើយកាលពី២០០៣មានការតវ៉ា ទៅសភាបារាំងម្តងរួចមកហើយ ដោយស្នើឱ្យបារាំងលុបច្បាប់៤៩/៧៣៣ ដែលជាច្បាប់កាត់ទឹកដីឱ្យវៀតណាម។
បើទោះបីជាសភាបារាំង បានទទួលញតិ ដើម្បីបំបាត់ច្បាប់នេះ ក៏ដោយតែ មិនដែលទទួលបានការឆ្លើយតបនោះ។ ការមិនទទួលបានការឆ្លើយតបនេះ លោក ថាច់ សេដ្ឋា បញ្ជាក់ថា៖ «ពេលខ្ញុំមើលឯកសារសំងាត់របស់យួន គេបានធ្វើការយ៉ាងស្វិតស្វាញជាមួយបារាំង មិនឱ្យឆ្លើយតបជាមួយយើង»។
កម្ពុជាក្រោម ជាទឹកដីមានម្ចាស់ [...]