សុខ ទូច និង កុយ ពិសី ប្រឈមនឹងការគម្រាមសម្លាប់ ពីជនអនាមិក
បន្ទាប់ពីមានការគម្រាមលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា កាលពីថ្មីៗមុននេះ នាថ្ងៃទី៣០ បន្តមកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នេះ ជនអនាមិកផ្សេងទៀត បានប្រើភាសារគម្រាម ទៅលើអ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការ កិច្ចការចម្រុះព្រំដែនកម្ពុជា វិញម្តង។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាម សុំការបញ្ជាក់ពីអ្នកស្រី ជុំវិញការគម្រាម របស់ជនអានាមិកនោះបាននៅឡើយ ដោយទូរស័ព្ទអ្នកស្រី ពុំមានការលើកទទួល។ តាមព័ត៌មាន ដែលទស្សនាវដ្តី ទទួលបាន បានបញ្ជាក់ថា ការគម្រាមនេះបានកើតឡើង តាមរយៈការផ្ញើរសារក្នុងទូរស័ព្ទដៃផង និងតាមរយៈហ្វេសប៊ុក របស់អ្នកស្រីផង។
គេនៅមិនទាន់ដឹង ពីព័ត៌មានណាមួយ ដែលបញ្ជាក់ពីជំហរអ្នកស្រី ថាតើនឹងត្រូវធ្វើការ ដោះស្រាយយ៉ាងណានៅឡើយ ហើយមកទល់ពេលនេះ និងថាតើការគម្រាម នៅមានបន្ត ឬបានបញ្ចប់ស្ងប់ស្ងាត់ ទៅវិញហើយ? ឯអ្នកស្រីនឹងដោះស្រាយបែបណា? តើអ្នកស្រី [...]